វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានរាយការណ៍ថាមានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ មានការកើនឡើងជាង ៤០០,០០០ករណី ក្នុងរយៈពេលតែមួយថ្ងៃ កាលពីថ្ងៃសុក្រ ដោយបានបង្កើតកំណត់ត្រាពិភពលោកថ្មីមួយ ដែលអាប់អួរបំផុត ខណៈដែលប្រទេសនេះកំពុងត្រៀមចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ លើកទី ២ ដល់រដ្ឋនានា។ សរុបចំនួន ៤០៣,៣៥៩ ករណីថ្មី និងការស្លាប់ ២,៧៥៦ នាក់ ត្រូវបានរាយការណ៍នៅទូទាំងប្រទេស កាលពីថ្ងៃសុក្រ...
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ រួមដំណើរជាមួយដោយលោក ជុំ ឈាង និង លោក...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ...
បាកដាដ៖ ធនាគារកណ្តាលអ៊ីរ៉ាក់ បានឲ្យដឹងថាខ្លួនបានសម្រេចចិត្តកាត់បន្ថយតម្លៃនៃរូបិយប័ណ្ណ ឌីណា របស់អ៊ីរ៉ាក់ ធៀបនឹងប្រាក់ដុល្លារអាមេរិកដោយសារតែវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីការធ្លាក់ចុះនៃតម្លៃប្រេង និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សេចក្តីថ្លែងការណ៍របស់ធនាគារកណ្ដាលអ៊ីរ៉ាក់ CBI បានឲ្យដឹងថា ខ្លួនបានសម្រេចចិត្តកាត់បន្ថយតម្លៃរបស់ប្រាក់ឌីណា អ៊ីរ៉ាក់ឱ្យនៅត្រឹម ១១៥០ឌីណា ក្នុងមួយដុល្លារអាមេរិក នៅធនាគារកណ្តាលជំនួសឱ្យតម្លៃមុនរបស់ខ្លួន ១១១៩ ឌីណា ក្នុងមួយដុល្លារ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា អត្រាប្តូរប្រាក់ដុល្លារនឹងឈានដល់ចំនួន ១,៤៧០ឌីណា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោកស្រី បាន ស្រីមុំ ជា អភិបាលខេត្តប៉ៃលិនថ្មី ជំនួស លោក ផាន់ ចាន់ធុល ដែលត្រូវបានដំឡើងជា...
បាងកក៖ មន្ត្រីសុខាភិបាលម្នាក់ បានឲ្យដឹងថា វិធានការចាក់សោរត្រូវបានដាក់នៅក្នុងខេត្តជិតខាងរបស់ទីក្រុងបាងកក សាមុតសាខុន ខណៈដែលករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន- ៥១៦ករណី ត្រូវបានបញ្ជាក់ថា មាននៅក្នុងទីផ្សារអាហារសមុទ្រក្នុងស្រុក។ អគ្គនាយកនាយកដ្ឋានត្រួតពិនិត្យជំងឺលោក Opas Kankawinphong បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការឆ្លងមេរោគ ដែលត្រូវបានរកឃើញនៅខេត្ដសាមុតសាខុន ភាគច្រើនត្រូវបានគេរាយការណ៍ថា ជាកម្មករចំណាកស្រុកធ្វើការដោយឧស្សាហកម្មនេសាទក្នុងស្រុក។ បើតាមមន្រ្តីសុខាភិបាលករណីថ្មីនៅខេត្តនេះ គឺជាប់ទាក់ទងនឹងអ្នកលក់ស្ត្រីជនជាតិថៃអាយុ ៦៧ ឆ្នាំនៅផ្សារបង្គាក្នុងស្រុក។...
បរទេស៖នាយករដ្ឋមន្ត្រីនៃប្រទេស អ៊ីរ៉ាក់លោក Mustafa al Kadhimi កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបាន ប្រកាសនិងព្រមាន អំពីការដួលរលំនៃប្រព័ន្ធសង្គមនិងនយោបាយ ព្រមទាំងភាពវឹកវរដ៏អាក្រក់ប្រសិននឹងមិន ជ្រើសយកវិធីធ្វើកំណែទំរង់ ហិរញ្ញវត្ថុទេនោះ។ លោក Al-Kadhimi បានធ្វើការថ្លែងបែបនេះនៅក្នុងអំឡុងពេល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈរដ្ឋមន្រ្តីអ៊ីរ៉ាក់ ដើម្បីពិភាក្សាអំពីកញ្ចប់ថវិកា សហព័ន្ធសម្រាប់ឆ្នាំសារពើពន្ធ ២០២១ ដែលបានកើតឡើងបន្ទាប់ពីធនាគារកណ្តាលអ៊ីរ៉ាក់ឬCBI បានសម្រេចចិត្តវាយតម្លៃរូបិយប័ណ្ណជាតិ ដោយសារតែវិបត្តិសេដ្ឋកិច្ចដែលបណ្តាល មកពី...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រទេសមីយ៉ាន់ម៉ា បានកត់ត្រានៃអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៩៨៩នាក់ និងមានអ្នកស្លាប់បន្ថែមទៀ់ត ចំនួន២៦នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ករណីឆ្លងជំងឺប្រចាំថ្ងៃ នៅក្នុងប្រទេសនៅអាស៊ីអាគ្នេយ៏ សរុបមានចំនួន១១៥.១៨៧នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់រហូតដល់២.៤២៤នាក់ ។ ទន្ទឹមនឹងនេះដែរ ក្រសួងបានឲ្យដឹងថា សរុបអ្នកជាសះស្បើយពីជំងឺមានចំនួន៩៤.១១៨នាក់ បានចាកចេញពីមន្ទីរពេទ្យ...