សេដ្ឋកិច្ច

អ៊ីរ៉ាក់ ទម្លាក់ថ្លៃរូបិយប័ណ្ណ របស់ខ្លួន ធៀបនឹងប្រាក់ដុល្លារ ដោយសារវិបត្ដិសេដ្ឋកិច្ច


បាកដាដ៖ ធនាគារកណ្តាលអ៊ីរ៉ាក់ បានឲ្យដឹងថាខ្លួនបានសម្រេចចិត្តកាត់បន្ថយតម្លៃនៃរូបិយប័ណ្ណ ឌីណា របស់អ៊ីរ៉ាក់ ធៀបនឹងប្រាក់ដុល្លារអាមេរិកដោយសារតែវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីការធ្លាក់ចុះនៃតម្លៃប្រេង និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សេចក្តីថ្លែងការណ៍របស់ធនាគារកណ្ដាលអ៊ីរ៉ាក់ CBI បានឲ្យដឹងថា ខ្លួនបានសម្រេចចិត្តកាត់បន្ថយតម្លៃរបស់ប្រាក់ឌីណា អ៊ីរ៉ាក់ឱ្យនៅត្រឹម ១១៥០ឌីណា ក្នុងមួយដុល្លារអាមេរិក នៅធនាគារកណ្តាលជំនួសឱ្យតម្លៃមុនរបស់ខ្លួន ១១១៩ ឌីណា ក្នុងមួយដុល្លារ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា អត្រាប្តូរប្រាក់ដុល្លារនឹងឈានដល់ចំនួន ១,៤៧០ឌីណា នៅក្នុងទីផ្សារក្នុងស្រុក។

CBI បានសន្មតថា ការសម្រេចចិត្ត ចំពោះវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីការធ្លាក់ចុះនៃតម្លៃប្រេង និងជំងឺរាតត្បាត ដែលបង្កឱ្យមានឱនភាពថវិកាជាតិយ៉ាងខ្លាំង ដែលបង្ខំឱ្យរដ្ឋាភិបាលខ្ចីប្រាក់ពីធនាគារ ដើម្បីបើកប្រាក់ខែ និងចំណាយលើការចំណាយផ្សេងៗ នេះបើយោងតាមសេចក្តីថ្លែងការណ៍៕ដោយ ឈូក បូរ៉ា

To Top