បរទេស៖ប្រធានប្រតិបត្តិនៃក្រុមហ៊ុន អាម៉ាហ្ស៊ូនលោក Jeff Bezos នៅសប្តាហ៍នេះបានបញ្ជាក់ថាក្រុមហ៊ុនអាវកាសរបស់ លោកដែលមានឈ្មោះថា Blue Origin បាននឹងកំពុងចាប់ផ្តើមធ្វើការងារ ទៅលើប្រព័ន្ធចុះចត របស់ខ្លួនរួចហើយដើម្បីអាចដឹកជញ្ជូន ក្រុមអ្នកអាវកាសយានិកទៅដល់ភពព្រះច័ន្ទឲ្យបាននាឆ្នាំ២០២៤។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក Bezos ក៏បានធ្វើការលើកឡើងនូវជម្រើសមួយផងដែរនៅមុនការងារនេះមកដល់ គឺជាបេសកកម្មដឹកជញ្ជូនទំនិញប្រមាណជា១តោនទៅកាន់ភពនេះនៅមួយឆ្នាំមុនដែលវា គឺជាបេសកកម្មលើកដំបូងរបស់ខ្លួន។ យោងតាមការបញ្ជាក់បន្ថែមដោយ ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ Blue Origin លោក...
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិ បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ម៉ាស និងបរិក្ខាពេទ្យ ជូនរដ្ឋាភិបាល និងប្រជាជនឡាវ គឺជាទឹកចិត្តមួយធំសម្បើមណាស់ ក្នុងការជួយគ្នា ទៅវិញ ទៅមក សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។...
បរទេស៖ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍នៅរដ្ឋធានីរបស់សហរដ្ឋអាមេរិក ដើម្បីទាមទាររយៈពេល ៤ ឆ្នាំទៀតសម្រាប់គណបក្សសាធារណរដ្ឋដែលកំពុងកាន់អំណាចនេះ ហើយបន្ទរការអះអាងរបស់លោកថា ជ័យជំនះនៃការបោះឆ្នោតត្រូវបានលួចពីគាត់ (ដូណាល់ ត្រាំ) នៅក្នុងគ្រោងការក្លែងបន្លំដ៏ធំមួយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការប្រមូលផ្តុំគ្នាភាគច្រើនគឺមានសន្តិភាព ប៉ុន្តែការប្រទូសរ៉ាយគ្នាដោយអំពើហិង្សាបានចាប់ផ្តើមនៅពេលដែលក្រុមសកម្មជនប្រឆាំងលោក ដូណាល់ ត្រាំ បានប្រមូលផ្តុំគ្នានៅចម្ងាយរាប់រយហ្វីតពីសេតវិមាន និង...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយកើតឡើងនៅភាគពាយព្យនៃប្រទេសហ្វីលីពីន ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,១រ៉ិចទ័រ បានអង្រួននៅចម្ងាយ១៩គីឡូម៉ែត្រស្ថិតនៅភាគពាយព្យក្រុង Almeria ប្រទេសហ្វីលីពីន នៅវេលាម៉ោង០៦និង៣៥នាទី ម៉ោងសកល នៅថ្ងៃអាទិត្យនេះ ។ ចំណុចកណ្តាលនៃរញ្ជួយដីនេះ មានជម្រៅ៩៣,១៦គីឡូម៉ែត្រ ហើយបើតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់១១.៧៤៩៦ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង...
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយមានការអមដំណើរ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដឹកនាំគណៈប្រតិភូ នាំយកអំណោយម៉ាស និងបរិក្ខារពេទ្យមួយចំនួន ជូនរដ្ឋាភិបាល និងប្រជាជនឡាវ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ។...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ចំពោះអ្នកចែកចាយម៉ាស និងផលិតផលសម្លាប់មេរោគក្លែងបន្លំ ឬអន់គុណភាព។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានលើកឡើងថា ការនាំស្រូវចេញពីកម្ពុជា ទៅកាន់វៀតណាម នៅតាមច្រកសំខាន់ៗ តាមបណ្តាខេត្តជាប់ព្រំប្រទល់ដែនកម្ពុជាមកទល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ១ ៥៣៦ ៣៥០ តោន ។ នេះបើតាមលោកបង្ហាញក្នុងហ្វេសប៊ុកនៅថ្ងៃ១៣...
(ភ្នំពេញ) ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០៖ កាលពីមុនមែន…! ទូទឹកកកឱ្យតែអាចក្លាសេ សាច់ ត្រី បន្លែ ភេសជ្ជៈបាន គឺបានហើយ…! អារឿងស៊ីភ្លើងច្រើន… មានសំឡេងរំខាន… មានក្លិនមិនល្អ… របស់របរដែលរក្សាទុកក្នុងហ្នឹងឆាប់ខូចគឺមិនសូវខ្វល់ទេ!! ប៉ុន្តែបែរមកខ្វល់ជាមួយនឹងការចំណាយច្រើន… ត្រូវទៅផ្សារញឹញាប់ដដែល ហើយជួនកាលមានបញ្ហាសុខភាព ដោយសារតែការបរិភោគចំណីអាហារដែលបានដាក់ក្លាសេនោះផងក៏មាន!! ត្រូវអត់?...
ម៉ានីល៖ ប្រទេសហ្វីលីពីន បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួននឹងផ្អាករយៈពេល ៦ ខែទៀត នូវការសម្រេចចិត្តមុនរបស់ខ្លួន ក្នុងការបញ្ឈប់កិច្ចព្រមព្រៀង កម្លាំងទស្សនកិច្ចមួយ ជាមួយមហាអំណាចសហរដ្ឋអាមេរិក។ រដ្ឋមន្រ្តីការបរទេស Teodoro Locsin បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្លាស់ប្តូរនេះ គឺដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរ ឈានដល់ “ការរៀបចំឱ្យកាន់តែប្រសើរ ផ្តល់ផលប្រយោជន៍ ទៅវិញទៅមក ការយល់ព្រមគ្នាទៅវិញទៅមក និងមានប្រសិទ្ធភាព...