ព័ត៌មានអន្តរជាតិ

ប៉ូលិសអាមេរិក បាញ់ទឹកម្រេចបំបែក ហ្វូងបាតុករនៅ DC ក្រោយមានការវាយប្រហារអ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ

បរទេស៖ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍នៅរដ្ឋធានីរបស់សហរដ្ឋអាមេរិក ដើម្បីទាមទាររយៈពេល ៤ ឆ្នាំទៀតសម្រាប់គណបក្សសាធារណរដ្ឋដែលកំពុងកាន់អំណាចនេះ ហើយបន្ទរការអះអាងរបស់លោកថា ជ័យជំនះនៃការបោះឆ្នោតត្រូវបានលួចពីគាត់ (ដូណាល់ ត្រាំ) នៅក្នុងគ្រោងការក្លែងបន្លំដ៏ធំមួយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការប្រមូលផ្តុំគ្នាភាគច្រើនគឺមានសន្តិភាព ប៉ុន្តែការប្រទូសរ៉ាយគ្នាដោយអំពើហិង្សាបានចាប់ផ្តើមនៅពេលដែលក្រុមសកម្មជនប្រឆាំងលោក ដូណាល់ ត្រាំ បានប្រមូលផ្តុំគ្នានៅចម្ងាយរាប់រយហ្វីតពីសេតវិមាន និង បានរំខានដល់ក្រុមអ្នកគាំទ្រលោក ត្រាំ ដែលវិលត្រឡប់ទៅកាន់សណ្ឋាគាររបស់ពួកគេវិញ។

អ្នកយកព័ត៌មានរបស់ Sputnik បានឃើញទង់ជាតិមួយត្រូវបានរឹបអូសពីអ្នកគាំទ្រ លោក ត្រាំ ក្រុមគ្រួសារដែលមានកូនក្មេងត្រូវបានគេដេញចេញ ។

ប៉ូលីសជាច្រើនបានដាក់ពង្រាយនៅក្បែរនោះដើម្បីរបំបែកការប៉ះទង្គិចគ្នាជួយសង្គ្រោះអ្នកគាំទ្រលោក ដូណាល់ ត្រាំ ក៏បានចាប់ខ្លួនអ្នកវាយប្រហារដ៏ឃោរឃៅបំផុតរបស់ពួកគេផងដែរ៕ប្រែសម្រួលៈ ណៃ តុលា

To Top