សេដ្ឋកិច្ច

កម្ពុជានាំស្រូវ ទៅវៀតណាម គិតមកដល់ថ្ងៃ១២វិច្ឆិកា មានជាង១លានតោន

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានលើកឡើងថា ការនាំស្រូវចេញពីកម្ពុជា ទៅកាន់វៀតណាម នៅតាមច្រកសំខាន់ៗ តាមបណ្តាខេត្តជាប់ព្រំប្រទល់ដែនកម្ពុជាមកទល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ១ ៥៣៦ ៣៥០ តោន ។ នេះបើតាមលោកបង្ហាញក្នុងហ្វេសប៊ុកនៅថ្ងៃ១៣ វិច្ឆិកា។

លោកបន្តថា ជាពិសេសក្នុងរយៈពេលមួយថ្ងៃកាលពីថ្ងៃ១២ វិច្ឆិកា នាំចេញបានចំនួន ២២ ១៣១ តោន ។

លោកថា ចំពោះសកម្មភាពនាំចេញស្រូវរបស់កម្ពុជា ទៅកាន់វៀតណាមសម្រាប់ខេត្តខេត្តព្រៃវែង មានបរិមាណសរុបចំនួន ១០ ៥២៤ តោន ក្នុងមួយថ្ងៃ។ 

ចំពោះតំលៃស្រូវ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ មានដូចខាងក្រោម ៖ ១ -ស្រូវផ្ការំដួលសើម ១១៣០ រៀល/គក្រ ,  ២-ស្រូវ OM5451 ៩១០ រៀល/គក្រ និង៣ -ស្រូវអីអ៊ែ504 ៩២០រៀល/គក្រ៕

To Top