បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ១៤០ នាក់បានស្លាប់ កាលពីសប្តាហ៍មុន បន្ទាប់ពីទូករបស់ពួកគេ បានលេចនៅឆ្នេរសមុទ្រ នៃប្រទេសសេណេហ្គាល់។ មនុស្សទាំង ១៤០ នាក់ បានលង់ទឹកស្លាប់ បន្ទាប់ពីទូកមួយគ្រឿង ដែលព្យាយាមដឹកជនចំណាកស្រុកប្រមាណ ២០០ នាក់ បានលិចនៅឆ្នេរសមុទ្រសេណេហ្កាល់ ហើយត្រូវបានកងកម្លាំងនាវាចរអេស្បាញ និងសេនាហ្គាល់សហការគ្នា...
បរទេស៖ បេក្ខភាពប្រធានាធិបតីអាមេរិក មកពីបក្សលទ្ធិប្រជាធិបតេយ្យ លោក ចូ ប៊ីដិន បានមានប្រសាសន៍ថា ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតី លោកនឹងពង្រឹងសម្ព័ន្ធភាព របស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងសេអ៊ូល ហើយនឹងមិនប្រើប្រាស់ ការគម្រាមកំហែង កាត់បន្ថយកម្រិតកងទ័ពអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង ជាលក្ខខណ្ឌចរចាគ្នានោះទេ។ នៅក្នុងអត្ថបទមួយ ចេញផ្សាយនៅថ្ងៃសុក្រនេះ លោក ចូ ប៊ីដិន បានសរសេរដូច្នេះថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសអាមេនី និងប្រទេសអាហ្ស៊ែបៃហ្សង់ តាមសេចក្តីរាយករាណ៍ បានធ្វើដំណើរ ទៅដល់ទីក្រុងហ្សឺណែវហើយ សម្រាប់កិច្ចពិភាក្សាគ្នានៅថ្ងៃសុក្រនេះ ដើម្បីដោះស្រាយជម្លោះ នៅក្នុងតំបន់ Nagorno-Karabakh ជាទីដែលមនុស្សរាប់រយនាក់ បានស្លាប់បាត់បង់ជីវិត ក្នុងការប្រយុទ្ធគ្នាជាងមួយខែ។ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសទាំងពីរនេះ គ្រោងជួបជាមួយប្រេសិត មកពីប្រទេសបារាំង រុស្ស៊ីនិងសហរដ្ឋអាមេរិក ដែលជាសហប្រធាន នៃក្រុម OSCE...
បរទេស៖ កូរ៉េខាងជើង បាននិយាយថា ការបាញ់សម្លាប់បុរសកូរ៉េខាងត្បូងមួយរូប នៅក្នុងដែនទឹករបស់ខ្លួន កាលពីខែមុន គឺជាវិធានការការពារខ្លួន ស្របពេលមានក្តីព្រួយបារម្ភ ស្តីពីការឆ្លងរីករាលដានមេរោគកូរ៉ូណានេះ បើតាមសេចក្តីរាយការណ៍មួយ ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង។ កាសែតកូរ៉េខាងជើង KCNA បាននិយាយដូច្នេះថា “ទាហានរបស់យើង មិនអាចធ្វើអ្វី ក្រៅតែពីចាត់វិធានការការពារខ្លួនឯង ដោយសារតែគាត់វិនិច្ឆ័យថា ពលរដ្ឋកូរ៉េខាងត្បូង ដែលបានបំពានខុសច្បាប់ចូលក្នុងដែនទឹក ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខាងយើងនោះ ប្រុងនឹងគេចខ្លួន...
បរទេស៖មន្ទីរបញ្ចកោណ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចេញយុទ្ធសាស្ត្រឧត្តមភាពប្រព័ន្ធអេឡិកត្រូម៉ាញ៉េទិករបស់ខ្លួន នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។ ដោយមានបំណងភ្ជាប់សកម្មភាពប្រព័ន្ធអេឡិកត្រូម៉ាញ៉េទិក DoD ជាមួយកម្មវត្ថុនៃយុទ្ធសាស្ត្រសន្តិសុខជាតិឆ្នាំ២០១៧ យុទ្ធសាស្ត្រការពារជាតិ និងគោលដៅនៃគោលនយោបាយជាតិនិងសេដ្ឋកិច្ចនោះ យុទ្ធសាស្ត្រនេះ បានដាក់ចេញនូវគោលដៅចំនួន៥ ដែលនីមួយៗ រណបទៅនឹងកម្មវត្ថុ។ យុទ្ធសាស្ត្រនេះ តាមប្រភពព័ត៌មាន មិនបានដាក់ចេញមធ្យោបាយជាក់លាក់ ដែលមន្ទីរបញ្ចកោណមានបំណងប្រើសម្រេចគោលដៅទាំងនោះ...
មូស្គូ៖ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Oleg Syromolotov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sputnik ថា រដ្ឋាភិបាលទីក្រុងមូស្គូបានព្រមានម្តងហើយម្តងទៀតទៅលើទីក្រុងប៉ារីសអំពីការគំរាមកំហែងកើតឡើងពីក្រុមភេរវករនៅ North Caucasus (ជាផ្នែកមួយនៅក្នុងប្រទេសរុស្ស៊ី) នៃការវាយប្រហារដោយអំពើហិង្សាថ្មីៗនេះ ប៉ុន្តែប្រទេសបារាំងនៅតែបន្តទទួលយកពួកគេជា“ យុទ្ធជនដើម្បីសេរីភាព” ហើយថែមទាំងផ្តល់សញ្ជាតិដល់ពួកគេមួយចំនួនទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក...
ប្រទេសថៃ៖ និស្សិតថៃមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសង្គម បើប្រៀបធៀបនឹងមិត្តភក្ដិដែលមានអាយុស្របាលនៅឯបរទេស។ នេះបើយោងតាមលទ្ធផលនៃរបាយការណ៍អន្តរជាតិដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា Development (OECD) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនផ្អែកលើការស្ទង់មតិឆ្នាំ ២០១៨ លើក្មេងៗដែលមានអាយុ ១៥ ឆ្នាំនៅជុំវិញពិភពលោក។ អង្គការ OECD បានស្ទង់មតិទស្សនវិស័យរបស់ពួកគេក្នុងនាមជាពលរដ្ឋពិភពលោក និងទស្សនៈរបស់ពួកគេលើបញ្ហាបរិស្ថាននិងសិទ្ធិមនុស្ស។...
បរទេស៖ លោកស្រី Meng Wanzhou ទទួលបានជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងការធ្វើបត្យាប័នកាលពីថ្ងៃព្រហស្បតិ៍ ខណៈចៅក្រមត្រួតពិនិត្យដំណើរការនីតិវិធីបានយល់ព្រមអនុញ្ញាតឱ្យមេធាវីរបស់នាយកប្រតិបត្តិក្រុមហ៊ុន Huawei រូបនេះ បន្តការអះអាងរបស់ពួកគេដែលសហរដ្ឋអាមេរិកបានបំភាន់កាណាដាអំពីមូលដ្ឋានគ្រឹះនៃករណីនេះ។ យោងតាមសារព័ត៌មាន CBC ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសេចក្តីសម្រេចមួយដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេត ប្រធានផ្នែកយុត្តិធម៌លោក Heather Holmes បាននិយាយថា « មានភាពពិតនៃទឡ្ហីករណ៍របស់លោកស្រី...
បរទេស៖សារព័ត៌មានបរទេសនៅថ្ងៃនេះ បានសរសេរថា កងទ័ពអាកាសអាមេរិកនិងយន្តហោះចម្បាំងប្រភេទ F-16 បានស្ទាក់ចាប់យន្តហោះគ្មាន ការអនុញ្ញាតមួយដែលហោះហើរក្បែរទីតាំងកំពុងប្រារព្ធទៅនៃយុទ្ធនាការបោះឆ្នោតរបស់ លោកប្រធានាធិបតី Donald Trump ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃពុធនៅរដ្ឋអារីហ្សូណា។ បញ្ជាការការពារជាតិទ័ពអាកាសអាមេរិកខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយន្ដហោះដែលមិនស្គាល់អត្តសញ្ញាណមួយ នោះមិនបានអើពើទៅនឹងនីតិវិធីស្ទាក់ចាប់ដំបូងទេប៉ុន្តែវាបានបង្កើតទំនាក់ទំនងតាមវិទ្យុនៅពេល ដែលយន្តហោះ F-16 ដាក់ពង្រាយរលកសញ្ញា។ នៅពេលដែលលោក Trump បានឃើញនិងដឹងហេតុការណ៍នេះហើយនោះគាត់បានចង្អុលនៅលើមេឃហើយនិយាយថា “មើលទៅពួកគេបានផ្តល់ឱ្យប្រធានាធិបតីនូវការបង្ហាញដ៏តិចតួចបំផុត”៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ប៉ូលីសថៃ (RTP) បានបណ្តេញមន្រ្តីប៉ូលីសចេញពីក្របខណ្ឌចំនួន ២៤៥ នាក់ ពីបទប្រព្រឹត្តខុស ចាប់តាំងពីខែមករា ខណៈដែល ៥៣ នាក់ត្រូវបានរំសាយ និង ៤៤ ត្រូវបញ្ឈរជើងពីសេវាកម្ម។ នេះបើតាម អ្នកនាំពាក្យ RTP លោកឧត្តមសេនីយ៍ Yingyos Thepjamnong បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំមួយ នៅឯទីបញ្ជាការប៉ូលីសក្នុងទីក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន...