បរទេស៖អាហ្ស៊ែបៃហ្សង់និងជនជាតិភាគតិចអាមេនី នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើករប្រយុទ្ធគ្នាថ្មីមួយ នៅមុនពេលកិច្ចពិភាក្សាដែលសហរដ្ឋអាមេរិក បារាំងនិងរុស្ស៊ី នឹងពិភាក្សាគ្នាអំពីវិធីរក្សាសន្តិសុខបទឈប់បាញ់គ្នា និងបញ្ចៀសមិនឲ្យមានសង្គ្រាមកាន់តែធំ នៅតំបន់ South Caucasus។ តាមសេចក្តីរាយការណ៍ អាហ្ស៊ែបៃហ្សង់ បាននិយាយប្រាប់ថា ជនស៊ីវិលមួយរូប បានស្លាប់បាត់បង់ជីវិត នៅក្នុងតំបន់ Goranboy ហើយភូមិនិងទីក្រុងដទៃផ្សេងទៀត បានរងការបាញ់ប្រហារពីកងកម្លាំងរបស់ជនជាតិ ភាគតិចអាមេនី។ គួរបញ្ជាក់ថា...
បរទេស៖ប្រទេសចិនត្រូវតៃវ៉ាន់ចោទថា កំពុងព្យាយាមដាក់ការរិះគន់ក្នុងប្រទេសឥណ្ឌា បន្ទាប់ពីស្ថានទូតនៅទីក្រុងញូដេលី បានណែនាំអ្នកសារព័ត៌មាន ពិនិត្យមើលគោលការណ៍ “ប្រទេសចិនតែមួយ” បន្ទាប់ពីកាសែតនានាធ្វើការផ្សព្វផ្សាយ សម្រាប់ទិវាជាតិរបស់ តៃវ៉ាន់។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីផ្សព្វផ្សាយរបស់កាសែតឥណ្ឌានោះ មានរូបថតរបស់លោកស្រីប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៊ីងវិន និងបានសរសើរឥណ្ឌាជាមិត្តកាន់លទិ្ធប្រជាធិបតេយ្យ...
ភ្នំពេញ ៖ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកដល់នគរបាលទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអ្នកលេង តាមបណ្តាញ សង្គមហ្វេសបុក ខណៈការលេង របស់ជនអគតិមួយក្តាប់តូច បានយកហ្វេសបុកនេះ ដើម្បីបំផុសបំផុល ឲ្យមានការចលាចលសង្គម ដែលអាចឈានដល់ការធ្វើបដិវត្ត ពណ៌បំផ្លាញសុខសន្តិភាព ប្រទេសជាតិ ដែលកំពុងមានសព្វថ្ងៃ។ នេះបើយោងតាមក្រសួងមហាផ្ទៃ។ នៅក្នុងឱកាសអញ្ជើញជាអធិបតី...
ភ្នំពេញ៖ សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅ ព្រឹកថ្ងៃ ទី ០៩ ខែតុលានេះ បានដាក់បញ្ជា ទៅ កាន់អភិបាលខេត្តទាំងអស់ ជាពិសេស ខេត្តបាត់ដំបង ត្រូវត្រៀមដោះស្រាយឆ្លើយតប នឹងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ខណៈដែលប្រទេសកម្ពុជា បាននឹងកំពុងរងឥទ្ធិពល...
កោះកុង ៖ តំបន់តារាសាគនរ ដែលមានទំហំផ្ទៃដីជាច្រើនហិកតា នឹងធ្វើការអភិវឌ្ឍ ដើម្បីទាក់ទាញ ភ្ញៀវទេចរជាតិ-អន្តរជាតិកាន់ច្រើនឡើង បន្ទាប់ពីគម្រោងទាំងនោះ ត្រូវបានសាងសង់បញ្ចប់ជាស្ថារព នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ ក្រសួងទេសចរណ៍។ លោក ប៉ាក់ សុខុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើង ក្នុងពិធីបើកសម្ពោធលក់ជាផ្លូវការ នៃគម្រោង តារាសាគនស្តាឌ្រឹម ឡេកធូរីសឹម ថោន...
បរទេស៖ លោក Derek Chauvin អតីតមន្រ្តីប៉ូលិសនៅទីក្រុង Minneapolis ដែលត្រូវបានចោទប្រកាន់ ពីបទសម្លាប់លោក George Floyd ដែលជាជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក ត្រូវបានដោះលែងវិញ បន្ទាប់ពីបានបង់ប្រាក់ធានា ចំនួន ១ លានដុល្លារ។ មរណភាពរបស់ Floyd បានបង្កឱ្យមានកុបកម្មជាច្រើនខែ នៅមីនីសូតា និងនៅទូទាំងសហរដ្ឋអាមេរិក។...
បរទេស៖ មន្រ្តីជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប បាននិយាយនៅក្នុងទីក្រុងតៃប៉ិថា កោះតៃវ៉ាន់ ត្រូវតែចាំបាច់បង្កើនកញ្ចប់ថវិការ ការពារជាតិរបស់ខ្លួន ដើម្បីទប់ទល់ នឹងការគម្រាមកំហែងយោធាណាមួយ ពីប្រទេសចិន នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០។ ទីភ្នាក់ងារសារព័ត៌មាន South China Morning Post បានរាយការណ៍ថា...
បរទេស៖ ក្រសួងបង្រួបបង្រួម របស់កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង អាចបង្ហាញអាវុធយុទ្ធសាស្ត្រថ្មី ដូចជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ក្នុងអំឡុងពេលព្យុហយាត្រាយោធា ដែលរំពឹងថា នឹងធ្វើឡើងនៅក្នុងសប្តាហ៍នេះ ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចំពេលមានការលំបាកផ្នែកសេដ្ឋកិច្ច។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងក្រសួងបង្រួបបង្រួម បាននិយាយនៅក្នុងរបាយការណ៍មួយ...