ព័ត៌មានអន្តរជាតិ

ការប្រយុទ្ធគ្នាថ្មីផ្ទុះឡើង ស្របពេល អាមេរិក និងបារំាងស្វះស្វែងឲ្យមាន បទឈប់បាញ់គ្នា នៅតំបន់ Nagorno-Karabakh

បរទេស៖អាហ្ស៊ែបៃហ្សង់និងជនជាតិភាគតិចអាមេនី នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើករប្រយុទ្ធគ្នាថ្មីមួយ នៅមុនពេលកិច្ចពិភាក្សាដែលសហរដ្ឋអាមេរិក បារាំងនិងរុស្ស៊ី នឹងពិភាក្សាគ្នាអំពីវិធីរក្សាសន្តិសុខបទឈប់បាញ់គ្នា និងបញ្ចៀសមិនឲ្យមានសង្គ្រាមកាន់តែធំ នៅតំបន់ South Caucasus។

តាមសេចក្តីរាយការណ៍ អាហ្ស៊ែបៃហ្សង់ បាននិយាយប្រាប់ថា ជនស៊ីវិលមួយរូប បានស្លាប់បាត់បង់ជីវិត នៅក្នុងតំបន់ Goranboy ហើយភូមិនិងទីក្រុងដទៃផ្សេងទៀត បានរងការបាញ់ប្រហារពីកងកម្លាំងរបស់ជនជាតិ ភាគតិចអាមេនី។

គួរបញ្ជាក់ថា ក្រោមច្បាប់អន្តរជាតិ តំបន់ Nagorno-Karabakh នោះ គឺជារបស់ប្រទេសអាហ្ស៊ែបៃហ្សង់ ប៉ុន្តែវាត្រូវបានរស់នៅនិងគ្រប់គ្រងដោយជនជាតិភាគតិចអាមេនី ដែលបានបែកចេញនៅក្នុងសង្គ្រាម ឆ្នាំ១៩៩១-១៩៩៤ សម្លាប់មនុស្សប្រមាណ ៣០.០០០នាក់៕ ប្រែសម្រួល៖ប៉ាង កុង

To Top