ព័ត៌មានអន្តរជាតិ

ប៉ូលិសដែលសង្កត់ជង្គង់ ធ្វើឱ្យបុរសស្បែកខ្មៅ George Floyd ស្លាប់ ត្រូវបានដោះលែង ក្រោយបង់ប្រាក់ធានា ១លានដុល្លារ

បរទេស៖ លោក Derek Chauvin អតីតមន្រ្តីប៉ូលិសនៅទីក្រុង Minneapolis ដែលត្រូវបានចោទប្រកាន់ ពីបទសម្លាប់លោក George Floyd ដែលជាជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក ត្រូវបានដោះលែងវិញ បន្ទាប់ពីបានបង់ប្រាក់ធានា ចំនួន ១ លានដុល្លារ។ មរណភាពរបស់ Floyd បានបង្កឱ្យមានកុបកម្មជាច្រើនខែ នៅមីនីសូតា និងនៅទូទាំងសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អតីតមន្រ្តីប៉ូលីសរូបនេះ ត្រូវបានដោះលែងនៅព្រឹកថ្ងៃពុធ ពីពន្ធនាគារ Oak Park Heights ជាកន្លែងដែលគាត់ ត្រូវបានគេឃុំឃាំងនៅឆ្ងាយពីគេ និងស្ថិតនៅក្រោមសន្តិសុខ យ៉ាងម៉ត់ចត់ ។

លោក Chauvin ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ២៩ ខែឧសភា គឺ ៤ ថ្ងៃបន្ទាប់ពី Floyd បានស្លាប់ ក្នុងអំឡុងពេលចាប់ខ្លួន នៅខាងក្រៅហាងលក់គ្រឿងទេសមួយ ក្នុងទីក្រុង Minneapolis ។ Chauvin ត្រូវបានគេឃុំខ្លួននៅពន្ធនាគារ Oak Park Heights តាំងពីថ្ងៃទី ៣១ ខែឧសភា នៅពេលដែលការតវ៉ា របស់ក្រុម Black Lives Matter ជុំវិញការស្លាប់របស់ Floyd បានក្លាយជាអំពើហឹង្សា ហើយបណ្តាលឱ្យ មានការដុតហាងអាជីវកម្មជាច្រើន និងតំបន់អភិវឌ្ឍន៍ទី ៣ នៃ MPD ។

ចំណែកមន្រ្តី ៣ នាក់ផ្សេងទៀត ដែលពាក់ព័ន្ធនឹងស្លាប់របស់ Floyd ក៏ត្រូវបានចាប់ខ្លួន ហើយក៏ត្រូវបានបណ្តេញ ចេញពីការងារផងដែរ ហើយក្រោយមក ត្រូវបានចោទប្រកាន់ ពីបទជួយនិងចាប់ពង្រត់។ មេធាវីសម្រាប់អតីតមន្រ្តីទាំងបួននាក់ បានព្យាយាមផ្លាស់ប្តូរ ការកាត់ក្តីចេញពីតំបន់ Hennepin County ដោយលើកហេតុផលថា ការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ អំពីមរណភាពរបស់ Floyd បានធ្វើឱ្យមានការរើសអើង ដល់គណៈវិនិច្ឆ័យមូលដ្ឋាន៕
ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top