ញូវយ៉ក៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូតាំងពិភពលោក មានចំនួនជាង ៩៩ម៉ឺននាក់ហើយ គិតត្រឹមកាលពីថ្ងៃសៅរ៍ម្សិលមិញ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins។ ទិន្នន័យពី CSSE បានបង្ហាញថា ចំនួនអ្នកស្លាប់ទូទាំងពិភពលោកបានកើនឡើងដល់ ៩៩០.៧៣៨ នាក់ខណៈដែលមានករណីជាង ៣២,៦ លានករណីនៅទូទាំងពិភពលោកគិតត្រឹមម៉ោង ៣និង២៣ នាទីម្សិលមិញនេះ។...
រីយូ៖ ក្រសួងសុខាភិបាលប្រេស៊ីល បានរាយការណ៍ថា មានអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ ចំនួន ៨៦៩ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ចំនួន ១៤១.៤០៦ នាក់។ លើសពីនេះទៀតករណីឆ្លងថ្មីមានចំនួន ២៨.៣៧៨ ត្រូវបានចុះបញ្ជីនៅថ្ងៃចុងក្រោយដែលសរុបចំនួនជាតិកើនឡើងដល់ ៤.៧១៧.៩៩១ករណី ។ យោងទៅតាមមូលនិធិ Oswaldo Cruz ប្រទេសប្រេស៊ីល បានកាត់បន្ថយការស្លាប់ដោយជំងឺកូវីដ-១៩...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានលើកឡើងថាសង្គ្រាមនុយក្លេអ៊ែរ មិនអាចឈ្នះបាននោះទេ ហើយក៏មិនត្រូវប្រយុទ្ធដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោកអគ្គលេខាធិការបានឲ្យដឹងនៅក្នុង សាររបស់លោកនៅលើទិវាអន្តរជាតិថា“ ការប្រើប្រាស់អាវុធនុយក្លេអ៊ែរនឹងប៉ះពាល់ដល់រដ្ឋ ទាំងអស់មានន័យថា រដ្ឋទាំងអស់មានទំនួលខុសត្រូវក្នុងការធានាថា អាវុធប្រល័យលោកមិនត្រូវបានប្រើប្រាស់ម្តងទៀតទេ ហើយត្រូវបានលុបចោលទាំងស្រុងពីឃ្លាំងអាវុធជាតិ” ។ ប្រមុខនៃអង្គការសហប្រជាជាតិបានបន្ដថាអំពាវនាវដល់រដ្ឋនានា ដែលមានអាវុធនុយក្លេអ៊ែរដើម្បីវិលត្រឡប់ទៅរកការសន្ទនា ពិតប្រាកដដោយស្មោះត្រង់ ដើម្បីស្តារការជឿទុកចិត្តឡើងវិញនិងកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ និងចាត់វិធានការជាក់ស្តែងក្នុងការរំសាយអាវុធនុយក្លេអ៊ែរ។...
បរទេស៖ ប្រទេសអ៊ីរ៉ង់និងអ៊ីរ៉ាក់ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានប្តេជ្ញាធ្វើឲ្យកាន់តែប្រសើរឡើង នូវសហប្រតិបត្តិការតាមព្រំដែន និងជំរុញបង្កើនជំនួញ រវាងប្រទេសជិតខាងគ្នាទាំងពីរ ដែលរងគ្រោះធ្ងន់ធ្ងរដោយសារតែការរាតត្បាត នៃមេរោគកូរ៉ូណា។ យោងតាមគេហទំព័ររបស់រដ្ឋាភិបាលមួយ លោកប្រធានាធិបតីអ៊ីរ៉ង់ ហាស្សាន រ៉ូហានី បាននិយាយប្រាប់រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ាក់ លោក Fuad Hussein ដូច្នេះថា “យើងនៅតែប្តេជ្ញាបង្កើនសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌ រវាងប្រទេសទាំងពីរ”។ គេហទំព័រដដែលនោះ...
ភ្នំពេញ ៖ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឲ្យដឹងថា ក្រុមអង្កេតតាមដានសត្វព្រៃ បានរកឃើញសំបុកសត្វត្រយងយក្ស ចំនួន១សំបុក ក្នុងរដូវពងកូន ឆ្នាំ២០២០ នៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ បើយោងតាមគេហទំព័រហ្វេសប៊ុករបស់ WCS នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ថា សត្វត្រយងយក្ស ឬឪលើក (Giant ibis)...
ភ្នំពេញ៖ ទោះបីជាមានការខកខាន ការសិក្សាមួយរយៈពេល ដោយសារជំងឺ កូវីដ១៩ក្តី ក្រសួងអប់រំយុវជននិងកីឡា នឹងផ្តល់និន្ទេស ជូនបេក្ខជនប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬបាក់ឆ្នាំ២០២០នេះ ឲដូចជាការប្រឡងឆ្នាំមុនៗដែរ។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា៖ «ការប្រឡងបាក់ឌុបឆ្នាំ២០២០ នឹងមាននិទ្ទេសA,...
ភ្នំពេញ៖លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា កម្ពុជាទទួល ស្វាគមន៍ជានិច្ច រាល់ការវិនិយោគរបស់ជប៉ុន ពិសេសក្នុងវិស័យទេសចរណ៍ ព្រោះកម្ពុជា មានសក្ដានុពលយ៉ាងច្រើន សម្បូរបែប ដែលអំណោយផល សម្រាប់ការវិនិយោគ លើវិស័យទេសចរណ៍ ពិសេសគឺវិស័យអេកូទេសចរណ៍ វិស័យកសិទេសចរណ៍ ក៏ដូចជាទេសចរណ៍ជនបទជាដើម។ ក្នុងពិធីសម្ពោធភោជនីយដ្ឋាន សាប៊ូសាប៊ូ អនយ៉ាសៃ ខេមបូឌា (SHABU...
សេអ៊ូល៖ អ្នកតាមដានអាកាសចរណ៍ បានឲ្យដឹងថា អាមេរិក បានកំពុងបន្ដហោះហើរយន្ដហោះចារកម្ម ប៉ុន្មានថ្ងៃ បន្ទាប់ពីទាហានកូរ៉េខាងជើង បានបាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូង ម្នាក់នៅសមុទ្រលឿង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ យន្តហោះធុន E-8C ឬ JSTARS របស់សហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញ នៅលើមេឃលើតំបន់ទីប្រជុំជន ហើយយន្តហោះនេះ បានហោះហើរនៅទូទាំងប្រទេស កាលពីដើមខែនេះ។...