ព័ត៌មានអន្តរជាតិ

អាមេរិក បន្ដហោះហើរយន្ដហោះចារកម្ម ក្រោយទាហានកូរ៉េខាងជើង បាញ់សម្លាប់មន្រ្តីកូរ៉េខាងត្បូង

សេអ៊ូល៖ អ្នកតាមដានអាកាសចរណ៍ បានឲ្យដឹងថា អាមេរិក បានកំពុងបន្ដហោះហើរយន្ដហោះចារកម្ម ប៉ុន្មានថ្ងៃ បន្ទាប់ពីទាហានកូរ៉េខាងជើង បានបាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូង ម្នាក់នៅសមុទ្រលឿង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

យន្តហោះធុន E-8C ឬ JSTARS របស់សហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញ នៅលើមេឃលើតំបន់ទីប្រជុំជន ហើយយន្តហោះនេះ បានហោះហើរនៅទូទាំងប្រទេស កាលពីដើមខែនេះ។

យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រទេសកុម្មុយនិស្តនេះ បានបាញ់មន្ត្រីជលផលម្នាក់ ដែលកំពុងរសាត់ខ្លួន នៅក្នុងដែនទឹករបស់ខ្លួនរហូតដល់ស្លាប់ និងបានដុតសាកសពរបស់លោក កាលពីថ្ងៃអង្គារ។ មន្រ្តីរូបនេះ បានបាត់ខ្លួនកាលពីថ្ងៃមុន ខណៈដែលលោកកំពុងបំពេញភារកិច្ច នៅក្បែរកោះយ៉ុនប៉ូយុង នៅព្រំដែនសមុទ្រលឿង។

គួរបញ្ជាក់ថា បន្ទាប់ពីឧប្បត្តិហេតុយោធាកូរ៉េខាងត្បូង បានរឹតបន្តឹងជំហរត្រៀមការពារខ្លួន នៅជិតបន្ទាត់ព្រំដែនខាងជើង ដែលជាព្រំដែនសមុទ្រអន្តរអន្តរកូរ៉េ៕ ដោយ ៖ ឈូក បូរ៉ា

To Top