ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២០នឹងបន្តធ្លាក់ពីមធ្យមទៅច្រើន, សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀងនិងរលកសមុទ្រ។
សេអ៊ូល៖ ក្រសួងសុខាភិបាលបានឲ្យដឹង នៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូង មានគោលបំណងទទួលបានវ៉ាក់សាំងការពារមេរោគថ្មី ដើម្បីគ្រប់គ្រង មនុស្សដល់ ៣០ លាននាក់ ឬប្រហែល ៦០ ភាគរយ នៃប្រជាជនរបស់ប្រទេសនេះ។ យោងតាមផែនការវ៉ាក់សាំងកូវីដ – ១៩ ដែលត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីជុងស៊ុយគុនប្រទេសនេះនឹងស្វែងរកការចាក់វ៉ាក់សាំងសម្រាប់មនុស្ស ១០ លាននាក់មកពីមជ្ឈមណ្ឌល ដែលបង្កើតដោយអង្គការសុខភាពពិភពលោក និងសម្ព័ន្ធភាពវ៉ាក់សាំងសកល នេះបើយោង...
បរទេស៖ យោធាចិនបានរុញច្រានប្រឆាំងនឹង របាយការណ៍មន្ទីរបញ្ចកោណថ្មីៗនេះ ដែលបានប្រគល់ទៅសភាអាមេរិកដោយលើក ហេតុផលថា វាជារដ្ឋាភិបាលវ៉ាស៊ីនតោន មិនមែនទីក្រុងប៉េកាំងទេ ដែលបង្កការគំរាមកំហែង ដ៏ធំដល់សន្តិភាពពិភពលោកនោះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិនបានមានប្រសាសន៍ថា “ ភស្តុតាងជាច្រើនឆ្នាំបង្ហាញថា សហរដ្ឋអាមេរិកគឺជា អ្នកបង្កចលាចលក្នុងតំបន់ អ្នករំលោភសណ្តាប់ធ្នាប់អន្តរជាតិ និងបំផ្លាញសន្តិភាព...
បរទេស៖ ក្រសួងការបរទេសតួកគី បាននិយាយនៅថ្ងៃចន្ទថា មន្ត្រីរបស់ប្រទេសតួកគីនិងរុស្ស៊ី នឹងជួបពិភាក្សាគ្នា នៅក្នុងទីក្រុងអង់ការ៉ា នាសប្ដាហ៍នេះ ស្តីពីការវិវត្តនានានៅក្នុងប្រទេសស៊ីរីនិងប្រទេសលីប៊ី ជាទីដែលប្រទេសទាំងពីរ ធ្វើការគាំទ្រដល់ភាគីផ្សេងគ្នា។តាមសេចក្តីរាយការណ៍ ក្រសួងការបរទេសតួកគី បាននិយាយប្រាប់យ៉ាងដូច្នេះថា “កិច្ចពិភាក្សាគ្នារវាងគណៈប្រតិភូ អន្តរកម្មរបស់តួកគីនិងរុស្ស៊ី ស្តីពីបញ្ហាប្រទេសលីប៊ីនិងស៊ីរីនោះ នឹងបន្តប្រព្រឹត្តទៅនៅ កម្រិតបច្ចេកទេស ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងទីក្រុងអង់ការ៉ា”។ គួរបញ្ជាក់ថា...
បរទេស៖ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រាងមួយ ជាមួយក្រុមហ៊ុនថាមពលនុយក្លេអ៊ែរដ្ឋរបស់រុស្ស៊ី កាត់បន្ថយការនាំចូលសារធាតុអ៊ុយរ៉ានីញ៉ូមពីប្រទេសរុស្ស៊ី ក្នុងរយៈពេល២០ក្រោយ ក្នុងគោលបំណងមួយដើម្បីជំរុញបង្កើនរករ៉ែនិងថាមពលនុយក្លេអ៊ែក្នុងស្រុក។ ក្រសួងពាណិជ្ជកម្មអាមេរិកនិងក្រុមហ៊ុន Rosatom បានបង្កើតសេចក្តីព្រាងវិសោធនកម្ម ចំពោះកិច្ចព្រមព្រៀងព្យួរទុករុស្ស៊ីឆ្នាំ១៩៩២ ដើម្បីទប់ស្កាត់មិនឲ្យបោះបង់ចោល ដោយនៅបន្តកិច្ចព្រមព្រៀងនោះឲ្យដល់ឆ្នាំ២០៤០ ហយកាត់បន្ថយបន្តិចម្តងៗ នូវចំនួនសារធាតុអ៊ុយរ៉ានីញ៉ូមដែលសហរដ្ឋអាមេរិកនាំមកពីរុស្ស៊ីសម្រាប់ចម្រាម ពី២០ភាគរយឲ្យនៅតែ១៥ភាគរយ ចាប់ផ្តើមពីឆ្នាំ២០២៨ទៅ។ រដ្ឋមន្ត្រីពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Wilbur Ross បានមានប្រសាសន៍យ៉ាងដូច្នេះថា...
បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃចន្ទសប្ដាហ៍នេះ បានសង្កត់ធ្ងន់ឲ្យមានដំណោះស្រាយចំពោះការប្រេះឆាគ្នារយៈពេល៣ឆ្នាំ រវាងប្រទេសកាតានិងប្រទេសអារ៉ាប៊ីសាអូឌីត សហភាពអារ៉ាប់រួម បារ៉ែននិងអេហ្ស៊ីប ដោយលោកនិយាយថា រដ្ឋបាលលោក ត្រាំ មានបំណងចង់ឃើញវាត្រូវបានដោះស្រាយ។ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រសួងការបរទេសមួយ ជាមួយលោក Sheikh Mohammed bin Abdulrahman Al-Thani ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសកាតា លោក...
បរទេស៖គណៈប្រតិភូផ្លូវការរបស់ ប្រទេសអាហ្វហ្គានីស្ថាន និងចលនាពួកតាលីបង់ នឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាដោយផ្ទាល់ ជាលើកដំបូងរបស់ពួកគេ ក្នុងទីក្រុងដូហា ប្រទេសកាតា នៅថ្ងៃអង្គារនេះ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍របស់ប្រទេសកាតា Al-Jazeera TV កាលពីថ្ងៃចន្ទ។ កិច្ចពិភាក្សាគ្នា រវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងពួកតាលីបង់ បានចាប់ផ្តើមនៅក្នុងរដ្ឋធានីដូហា របស់ប្រទេសកាតា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ហើយកិច្ចពិភាក្សាគ្នាទាំងនោះ គឺមានគោលដៅបញ្ចប់សង្គ្រាមអូសបន្លាយរយៈពេល១៩ឆ្នាំ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ គួរបញ្ជាក់ថា កិច្ចពិភាក្សាសន្តិភាពរវាងពួកតាលីបង់និងគណៈប្រតិភូដែលតំណាងឲ្យសាធារណរដ្ឋឥស្លាមអាហ្វហ្គានីស្ថានចាប់ផ្តើមកាលពីថ្ងៃសៅរ៍...
បរទេស៖មន្ត្រីឥណ្ឌាពីររូប បាននិយាយថា កងទ័ពចិនកំពុងតែដាក់ពង្រាយបណ្ដាញខ្សែកាបអុបទិក នៅតាមព្រំដែន ជួរភ្នំហិមាល័យភាគខាងលិចជាប់ នឹងប្រទេសឥណ្ឌា ដោយលើកឡើងថា ពួកគេបានជីកដាក់ ជាយូរមកហើយ បើទោះជា មានកិច្ចពិភាក្សាកម្រិតខ្ពស់ ក្នុងគោលបំណងដោះស្រាយ ភាពជាប់គាំងនៅទីនោះក៏ដោយ។ ចំណែកមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប បាននិយាយប្រាប់ថា ខ្សែកាប ដែលផ្តល់ឲ្យកងទ័ពនូវខ្សែទំនាក់ទំនងសុវត្ថិភាពដល់មូលដ្ឋាននានានោះ នាពេលថ្មីៗនេះ ត្រូវបានគេប្រទះឃើញនៅខាងត្បូងបឹង Pangong Tso ក្នុងតំបន់...
ភ្នំពេញ ៖ មន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី បានធ្វើការបដិសេធទាំងស្រុង ចំពោះការលើកឡើងថា មានការជីករករ៉ែត្បូង នៅមណ្ឌលគិរី ធ្វើឲ្យបាត់បង់ធនធានធម្មជាតិ។ សូមជម្រាបថា កាលពីថ្ងៃទី១៣ កញ្ញា មានហ្វេសប៊ុកជនជាតិវៀតណាម ឈ្មោះ Gỗ Đá Đăng Tâm បានបង្ហោះពីសកម្មភាពជីកត្បូងថ្ម ហើយ Check...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានផ្តល់កម្ចី១,៥ពាន់លានដុល្លារ ដល់ប្រទេសបេឡារុស នៅថ្ងៃចន្ទនេះ ក្រោយ លោកប្រធានាធិបតីបេឡារុស Alexander Lukashenko បានធ្វើដំណើរតាមយន្តហោះ ទៅសុំឲ្យជួយគាំទ្របន្ថែមទៀត។ បន្ថែមលើការប្រកាសផ្តល់កម្ចី ដែលលោក ពូទីន និយាយថា លោកនាយករដ្ឋមន្ត្រី Mikhail Mishustin បានព្រមព្រៀង...