បរទេស៖សារព័ត៌មានបរទេសនៅថ្ងៃចន្ទបាន សរសេរថារដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo បានប្រកាសថាសហរដ្ឋអាមេរិកនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ប្រទេសតួកគី នៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេដោយជំរុញឱ្យមានការបញ្ចប់ នូវការទូតមួយចំពោះវិបត្តិដណ្តើមផលប្រយោជន៍ធម្មជាតិរវាងគ្នា។ គួរឲ្យដឹងដែរថាភាពតានតឹងនៅភាគខាងកើត មេឌីទែរ៉ាណេបានកើនឡើងដោយសារការទាមទារនិងបណ្តឹងតបដែល ប្រទេសតួកគី នឹងប្រទេសក្រិកព្រមទាំងកោះស៊ីបផងនៅក្នុង តំបន់ដែនសមុទ្រដែលគេជឿជាក់ថា សម្បូរទៅដោយឧស្ម័នធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់។ លោក Pompeo បាននិយាយនៅក្នុងដំណើរ កម្សាន្តមួយទៅកាន់កោះស៊ីបរកាលពីរាត្រីថ្ងៃសៅរ៍ដែលជាទី លោកបានជួបជាមួយ ប្រធានាធិបតី Nicos Anastasiades ថា...
បរទេស៖នៅថ្ងៃចន្ទនេះមានការអះអាងមួយ ដែលត្រូវបានធ្វើឡើងដោយ មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយថារដ្ឋាភិបាលអ៊ីរ៉ង់កំពុងបង្កើនការប៉ុនប៉ងធ្វើឃាត ឯកអគ្គរដ្ឋទូតអាមេរិកម្នាក់ ប្រចាំនៅប្រទេសអាហ្វ្រិកខាងត្បូង។ ក្រុមមន្រ្តីដដែលបាននិយាយទៀតថា ផែនការនេះបានកើតឡើងនៅពេលដែលប្រទេសអ៊ីរ៉ង់បន្តស្វែងរកវិធីដើម្បីសងសឹកចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីដូណាល់ត្រាំក្នុងការសម្លាប់ឧត្តមសេនីយ៍ អ៊ីរ៉ង់ដ៏មានឥទ្ធិពលម្នាក់កាលពីដើមឆ្នាំកន្លងមក។ ប្រសិនបើជាផែនការនេះ បានសម្រេចមែននោះ វានឹងអាច បង្កើតភាពតានតឹងកាន់តែធ្ងន់ធ្ងរ រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ និងជាពិសេសវានឹងក្លាយទៅជា សំពាញដ៏ខ្លាំងក្លាទៅលើលោក Trump ដើម្បីធ្វើការឆ្លើយតបវិញភ្លាមៗផងដែរព្រោះថាបច្ចុប្បន្នប្រធានាធីបតីរូបនេះកំពុងស្ថិតនៅ ក្នុងពាក់កណ្តាលផ្លូវការបោះឆ្នោតអាណិត្តទី២របស់ខ្លួន៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទបានសរសេរថាប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ករណីបាត់បង់ជីវិតថ្មីដោយសារ កូវីដ១៩មានចំនួន ៤ នាក់បន្ថែមទៀតគិតត្រឹមថ្ងៃអាទិត្យដែលបានធ្វើឱ្យចំនួន អ្នកស្លាប់នៅក្នុងប្រទេសកើនឡើងដល់ ២០ នាក់នេះ។ ប្រភពដដែលបានចេញផ្សាយទៀតថា ថាបុរសអាយុ ៧៥ ឆ្នាំម្នាក់, ស្ត្រីចំណាស់អាយុ ៩០ ឆ្នាំចំនួន២នាក់, ស្ត្រីអាយុ ៧៤ ឆ្នាំម្នាក់ ដែលទើបតេស្ត៍ឃើញវិជ្ជមានកូវីដ១៩ កាលពីពេលថ្មីៗនេះបានស្លាប់កាលពី ថ្ងៃសៅរ៍និងថ្ងៃអាទិត្យបន្តបន្ទាប់គ្នា។តួលេខរបស់ក្រសួងក៏បានបង្ហាញដែរថាសរុបករណីឆ្លងថ្មីចំនួន ១៣៦...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា យុវជន ពិតជាដើរតួនាទីយ៉ាងសំខាន់ គឺជាកម្លាំងចលករជំរុញឲ្យមានការប្រែក្លាយ ពីចំណេះដឹងអំពីបរិស្ថាន ដែលប្រជាពលរដ្ឋមាន ទៅជាប្រតិបត្តិមេត្រីភាពបរិស្ថាន ដើម្បីធ្វើឲ្យកម្ពុជាបៃតង។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន។ ក្នុងសិក្ខាសាលាបញ្រ្ជាបលិខិតបទដ្ឋានគតិយុត្តមេត្រីភាពបរិស្ថាន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់រក្សា សុវត្ថិភាព ក្នុងការធ្វើចរាចរណ៍ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលនេះ។ យោងតាមសេចក្ដីអំពាវនាវរបស់ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែកញ្ញា...
បរទេស៖កងកម្លាំងពួកតាលីបង់និងកងកម្លាំង រដ្ឋាភិបាលអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បានប៉ះទង្គិចគ្នានៅទូទាំងប្រទេស អាហ្វហ្គានីស្ថាន ក្រោយប៉ុន្មានម៉ោងបន្ទាប់ពីមានការចាប់ផ្តើមកិច្ចពិភាក្សាសន្តិភាព ដែលគេទន្ទឹងរង់ចាំ ជាយូរមកហើយ នៅក្នុងទីក្រុងដូហា កាលពីថ្ងៃសៅរ៍ បង្ហាញឲ្យឃើញ ភាពលំបាកត្រូវប្រឈមមុខខ្ពស់ នៃការដោះស្រាយការបះបោរចំនួន១៩ឆ្នាំ។ លោក Fawad Aman ជាមន្ត្រីនាំពាក្យក្រសួង ការពារជាតិអាហ្វហ្គានីស្ថាន បានមានប្រសាសន៍ថា “ជាមួយការចាប់ផ្តើមនៃកិច្ចពិភាក្សា អន្តរអាហ្វហ្គានីស្ថាននេះ យើងកំពុងតែរំពឹងថា...
បរទេស៖ក្រោយប៉ុន្មានសប្ដាហ៍បន្ទាប់ពីទីក្រុងអង់ការ៉ាប្រកាស ពីការរកឃើញឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់ខ្លួននៅក្នុងតំបន់មកនើ នៅថ្ងៃអាទិត្យម្សិលមិញនេះ ក្រសួងថាមពលតួកគី លោក Fatih Donmez បានមានប្រសាសន៍ថា ប្រទេសតួកគី នឹងបញ្ជូននាវាខួងរកឧស្ម័នគ្រឿងទីពីរ ទៅធ្វើប្រតិបត្តិការនៅសមុទ្រខ្មៅ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា នៅលើបណ្ដាញសង្គមធ្វីតធ័រ លោក Fatih...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ថា លោក Harsh Vardhan រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌា បានថ្លែងកាលពីថ្ងៃអាទិត្យថា មិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់សម្រាប់ការដាក់ឲ្យប្រើប្រាស់វ៉ាក់សំាងទប់ទល់នឹងជំងឺកូវីដ១៩នៅឡើយទេ ប៉ុន្តែវាអាចរួចរាល់ នៅក្នុងត្រីមាសទី១ ឆ្នាំក្រោយ ។ រដ្ឋមន្ត្រីបានថ្លែង នៅគ្រាដែលគូសបញ្ជាក់ អំពីការហេតុការណ៍ដំបូង នៅក្នុងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គមដែលមានឈ្មោះថា Sunday Samvaad ហៅគេហៅថា...
គែរ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសអេហ្ស៊ីប បានឲ្យដឹងថា ប្រទេសអេហ្ស៊ីប បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៥៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបដែលបានចុះក្នុងបញ្ជី នៅក្នុងប្រទេសគិតចាប់ តាំងពីផ្ទុះជំងឺឆ្លងនេះមានរហូតដល់១០១.០០៩នាក់ ។ លោក Khaled Megahed អ្នកនាំពាក្យរបស់ក្រសួង ខាងលើបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា...
អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសន្តិសុខបានឲ្យ ដឹងកាលពីថ្ងៃអាទិត្យថា យោធាជើងទឹករបស់ប្រទេសអាហ្សង់ទីន បានរឹបអូសកញ្ឆាបានជាង៤តោន នៅខេត្ត Misiones ភាគខាងជើងប្រទេស នៅជិតព្រំដែនជាមួយ ប្រទេសប៉ារ៉ាហ្គាយ ដែលមានតម្លៃជាង៤លានដុល្លារអាមេរិក ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាស មួយថា ក្នុងអំឡុងពេលប្រតិបត្តិការដែលបានអនុវត្តដោយក្រុមសមាជិកជើង ទឹកអាហ្សង់ទីន នៅចម្ងាយ១.៧៣២គីឡូម៉ែត្រនៃទន្លេ...