ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប មានអ្នកឆ្លងជំងឺកូវីដ ១៩លើសពី១០ម៉ឺននាក់

គែរ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសអេហ្ស៊ីប បានឲ្យដឹងថា ប្រទេសអេហ្ស៊ីប បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៥៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបដែលបានចុះក្នុងបញ្ជី នៅក្នុងប្រទេសគិតចាប់ តាំងពីផ្ទុះជំងឺឆ្លងនេះមានរហូតដល់១០១.០០៩នាក់ ។

លោក Khaled Megahed អ្នកនាំពាក្យរបស់ក្រសួង ខាងលើបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន២១នាក់ បានស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងដដែល ដែលនំាឲ្យចំនួនអ្នកស្លាប់ បានកើនឡើងដល់៥.៦៤៨នាក់ ស្របពេលនេះដែរ មានអ្នកផ្សេងទៀត ចំនួន៩០០នាក់បានជាសះស្បើយ ពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយ ពីជំងឺសរុបកើនឡើងដល់៨៤.១៦១នាក់ ។

សរុបអ្នកជាសះស្បើយនៅក្នុងប្រទេស អេហ្ស៊ីប នាពេលបច្ចុប្បន្ននេះ បានបន្ថែមទៀតចំនួន៨៣នាក់ នៃចំនួនសរុបអ្នកដែលឆ្លងជំងឺបាន ចុះក្នុងបញ្ជីនៅក្នុងប្រទេស ។

អេហ្ស៊ីប បានប្រកាស មានករណីដំបូងនៃជំងឺកូវីដ១៩ នៅថ្ងៃទី១៤ ខែកុម្ភៈ និងមានអ្នកស្លាប់ដំបូងចាប់ពីរីរុសបង្កជំងឺកាល ពីថ្ងៃទី០៨ ខែមីនា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top