បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងពាណិជ្ជកម្ម របស់ប្រទេសថៃឡង់ដ៍ កាលពីថ្ងៃពុធ បានធ្វើការផ្សព្វផ្សាយ នូវរូបភាពផ្ទាល់នៃការដុតកម្ទេចចោល នូវទំនិញក្លែងក្លាយចំនួន ៧៨៥.៣៧៦មុខ ដែលប៉ាន់ប្រមាណទៅ ស្មើនឹងទឹកប្រាក់១១លានដុល្លារអារមេរិក ។ ទំនិញក្លែងក្លាយរាប់សិបមុខទាំងនេះ នៅក្នុងដែនដី ភាគកណ្តាលប្រទេសថៃឡង់ដ៏ គឺនៅខេត្ត Saraburi និងប៉ែកខាងកើតនៅខេត្ត ឈុនបុរី...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ថា នៅទូទាំងពិភពលោក ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងលើសពី៩០០.០០០នាក់ គិតត្រឹមថ្ងៃពុធ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីសាកលវិទ្យាល័យ Johns Hopkins University ។ ទិន្នន័យរបស់សាកលវិទ្យាល័យ បានបង្ហាញឲ្យឃើញថា សរុបអ្នកស្លាប់នៅទូទាំងពិភពលោក បានកើនឡើងដល់៩០០.០៧៩នាក់ ទន្ទឹមនឹងនេះដែរ នៅទូទាំងពិភពលោក មានអ្នកឆ្លងជំងឺដល់ទៅជាង២៧,៦លាននាក់...
ភ្នំពេញ៖ លោកគង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្រុងប៉ោយប៉ែត និងតំណាងលោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧សាខា ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំសមាជិក សមាជិការចំនួន១៥នាក់ ចូលរួមក្នុងពិធី ប្រកាសសមាសភាព គណៈកម្មាធិការសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)...
ភ្នំពេញ ៖ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ បានថ្លែងថា តាមលក្ខណៈបច្ចេក ទេស ការសាងសង់សួនច្បារចែកទ្រូងផ្លូវ ត្រូវរក្សាគម្លាតចាប់ពី១,៥គីឡូម៉ែត្រ ទៅ២គីឡូម៉ែត្រ នៅក្រៅ ទីប្រជុំជន និងចន្លោះពី៤០០ម៉ែត្រ ទៅ៧០០ម៉ែត្រ នៅក្នុងទីប្រជុំជន។ ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពសាងសង់ស្ពានរំលងផ្លូវជាតិលេខ៣ និងវឌ្ឍនភាពសាងសង់ផ្លូវជាតិ លេខ៣ នៅថ្ងៃទី១០...
ភ្នំពេញ៖លោក វរៈសេនីយ៍ទោ នៅ សុខន អធិការរងនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលទទួលបន្ទុកចរាចរណ៍ផ្លូវគោក បានអញ្ជើញលោក នៅថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២០បានអញ្ជើញ លោកស្រី ចាន់ ថន ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខា ខេត្តកណ្ដាល ឲ្យធ្វើជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ជាមួយ អ្នកបេីកបរ ដឹកកម្មករ និយោជិត ចំនួន ២៤៦នាក់...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ថា អ្នកនាំពាក្យមួយរូបមកពីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្សចំនួន១០នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់បែកមួយ មកលើក្រុមអមដំណើរលោកអនុប្រធានាធិបតីទី១របស់ប្រទេសអាហ្វហ្គានីស្ថាន Amrullah Saleh នៅក្រុងកាប៊ុល ក្នុងអំឡុងពេលព្រឹកថ្ងៃពុធនេះ ។ ទូរទស្សន៍ Ariana News TV បានរាយការណ៍ថា “គ្រាប់បែកបានបំផ្ទុះឡើងទៅលើគោលដៅនៃរថយន្តជាច្រើនគ្រឿង...
HARARE៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ថា សារព័ត៌មាន Herald ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ បានរាយការណ៍នៅថ្ងៃពុធនេះថា ក្រុមអ្នកច្បាប់របស់ប្រទេសហ្ស៊ីមបាវ៉េ ចំនួន២៥នាក់ បានធ្វើតេស្តរកឃើញថា មានលទ្ធផលវិជ្ជមាននៃវីរុសបង្កជំងឺកូវីដ១៩ កាលពីសប្តាហ៍មុន ក្នុងនោះរាប់ទំាង៩នាក់ដែលបានធ្វើតេស្តរួចរាល់ ហើយមានលទ្ធផលជាវិជ្ជមាន ក្នុងរយៈពេល៤សប្តាហ៍មុន និងបន្តជាសះស្បើយវិញ ។ ឥឡូវនេះ សមាជិកសភា (MPs)...
ហាណូយ៖ រដ្ឋមន្រ្តីការបរទេសនៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ដែលមានសមាជិក ១០ ប្រទេស បានចាប់ផ្តើមការប្រជុំប្រចាំឆ្នាំ របស់ខ្លួននៅថ្ងៃពុធនេះ ជាមួយនឹងរៀបវារៈធំៗ៣ រួមមានការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ វិវាទដែនដីនៅ សមុទ្រចិនខាងត្បូង និងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ ការប្រមូលផ្តុំទាក់ទងនឹងអាស៊ាន ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃសៅរ៍ កំពុងត្រូវបានធ្វើឡើងតាមរយៈខ្សែអាត់វីដេអូ ដោយសារតែជំងឺរាតត្បាត ដែលបានធ្វើឱ្យការធ្វើដំណើរអន្តរជាតិមានការលំបាក។ ដើមឡើយអ្នកការទូតទាំងអស់ត្រូវបាន គ្រោងធ្វើនៅដើមខែសីហា នៅហាណូយ...
ភ្នំពេញ៖ក្រុមការងារចល័តរបស់ ក្រសួងសាធារណការ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ដឹកនាំដោយ លោកគឹម សាន់ សហការការជាមួយ លោកឌុច គន្ធា អភិបាលរងខេត្ត អភិបាលស្រុកបាភ្នំ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង និងប្រធានស្ថានីយអ្នកលឿង បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើផ្លូវជាតិលេខ ៣១១ ស្រុកបាភ្នំ ខេត្តព្រៃវែង។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ...
ប៉េកាំង៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសចិនរំពឹងទុកថា នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន នឹងមានការផ្សះផ្សាជាមួយរដ្ឋាភិបាល ដែលដឹកនាំ ដោយបក្សកុម្មុយនិស្ត ដោយភាពតានតឹងផ្នែកសេដ្ឋកិច្ច និងសន្តិសុខរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក កាន់តែកើនឡើងខ្លាំងថែមទៀត។ លោក Yoshihide Suga ដែលជាអ្នកនាំមុខគេក្នុងការប្រជែងតំណែងនាយករដ្ឋមន្រ្តី ដើម្បីទទួលបានជោគជ័យពីនាយករដ្ឋមន្រ្តីលោក ស៊ីនហ្សូអាបេ អាចនឹងចាប់យកឱកាស ដើម្បីឈ្នះការបោះឆ្នោតជាប្រធានគណបក្សកាន់អំណាច ជាមួយនឹងការគាំទ្រពីអគ្គលេខាធិការដ៏មានឥទ្ធិពលរបស់ខ្លួន គឺលោក Toshihiro...