ព័ត៌មានអន្តរជាតិ

ស្លាប់និងរបួសជាង២០នាក់ ដោយសារការបំផ្ទុះគ្រាប់បែក មកលើក្រុមអមដំណើរអនុប្រធានាធិបតីទី១របស់ ប្រទេសអាហ្វហ្គានីស្ថាន

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ថា អ្នកនាំពាក្យមួយរូបមកពីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្សចំនួន១០នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់បែកមួយ មកលើក្រុមអមដំណើរលោកអនុប្រធានាធិបតីទី១របស់ប្រទេសអាហ្វហ្គានីស្ថាន Amrullah Saleh នៅក្រុងកាប៊ុល ក្នុងអំឡុងពេលព្រឹកថ្ងៃពុធនេះ ។

ទូរទស្សន៍ Ariana News TV បានរាយការណ៍ថា “គ្រាប់បែកបានបំផ្ទុះឡើងទៅលើគោលដៅនៃរថយន្តជាច្រើនគ្រឿង របស់លោកអនុប្រធានាធិបតីទី១ Amrullah Saleh ។ រថយន្តមួយចំនួនដែលអមដំណើរបានរងការខូចខាត” ។ 

លោក Tariq Arian ដែលជាអ្នកនាំពាក្យបានលើកឡើងក្នុងសេចក្តីប្រកាសមួយថា “យ៉ាងហោចណាស់មនុស្ស១០នាក់បានបាត់បង់ជីវិត និង១៥នាក់ ក្នុងនោះរាប់ទាំងកងសន្តិសុខរបស់លោកអនុប្រធានាធិបតីបានរងរបួស ។ ចំនួនអ្នកស្លាប់អាចមានការប្រែប្រួលទៀត ហើយការស៊ើបអង្កេតទៅលើករណីនេះបានធ្វើឡើង” ។

នៅមិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវសម្រាប់ការវាយប្រហារនេះនៅឡើយទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top