ព័ត៌មានអន្តរជាតិ

ប្រធានចលនាយុវជនកម្ពុជា​ ក្រុម១៥៧ សាខាខេត្តកណ្តាល ចុះសំណេះសំណាល​ ជាមួយអ្នក ដឹកកម្មករ​ និងឧបត្ថម្ភថវិកា មួយចំនួន

ភ្នំពេញ៖លោក​ វរៈសេនីយ៍ទោ នៅ សុខន អធិការរងនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលទទួលបន្ទុកចរាចរណ៍ផ្លូវគោក បានអញ្ជើញលោក នៅថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២០បានអញ្ជើញ លោកស្រី ចាន់ ថន ប្រធានសមាគមចលនាយុវជនកម្ពុជា​ក្រុម១៥៧ សាខា

ខេត្តកណ្ដាល ឲ្យធ្វើជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ជាមួយ អ្នកបេីកបរ​ ដឹកកម្មករ​ និយោជិត​ ចំនួន ២៤៦នាក់ ដើម្បីពន្យល់ណែនាំដល់ពួកគេ អំពីសីលធម៌​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​ ចរាចរណ៍ផ្លូវគោក​។

ជាមួយគ្នានោះ លោកស្រីចាន់ ថនក៏បានឧបត្ថម្ភនូវអាហារសម្រន់​ រួមនឹង​ជែលលាងដៃសម្លាប់មេរោគព្រមទាំងថវិកា​ ក្នុងម្នាក់២០,០០០​ រៀល នៅឃុំ វិហារសួគ៌​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​៕


បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top