ភ្នំពេញ ៖ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា ស្ថានស្ថានទូតជប៉ុន ប្រចាំកម្ពុជា នឹងបេីកដំណេីការផ្ដល់ទិដ្ឋាការឡេីងវិញ សម្រាប់ប្រជាជនកម្ពុជា។ តាមរយៈវីដេអូរបស់ឯកអគ្គរាជទូតជប៉ុនជាង១នាទី បង្ហោះក្នុងហ្វេសប៊ុកទូតនារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា “នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថានទូតជប៉ុននឹងបេីកដំណេីរការផ្ដល់ទិដ្ឋាការ ឡេីងវិញសម្រាប់ប្រជាជនកម្ពុជា ដែលមានគម្រោង...
ភ្នំពេញ ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ មានបើកកិច្ចប្រជុំត្រួតពិនិត្យការ អនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ ប្រចាំខែសីហា និងទិសដៅ ខែកញ្ញា ឆ្នាំ២០២០។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមានចូលរួមពី មេបញ្ជាការរង...
ភ្នំពេញ ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំ កម្ពុជា បានបង្ហាញអារម្មណ៍ស្ញប់ស្ញែង ជាខ្លាំងចំពោះប្រវត្តិសាស្រ្ត កម្ពុជា។ នេះជាចំណាប់អារម្មណ៍ របស់លោកក្រោយបញ្ចប់ ដំណើរទស្សនកិច្ចនៅ ខេត្តស្វាយរៀង។ ក្នុងឱកាសនោះលោក បានទៅមើលប្រាសាទប្រវត្តិសាស្រ្ត បាសាក់ដែលទីតាំងសាសនាហិណ្ឌូកាលពី សតវត្សទី៦នេះគឺជាភស្តុតាង នៃប្រវត្តិ និងវប្បធម៌...
ក្រសួងការងារអនុញ្ញាតឲ្យកម្មករឈប់សម្រាក៣ថ្ងៃ នាឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃ១៦ដល់១៨កញ្ញា
ភ្នំពេញ៖ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យក្នុងឱកាសបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍! ណាហ្គាវើលដ៍ មាននំសែនព្រះខែផ្សំពីគ្រឿងផ្សំគុណភាពខ្ពស់ និងម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាច្រើនជម្រើសសម្រាប់ពុកម៉ែបងប្អូនទាំងអស់។ មិនតែប៉ុណ្ណោះ ពុកម៉ែបងប្អូនទាំងអស់ អាចមកទស្សនាការសម្តែងសិល្បៈផ្ទាល់ដ៏អស្ចារ្យ និងការតុបតែងដ៏ស្រស់ស្អាត រៀងរាល់ថ្ងៃ ពីឥឡូវនេះរហូតដល់ថ្ងៃទី១ ខែតុលាផងដែរ។ មេចុងភៅឈ្នះពានរង្វាន់ប្រចាំណាហ្គាវើលដ៍ បានប្រើគ្រឿងផ្សំគុណភាពខ្ពស់ និងវិធីសាស្ត្រថ្មីៗដើម្បីដុតនំសែនព្រះខែឲ្យមានរសជាតិឈ្ងុយឆ្ងាញ់សម្រាប់គ្រប់គ្នា។ ត្រូវបានដុតថ្មីៗរៀងរាល់ថ្ងៃ នំសែនព្រះខែឈ្ងុយឆ្ងាញ់ទាំងនេះ គឺជាកាដូ និងអំណោយដ៏ស័ក្តិសមបំផុតសម្រាប់គ្រួសារ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការដាក់ចេញនូវវិធានការចំពោះផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt ដែលមាន B/N ៤៨៧ ,៤៨៨ ,៥៣៦ ,៥៣៧ ,៥៣៨ និង៥៣៩។ ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ដោយផ្អែកលើលទ្ធផលវិភាគលើសំណា កគំរូម្សៅទឹកដោះគោម៉ាក...
បរទេស៖ ទីក្រុង Kenosha រដ្ឋ Wisconsin បានក្លាយជាចំណុចថ្មីបំផុតនៃភាពតានតឹងជាតិសាសន៍នៅសហរដ្ឋអាមេរិក បន្ទាប់ពីមន្រ្តីប៉ូលីសស្បែកសម្នាក់ បានបាញ់លោក Jacob Blake ជាបុរសស្បែកខ្មៅម្នាក់ ដែលប៉ូលីសតាមចាប់ខ្លួន ដោយចោទប្រកាន់ពីបទរំលោភផ្លូវភេទដែលត្រូវបានទុកចោល។ កុបកម្មបានផ្ទុះឡើងដើម្បីឆ្លើយតបទៅនឹងការបាញ់ប្រហារនេះ កាលពីសប្តាហ៍មុនហើយមនុស្សពីរនាក់បានស្លាប់ ក្នុងកំឡុងពេលចលាចលនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសសិង្ហបុរី បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩គិតត្រឹមថ្ងៃអង្គារមានចំនួន៤០នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងនៅក្នុងប្រទេសដល់ទៅ៥៦.៨៥២នាក់ ។ ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីទាំងនោះដែរ មាន៨នាក់ជាអ្នកមកពីខាងក្រៅប្រទេស ម្នាក់នៅក្នុងសហគមន៍ និងអ្នកដែលនៅសេសសល់មានទំនាក់ទំនង ទៅនឹងអ្នកដែលជាកម្មករបរទេសដែលស្នាក់នៅទីនោះ ។ ក្នុងចំណោមអ្នកឆ្លងជំងឺថ្មី គឺថា ៩៨ភាគរយគឺជាអ្នកមកពីខាងក្រៅ ឬមានទំនាក់ទំនងនឹងករណីដែលបានដឹង ឬនៅប្រមូលផ្តុំគ្នា ហើយអ្នកដែលឆ្លងជំងឺនៅសេសសល់ប៉ុន្មានភាគរយទៀតគឺឆ្លងតាមការប៉ះពាល់ដានអ្នកជំងឺ...
ភ្នំពេញ ៖ លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានរំពឹងទុកថា អូស្រ្តាលី នឹងបន្តកិច្ចសហ ការជាមួយកម្ពុជា ដើម្បីបង្ការបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ដូចជា អំពើជួញដូរគ្រឿងញៀន អំពើជួញដូរ មនុស្ស និងអំពើរត់ពន្ធមនុស្សជាដើម។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកអន្តោប្រវេសន៍។ ក្នុងជំនួបពិភាក្សាការជាមួយ លោក ANTHONY MAGUIRE នាយនគរបាលជាន់ខ្ពស់...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា និងលោក លូ គឹមឈុន ប្រធានក្រុមការងារចុះជួយស្រុកកោះសូទិន រួមជាមួយនឹងមន្ត្រីពាក់ព័ន្ធនៅព្រឹកថ្ងៃទី ០៣ ខែកញ្ញាឆ្នាំ ២០២០នេះបានចុះរៀបចំវេទិកាសាធារណៈ ដើម្បីស្វែងរកដំណោះស្រាយជូនអាជីវករផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ បើតាមមេឃុំព្រែកដំបូកលោក ផល វ៉ុន បានឲ្យដឹងថា ក្រោយពេលអាជ្ញាធរស្រុកបានរៀបចំទីតាំងលក់ដូរថ្មី...