ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ចេញវិធានការ ចំពោះផលិតផល ម្សៅទឹកដោះគោកម៉ាក Nutrilatt

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការដាក់ចេញនូវវិធានការចំពោះផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt ដែលមាន B/N ៤៨៧ ,៤៨៨ ,៥៣៦ ,៥៣៧ ,៥៣៨ និង៥៣៩។

ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ដោយផ្អែកលើលទ្ធផលវិភាគលើសំណា កគំរូម្សៅទឹកដោះគោម៉ាក Nutrilatt ដែលមាន B/N ៤៨៧ ,៤៨៨ ,៥៣៦ ,៥៣៧ ,៥៣៨ និង៥៣៩ ចេញដោយមន្ទីរពិសោធន៍ឯករាជ្យមួយនៅប្រទេសសិង្ហបុរីឈ្មោះ Eurofins Food Testing Singapore Pte Ltd ដែលទទួលស្គាល់ជាអន្ដរជាតិ តាមស្ដង់ដារ ISO/IEC ១៧០២៥;២០១៧។

ប្រភពដដែល បង្ហាញឲ្យឃើញថា សំណាកគំរូផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt ដែលមានលេខកូដខាងលើ មានកម្រិតជាតិដែកតិចជាង០.២៥មីលីក្រាម /១០០ក្រាម គឺមានកម្រិតទាបខ្លាំងពីលក្ខខណ្ឌតម្រូវអប្បរមាដែលកំណត់ដោយស្ដង់ដារកូដិចអន្ដរជាតិ ដែលក្នុងនោះ កម្រិតជាតិដែកតម្រូវឲ្យមានយ៉ាងតិច ២.២៨មីលីក្រាម/១០០ក្រាម សម្រាប់ផលិតផលលេខ១ (ចាប់ពីទារក ដល់អាយុ៦ខែ) និងយ៉ាងតិច៤.៧២មីលីក្រាម/១០០ក្រាម សម្រាប់ផលិតផលលេខ២ (ចាប់ពីអាយុ៦ខែ ដល់អាយុ១២ខែ)៕

To Top