ព័ត៌មានអន្តរជាតិ

បេក្ខភាពផលិតវ៉ាក់សាំងមួយរបស់អាមេរិក ឈានដល់ដំណាក់កាលចុងក្រោយ នៃការសាកល្បង

បរទេស៖ខណៈដែលក្រុមអ្នកស្រាវជ្រាវនៅទូទាំងសហរដ្ឋអាមេរិក កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីផលិតឲ្យបានវ៉ាក់សាំង ការពារកូវីដ១៩ នៅថ្ងៃនេះទីភ្នាក់ងារចិនស៊ិនហួបានសរសេរថាក្នុងនោះមានបេក្ខភាព មួយដែលបានចាប់ផ្តើមសាកល្បងដំណាក់កាលទី ៣ របស់ខ្លួនទៅហើយ។

វិទ្យាស្ថានសុខភាពអាមេរិកបាននិយាយថាការសាកល្បង ព្យាបាលនៅតាមកន្លែងជាច្រើនដើម្បីវាយតម្លៃវ៉ាក់សាំងការពារ កូវីដ១៩ ដែលត្រូវបានគេស្គាល់ថា AZD1222។

ដំណាក់កាលចុងក្រោយនេះចាប់ផ្តើម ចុះឈ្មោះអ្នកស្ម័គ្រចិត្តមនុស្សពេញវ័យប្រមាណ ៣០០០០ នាក់នៅ ៨០ កន្លែងក្នុងសហរដ្ឋអាមេរិកដើម្បីវាយតម្លៃថាតើវ៉ាក់សាំង មួយនេះមានប្រសិទ្ធភាពលើមនុស្សបាន ក្នុងកម្រិតទុកចិត្តបានឬអត់៕ ប្រែសម្រួល៖ស៊ុនលី

To Top