ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២០ គម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ សម្រេចបានប្រមាណ ៤២,៩៩% ហើយ ដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នៅថ្ងៃទី១...
បរទេស៖ ក្រុមមន្ត្រីរដ្ឋាភិបាលនៅថ្ងៃចន្ទនេះ បាននិយាយថា យ៉ាងហោចណាស់មានក្រុមប្រយុទ្ធចំនួន ៤០ នាក់ដែលភាគច្រើនជាពួកសកម្មប្រយុទ្ធ ត្រូវបានសម្លាប់នៅទូទាំងប្រទេសអាហ្វហ្គានី ស្ថានក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ហេតុការណ៍អំពើហិង្សាបាញ់សម្លាប់គ្នានេះ គឺបានកើតឡើងនៅខណៈពេលដែលរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានជំរុញឱ្យមានកិច្ចចរចាជាមួយក្រុមតាលីបង់ ដើម្បីបញ្ចប់សង្រ្គាម។ អភិបាលស្រុក លោក Mahboubullah Sayedi បាននិយាយថានៅក្នុង រលកនៃការប៉ះទង្គិចគ្នាចុងក្រោយសកម្មប្រយុទ្ធ ៥ នាក់ត្រូវបានសម្លាប់នៅ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាអតីតប្រធានាធិបតីឥណ្ឌាគឺលោក Pranab Mukherjee បានទទួលមរណភាព ហើយក្នុងអាយុ៨៤ ឆ្នាំនៅទីក្រុងញូវដែលី ។កូនប្រុសរបស់គាត់គឺលោក Abhijit Mukherjee បានបង្ហោះដំណឹងនេះនៅលើ Twitter ថា៖ជាដំណឹងដ៏សោកសៅដោយ ឪពុករបស់ខ្ញុំបានទទួលមរណភាពក្រោយ ការប្រឹងប្រែងរបស់វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ RR និងការបួងសួងពី ប្រជាជននៅទូទាំងប្រទេសឥណ្ឌា។ ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា។ គួរឲ្យដឹងដែរថាលោក Mukherjee...
បរទេស៖មន្ត្រីនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ បាននិយាយថា ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំនៅប្រទេស អាល្លឺម៉ង់ ទើបត្រូវបានកោះអញ្ជើញ មកក្រសួងការបរទេស នៅក្នុងទីក្រុងប៊ែកឡាំង ក្រោយពីអ្នកសារព័ត៌មានបរទេស ត្រូវបានគេឃុំខ្លួននៅក្នុងទីក្រុងមីនស្កិ៍។ ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំនៅអាល្លឺម៉ង់ តាមសេចក្តីរាយាការណ៍ ត្រូវបានកោះអញ្ជើញឲ្យទៅក្រសួងការបរទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទនេះ ហើយប្រទេសអាល្លឺម៉ង់ ក៏បានផ្អាកការចូលរួមក្នុងក្រុមប្រឹក្សាយុទ្ធសាស្ត្រអាល្លឺម៉ង់-បេឡារុសផងដែរ នេះបើតាមការឲ្យដឹងពីក្រសួងការបរទេសអាល្លឺម៉ង់។ គួរបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទនេះផងដែរ ប្រទេសលីទុយអានី ប្រទេសឡាតវី និងប្រទេសអេស្តនី ក៏ធ្វើការប្រកាសពីទណ្ឌកម្ម...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោក អង្គ វង្ស វឌ្ឍនា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដោយមានការចូលរួមពីលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។ នាឱកាសនោះ លោក...
បរទេស៖ មន្ត្រីនាំពាក្យសេតវិមានមួយរូបបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានហៅលោក ស៊ិនហ្ស៊ូ អាបេ ថាជានាយករដ្ឋមន្ត្រីដ៏អស្ចារ្យ បំផុតនៅក្នុងប្រវត្តិសាស្ត្រជប៉ុន នៅក្នុងអំឡុងកិច្ចសន្ទនា គ្នាតាមទូរស័ព្ទមួយ រវាងមេដឹកនាំទាំងពីរ ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីជប៉ុន បាននិយាយថា លោកនឹងលាឈប់ពីតំណែងដោយសារបញ្ហាសុខភាព។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Judd Deere ជាមន្ត្រីនាំពាក្យសេតវិមានបាននិយាយថា...
បរទេស៖ មន្ត្រីនាំពាក្យរដ្ឋាភិបាលជប៉ុនមួយរូប បាននិយាយនៅថ្ងៃចន្ទនេះថា នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ បាននិយាយប្រាប់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថា ការពង្រឹងសម្ពន្ធភាពរបស់ប្រទេសទាំងពីរ នឹងត្រូវតែរក្សាទុក បើទោះជាពេលក្រោយការលាឈប់ពីតំណែងរបស់លោក អាបេ ក៏ដោយ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន Us News...
ភ្នំពេញ ៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានឲ្យដឹងថា រាជរដ្ឋាភិបាលថៃ បានប្រកាសបន្ដដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេល១ខែ បន្ថែមទៀត ចាប់ពីថ្ងៃទី១ ដល់ទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបន្ដទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០...
ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមគេារពជម្រាបជូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា៖ នាព្រឹកវេលាម៉ោង ០៧និង១៥នាទីនៃថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានទទួលព័ត៌មានអំពី មានហេតុការណ៌ករណី សង្ស័យជំងឺគ្រុនផ្ដាសាយធំ ជាច្រេីន នាក់ បានកើតឡើង លើក្រុមអ្នកកំពុងជាប់ក្នុងមណ្ឌលឃុំឃាំង នៃពន្ធធនាគារខេត្តព្រះវិហារ។ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល...
ភ្នំពេញ ៖ ទីបំផុតសមត្ថកិច្ច បានឃាត់ខ្លួនកូនប្រុស លោកឧកញ៉ា ញឹក ផន ហៅតាកៅ ដែលទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ កាលពីម្សិលមិញ។ យោងតាមគេហេទំព័រហ្វេសប៊ុក របស់ស្នងការដ្ឋាននគរ បាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងជំនាញ និង លោកអធិការនគរបាលស្រុកទឹកផុស ចុះទៅកន្លែងកើតហេតុ...