ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee ទទួលមរណភាព

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាអតីតប្រធានាធិបតីឥណ្ឌាគឺលោក Pranab Mukherjee បានទទួលមរណភាព ហើយក្នុងអាយុ៨៤ ឆ្នាំនៅទីក្រុងញូវដែលី ។
កូនប្រុសរបស់គាត់គឺលោក Abhijit Mukherjee បានបង្ហោះដំណឹងនេះនៅលើ Twitter ថា៖ជាដំណឹងដ៏សោកសៅដោយ ឪពុករបស់ខ្ញុំបានទទួលមរណភាពក្រោយ ការប្រឹងប្រែងរបស់វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ RR និងការបួងសួងពី ប្រជាជននៅទូទាំងប្រទេសឥណ្ឌា។ ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា។

គួរឲ្យដឹងដែរថាលោក Mukherjee ធ្លាប់បំពេញការងារជាប្រធានាធិបតីទី ១៣ របស់ប្រទេសចាប់ពីឆ្នាំ ២០១២-២០១៧ ហើយលោក មានកូនប្រុសពីរនាក់និងកូនស្រីម្នាក់។ កូនប្រុសម្នាក់និងស្រីម្នាក់របស់លោកបច្ចុប្បន្ន ជាអ្នកយោបាយដ៏សកម្មនៅក្នុងបក្សប្រឆាំង៕

ប្រែសម្រួល៖ស៊ុនលី

To Top