សេអ៊ូល៖ ទិន្ន័យបានបង្ហាញ នៅថ្ងៃសុក្រនេះថាទិន្នផល ឧស្សាហកម្មរបស់ប្រទេស កូរ៉េខាងត្បូង បានស្ទុះងើបឡើងវិញ នៅក្នុងខែមិថុនា ដែលអាចបង្ហាញថាសេដ្ឋកិច្ចរបស់ ប្រទេសនេះកំពុងរងផលប៉ះពាល់ចំពេល ដែលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩។ យោងតាមទិន្នន័យចងក្រង ដោយស្ថិតិកូរ៉េបានឱ្យដឹងថា ផលិតកម្មឧស្សាហកម្មទាំងមូលរបស់ប្រទេសនេះ បានកើនឡើង ៤,២ ភាគរយក្នុងខែមិថុនា បន្ទាប់ពីការធ្លាក់ចុះ ១,២ ភាគរយក្នុងខែឧសភា។ បើប្រៀបធៀបទៅ នឹងឆ្នាំមុនផលិតកម្មឧស្សាហកម្មរួម...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានបន្តបើកប្រាក់ ឧបត្ថម្ភលើកទី២១ ជូនកម្មករនិយោជិត សរុបចំនួន ៧,២៧៩ នាក់ នៅរោងចក្រ សហគ្រាសចំនួន ១០ ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់ វិធានការរបស់រាជរដ្ឋាភិបាល៕
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានពង្រីកវិសាលភាព នៃការដាក់ទណ្ឌកម្ម ទាក់ទងនឹងលោហៈធាតុរបស់អ៊ីរ៉ង់ ដោយកំណត់អត្តសញ្ញាណ សម្ភារៈជាក់លាក់ចំនួន ២២ ដែលជាវិធានការមួយ ដើម្បីរារាំងកម្មវិធីនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់។ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ថ្ងៃនេះក្រសួងការបរទេសអាមេរិក កំពុងកំណត់អត្តសញ្ញាណសម្ភារៈជាក់លាក់ចំនួន ២២ ដែលត្រូវបានប្រើទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ យោធា ឬមីស៊ីលផ្លោងរបស់អ៊ីរ៉ង់។...
ស្ត្រីដែលកំពុងគ្រងតំណែង ជាមនុស្សស្រី ដែលមានដើមទ្រូងធំជាងគេ លើពិភពលោកAnnie Hawins ដែលជាស្ត្រីជនជាតិអាមេរិក មានទំហំផ្នែកខាងក្រោមដើមទ្រូង ប្រមាណ៤៣អ៊ីញ ហើយទំហំពេញរបស់ដើមទ្រូង មានទៅដល់៧០អ៊ីញ ហើយនាងកំពុងប្រើប្រាស់ ទំហំអាវទ្រនាប់ ដែលមានលេខ៥២ ជាទំហំអាវទ្រនាប់ធំបំផុត ដែលបានផលិត នៅក្នុងប្រទេសអាមេរិក។ នាងAnnie ធ្លាប់បាននិយាយប្រាប់ថា ដើមទ្រូងរបស់នាង បានចាប់ផ្តើមលូតលាស់ខ្លាំង នៅពេលដែលនាង មានអាយុប្រមាណ៩ឆ្នាំ...
សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធ បានឲ្យដឹងថា ផ្កាយរណបគមនាគមន៍យោធាដំបូង របស់កូរ៉េខាងត្បូង បានឈានដល់ទីតាំងចុងក្រោយរបស់ខ្លួន ដោយជោគជ័យ នៅក្នុងគន្លងភូមិសាស្ត្រ នៅថ្ងៃសុក្រនេះ ១០ ថ្ងៃបន្ទាប់ពីបាញ់ចេញពីទីតាំង។ ផ្កាយរណប Anasis-II បានបាញ់បង្ហោះ កាលពីសប្តាហ៍មុនពីរដ្ឋផ្លរីដា នៅលើកំពូលរ៉ុក្កែត Falcon 9 Block 5 ផលិតដោយក្រុមហ៊ុន អវកាសពាណិជ្ជកម្មអាមេរិក...
ប៊ុយណូសអៃ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ថា លោក Alberto Fernandez ប្រធានាធិបតី របស់ប្រទេសអាហ្សង់ទីន បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា គាត់មាន “ក្តីកង្វល់យ៉ាងខ្លាំង” អំពីការកើនឡើង នៃវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) ដែលបានឆ្លងនៅទូទំាងប្រទេស ហើយបានប្តេជ្ញាថា នឹងបង្កើនថែមទៀត ទៅលើការដាក់ឲ្យនៅឆ្ងាយពីគ្នា តាមវិធានការណ៍...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់ប្រាក់ ឧបត្ថម្ភដល់កម្មករ-និយោជិត និងប្រជាពលរដ្ឋរយៈពេល ២ខែបន្ថែមទៀត រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ខាងមុខ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងបរិការណ៍នេះ ដោយពិនិត្យលើទិដ្ឋភាពនៃការវិវឌ្ឍ នៃស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គម ទាំងក្នុងក្របខ័ណ្ឌសកលលោក...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ថា ករណីជំងឺកូវីដ១៩ ត្រូវបានគេរាប់ដឹងថា កើនឡើងខ្លាំង នៅក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៏ ខណៈដែលទាំងប្រទេសឥណ្ឌា និងហ្វីលីពីន ត្រូវបានគេរាយការណ៍មកថា ករណីឆ្លងជំងឺក្នុង១ថ្ងៃ បានកើនឡើងខ្ពស់បំផុត គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ ក្រសួងសុខាភិបាល របស់ប្រទេសឥណ្ឌា បានឲ្យដឹងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ថ្មីមាន៧៧៥នាក់ ដោយសារជំងឺកូវីដ១៩...
ញូដេលី៖ ទំនាក់ទំនងទ្វេភាគីរវាងឥណ្ឌា និងចិន បានឈានដល់កម្រិតទាបថ្មីមួយ បន្ទាប់ពីការប្រឈមមុខដាក់គ្នា ដោយហិង្សារវាងកងទ័ព នៃប្រទេសទាំងពីរ កាលពីថ្ងៃទី ១៥ ខែមិថុនា ដែលបានបណ្តាល ឱ្យទាហានឥណ្ឌាស្លាប់ ២០ នាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រេសិតចិនប្រចាំនៅឥណ្ឌា លោក...
ភ្នំពេញ ៖ លោកស្រី មាន សំអាន ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិ សម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃ ព្រឹទ្ធសភា បានសំណូមពរដល់ភាគីពាក់ព័ន្ធត្រូវតែបន្ដរួមសហការគ្នាដោះស្រាយចំពោះផលប៉ះពាល់ នៃការប្រើប្រាស់ថ្នាំជក់នៅកម្ពុជា ដើម្បីឲ្យអត្រាអ្នកប្រើប្រាស់ថ្នាំជក់ថយចុះ។ ក្នុងកិច្ចប្រជុំពិភាក្សារវាងគណៈគម្មការទី៨ ព្រឹទ្ធសភា ជាមួយ អង្គការចលនាដើម្បីសុខភាពកម្ពុជា...