ព័ត៌មានអន្តរជាតិ

ទូតចិនប្រចាំនៅឥណ្ឌាថា ចិនគ្មានយុទ្ធសាស្រ្ត គំរាមកំហែងឥណ្ឌាឡើយ, ចិន-ឥណ្ឌា មិនអាចរស់នៅ ដោយគ្មានគ្នាបានឡើយ

ញូដេលី៖ ទំនាក់ទំនងទ្វេភាគីរវាងឥណ្ឌា និងចិន បានឈានដល់កម្រិតទាបថ្មីមួយ បន្ទាប់ពីការប្រឈមមុខដាក់គ្នា ដោយហិង្សារវាងកងទ័ព នៃប្រទេសទាំងពីរ កាលពីថ្ងៃទី ១៥ ខែមិថុនា ដែលបានបណ្តាល ឱ្យទាហានឥណ្ឌាស្លាប់ ២០ នាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រេសិតចិនប្រចាំនៅឥណ្ឌា លោក Sun Weidong កាលពីថ្ងៃព្រហស្បតិ៍ បានលើកឡើងថា ប្រសិនបើទំនាក់ទំនង រវាងប្រទេសទាំងពីរ ត្រូវឆ្ពោះទៅមុខ ពួកគេគួរតែ“ បង្ហាញទស្សនៈ លើបញ្ហាសំខាន់ៗមួយចំនួន” ។ លោកបាននិយាយថា ប្រទេសចិនបានប្តេជ្ញាចិត្ត ដើម្បីការអភិវឌ្ឍ ប្រកបដោយសន្តិភាព និងមិនបង្ហាញការគំរាមកំហែង ជាយុទ្ធសាស្ត្រ ដល់ប្រទេសឥណ្ឌាទេ។

ការចែករំលែកការកត់សម្គាល់ របស់ប្រេសិតចិន ប្រចាំនៅឥណ្ឌានេះ បានធ្វើនៅក្នុងសិក្ខាសាលា ស្តីពីទំនាក់ទំនងចិន – ឥណ្ឌា នៅវិទ្យាស្ថានសិក្សាចិន ក្នុងទីក្រុងញូវដែលី ។ អ្នកការទូតចិនរូបនេះ បាននិយាយថា មិនមានការផ្លាស់ប្តូរ នៅក្នុងការវិនិច្ឆ័យជាមូលដ្ឋាន នៃប្រទេសរបស់លោកនោះទេ។

លោក Weidong បានកត់សម្គាល់ទៀតថា លក្ខខណ្ឌជាតិជាមូលដ្ឋានរបស់យើង ក្នុងនាមជាប្រទេសជិតខាង ធំបំផុតទាំងពីរ កំពុងអភិវឌ្ឍន៍មិនផ្លាស់ប្តូរឡើយ។ ការតំរង់ទិសរបស់យើង ក្នុងនាមជាដៃគូ កិច្ចសហប្រតិបត្តិការ មិត្តភាព និងការអភិវឌ្ឍន៍រួមនៅតែមិនផ្លាស់ប្តូរ។ រចនាសម្ព័ន្ធទូទៅ ដែលយើងមិនអាចរស់នៅ ដោយគ្មានគ្នាបាននៅដដែល៕ ប្រែសម្រួលៈ ណៃ តុលា

To Top