ណៃរ៉ូប៊ី៖ អ្នកជំនាញការជនជាតិកេនយ៉ា ម្នាក់បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា អាហ្រ្វិកមានមេរៀនដែលត្រូវរៀនសូត្រជាច្រើន ពីប្រទេសចិន ដើម្បីទទួលបានកំណើន សេដ្ឋកិច្ចឆាប់រហ័ស។ លោក Cavince Adhere អ្នកស្រាវជ្រាវផ្នែកទំនាក់ទំនងអន្តរជាតិ ដែលផ្តោតលើទំនាក់ទំនងចិន – អាហ្វ្រិក បានឲ្យដឹងនៅក្នុងបទអត្ថាធិប្បាយមួយ ដែលត្រូវបានចុះផ្សាយនៅក្នុងកាសែត Daily Nation របស់ប្រទេសកេនយ៉ាថា ក្រៅពីការទាក់ទាញជំនួយអភិវឌ្ឍន៍ និងការវិនិយោគរបស់ចិន នៅទ្វីបអាហ្វ្រិក...
វ៉ាស៊ីនតោន៖ កម្មវិធីវីដេអូខ្លីៗ TikTok បានក្លាយជាផ្នែកសំខាន់មួយ នៃវប្បធម៌ប្រជាប្រិយ នៅសហរដ្ឋអាមេរិក ដែលដើរតួជាវេទិកាមួយ សម្រាប់ការចងចាំ ក៏ដូចជាការតិះដៀលនយោបាយ និងសកម្មជន ហើយហ្វេសប៊ុក ដែលជាកម្លាំងលេចធ្លោនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម បានព្យាយាមចម្លងកម្មវិធីនេះ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់បន្ថយល្បឿននៃការ កើនឡើងយ៉ាងឆាប់រហ័សនោះទេ។ ប៉ុន្តែឥឡូវនេះ TikTok ប្រឈមមុខនឹងការគំរាមកំហែង ដោយផ្ទាល់បំផុតចំពោះការពង្រីកខ្លួន របស់ខ្លួននៅសហរដ្ឋអាមេរិក – មិនមែនមកពីដៃគូប្រកួតប្រជែង...
ភ្នំពេញ៖លោកPablo Kang ឯកអគ្គរាជទូត អូស្រ្តាលីប្រចាំប្រទេសកម្ពុជា បានប្រកាសគាំទ្រ ដល់ការតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជា។ ក្នុងជំនួបជាមួយលោកជេត ជាលី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោកPablo Kang បានថ្លែងថា “គណៈកម្មការសិទ្ធិមនុស្សអូស្រ្តាលី ដែលជាស្ថាប័នជាតិឯករាជ្យ សូមឯកភាព ក្នុងការគាំទ្រដល់ការតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពី បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ”។...
បរទេស៖ នាយឧត្តមសេនីយ៍ James McConville នាយសេនាធិការ កងទ័ពសហរដ្ឋអាមេរិក បានមកដល់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃ ហើយលោក និងគណៈប្រតិភូរបស់លោក ត្រូវបានគេធ្វើតេស្ត រកមើលអំពីការឆ្លងវីរុសកូរ៉ូណា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា...
តូក្យូ៖ ទីភ្នាក់ងារឧតុនិយមជប៉ុន បានព្រមាននៅថ្ងៃព្រហស្បតិ៍ ពីហានិភ័យនៃទឹកជំនន់ និងការរអិលបាក់ដីបន្ថែមទៀត ខណៈដែលភ្លៀងធ្លាក់ខ្លាំង ដែលមិនធ្លាប់មាន ចាប់តាំងពីចុងសប្តាហ៍មុន នៅភាគនិរតី និងភាគកណ្តាលប្រទេសជប៉ុន នឹងបន្តគ្មានស្ថេរភាព បន្ទាប់ពីគ្រោះធម្មជាតិនេះ បានសម្លាប់មនុស្សយ៉ាងតិច ៦០ នាក់នៅតំបន់ Kyushu ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដា...
ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមហាផ្ទៃ បានស្រាយបំភ្លឺ ពីការបោះតង់របស់ភាគី វៀតណាមចូលមកតំបន់ព្រំដែន កាលពីអំឡុងខែមីនា ឆ្នាំ២០២០កន្លងទៅ ។ យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២ ០...
BBC៖ ប្រទេសអូស្រ្តាលី បានព្យួរសន្ធិសញ្ញា ធ្វើបត្យាប័នជាមួយហុងកុង ដើម្បីឆ្លើយតប នឹងការភ័យខ្លាច ចំពោះច្បាប់សន្តិសុខជាតិថ្មី ដែលបានដាក់ដោយប្រទេសចិន។ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន បាននិយាយថា ច្បាប់ថ្មីនេះ បានធ្វើឱ្យប៉ះពាល់ដល់ “ ច្បាប់មូលដ្ឋានរបស់ហុងកុង” និងកម្រិតស្វ័យភាព នៃទឹកដីពីទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៩...
កោះកុង : នៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយស្តីពី “បច្ចុប្បន្នភាព នៃវិស័យប្រេងកាតកម្ពុជា” នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ លោក ញ៉ឹក សុមេធ អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានថ្លែងថា: ធនធានប្រេងកាត គឺជាដើមទុនដ៏មានតម្លៃរបស់ជាតិ សម្រាប់ជំរុញ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងផ្តល់ផលប្រយោជន៍យូរអង្វែង លើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា ។...
បរទេស៖ ប្រទេសវៀតណាម កំពុងស្វែងរកការវិលត្រឡប់ ទៅរកថាមពលនុយក្លេអ៊ែរវិញ បន្ទាប់ពីឆ្នាំ ២០៣៥ ចំពេលមានការព្រមានថា ការថយចុះធនធានធម្មជាតិ អាចនាំឱ្យមានការខ្វះអគ្គិសនី។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា សេចក្តីព្រាងផែនការថាមពល របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរំពឹងថា នឹងសាងសង់ រោងចក្រថាមពលនុយក្លេអ៊ែរ...
បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា រដ្ឋបាលលោក ត្រាំ នឹងធ្វើការងារដើម្បីទប់ស្កាត់មិនឲ្យចិនប្រើប្រាស់បណ្ដាញទូរគមនាគមន៍ ចូលមើលទិន្នន័យឯកជនរបស់ពលរដ្ឋសហរដ្ឋអាមេរិក ស្របពេលមានក្តីព្រួយបារម្ភកើនឡើង ជុំវិញការប្រើប្រាស់ដ៏អាក្រក់របស់ចិន ចំពោះបច្ចេកវិទ្យាបែបនេះ គម្រាមដល់សន្តិសុខជាតិសហរដ្ឋអាមេរិក។ នៅក្នុងសន្និសីទកាសែតមួយនៅទីក្រុងវ៉ាស៊ីនតោន លោក Mike Pompeo បាននិយាយប្រាប់អ្នកសារព័ត៌មានថា រដ្ឋបាលលោក ត្រាំ នឹងចាត់វិធានការនានា ដើម្បីទប់ស្កាត់រារាំងប្រទេសចិន...