ព័ត៌មានអន្តរជាតិ

គណៈប្រតិភូយោធាអាមេរិក ដែលទស្សនកិច្ចផ្លូវការលើកដំបូងនៅថៃ នឹងមិនត្រូវដាក់ ឱ្យនៅដាច់ដោយឡែក

បរទេស៖ នាយឧត្តមសេនីយ៍ James McConville នាយសេនាធិការ កងទ័ពសហរដ្ឋអាមេរិក បានមកដល់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃ ហើយលោក និងគណៈប្រតិភូរបស់លោក ត្រូវបានគេធ្វើតេស្ត រកមើលអំពីការឆ្លងវីរុសកូរ៉ូណា។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈប្រតិភូ បានមកដល់យន្ដហោះអាមេរិក មូលដ្ឋានទ័ពអាកាសថៃ Wing 6 នៅព្រលានយន្តហោះដនមឿង នៅម៉ោង ១០ និង ១៥ នាទីព្រឹក។ នេះជាដំណើរ ទស្សនកិច្ចផ្លូវការលើកដំបូង របស់គណៈប្រតិភូបរទេស ចាប់តាំងពីរដ្ឋាភិបាល បានចាប់ផ្តើមលុបចោល ការរឹតបន្តឹងលើជំងឺកូវីដ១៩ ។

កាលពីថ្ងៃពុធ លោកឧត្តមសេនីយ៍ McConville និងបុគ្គលិករបស់លោក បានស្ថិតនៅក្នុងប្រទេសសិង្ហបុរី ដែលពួកគេ បានធ្វើតេស្តអវិជ្ជមាន ចំពោះមេរោគកូវីដ។

នៅពេលមកដល់ប្រទេសថៃ ពួកគេត្រូវស្ថិតក្រោមវិធាន គ្រប់គ្រងជំងឺយ៉ាងតឹងរ៉ឹង។ ពួកគេពាក់ម៉ាសមុខ យានយន្តរបស់ពួកគេ មានបានបំបែកអ្នកបើកបរពីភ្ញៀវ មានជែលអាល់កុល និងជូតនិងថ្នាំបាញ់អនាម័យ។

លោក Taweesilp Visanuyothin អ្នកនាំពាក្យ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា គណៈប្រតិភូគឺជាក្រុមភ្ញៀវដំបូង ដែលបានមកដល់ ក្រោមការបន្ធូរបន្ថយដំណាក់កាលទី ៥ ។ ពួកគេនឹងមិនត្រូវឱ្យនៅដាច់ ដោយឡែកនោះទេ ពីព្រោះមន្ត្រីសុខាភិបាលមានទំនុកចិត្ត ក្នុងការគ្រប់គ្រងជំងឺណាមួយ ដែលពួកគេអាចមាន៕ ប្រែសម្រួលៈ ណៃ តុលា

To Top