កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញ លើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ និងក្រោយពីបានអញ្ជើញ ពិនិត្យសំណង់អគាររដ្ឋបាលថ្មី របស់សាលាខេត្តកំពង់ចាម លោកបានសម្រេចធ្វើការសាងសង់អគារនេះបន្ត បន្តាប់ពីបានផ្អាក ការសាងសង់មួយរយ:កន្លងទៅ ។ ក្នុងពេលចុះត្រួតពិនិត្យនោះលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម...
បរទេស៖ មេដឹកនាំ ក្រុមអភិរក្សនិយមអាល្លឺម៉ង់ និងអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោស រិះគន់ផែនការបានស្នើឡើង របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលឲ្យដកកងទ័ពអាមេរិក ប្រមាណមួយភាគបី ដែលកំពុងតែប្រចាំការ ក្នុងប្រទេសអាល្លឺម៉ង់ នាពេលបច្ចុប្បន្ននេះ។ មន្ត្រីការពារជាតិជាន់ខ្ពស់ មិនបញ្ចេញឈ្មោះមួយរូប បាននិយាយយ៉ាងដូច្នេះថា លោក ត្រាំ បានបញ្ជាឲ្យមន្ទីរបញ្ចកោណ...
ភ្នំពេញ ៖ កញ្ញា មាស សុខសោភា តារាល្បីនៅប្រទេសកម្ពុជា បានចាកចេញពីផលិតកម្ម Town ក្រោយពីកញ្ញា ច្រៀងប្រចាំផលិតកម្ម Town រយៈពេល ៩ឆ្នាំ។ទោះបីយ៉ាងណាក៏ដោយ កញ្ញា មិនបានបញ្ជាក់ អំពី មូលហេតុនៃការចាកចេញពី ផលិតកម្ម Town។ កញ្ញា មាស សុខសោភា...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស បានឲ្យដឹងថា សហរដ្ឋអាមេរិក គាំទ្រកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ និងធ្វើការជាមួយកូរ៉េខាងត្បូង ដើម្បីធានាបាន នូវកិច្ចសហប្រតិបត្តិការរួមគ្នា ជាមួយនឹងវឌ្ឍនភាព ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។ ប្រទេសកូរ៉េខាងជើង បានគំរាមកាលពីសប្តាហ៍មុនថា នឹងបិទការិយាល័យ នៅក្នុងទីក្រុងព្រំដែន Kaesong លើកលែងតែទីក្រុងសេអ៊ូល បញ្ឈប់អ្នករត់ចោលជួរ និងសកម្មជនកូរ៉េខាងជើង ពីការបញ្ជូនខិត្តប័ណ្ណ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ចូលទៅកូរ៉េខាងជើង។...
សេអ៊ូល៖ អភិបាលក្រុងសេអ៊ូល លោក Park Won-soon បានលើកឡើងថា លោកប្រឆាំង នឹងអ្នករត់ចោលជួរកូរ៉េខាងជើង និងសកម្មជនកូរ៉េខាងត្បូង ដែលបានបញ្ជូនខិត្តប័ណ្ណឃោសនា ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ចូលទៅកូរ៉េខាងជើង ដោយហៅវាថាជាឧបសគ្គ ដែលអាចកើតមានចំពោះ ទំនាក់ទំនងអន្តរកូរ៉េ។ លោក Park Won-soon ដែលជាអ្នកនយោបាយសេរីនិយម ដែលត្រូវបានលើកឡើង ក្នុងចំណោមប្រធានាធិបតី មានក្តីសង្ឃឹមរបស់ជំរំគ្រប់គ្រង...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល Fahrettin Koca បានថ្លែងថា ប្រទេសតួកគី ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺថ្មី បង្កដោយវីរុសកូរ៉ូណា ចំនួន៩៨៩នាក់ គិតត្រឹមថ្ងៃចន្ទ នាំឲ្យតួលេខសរុប នៃអ្នកឆ្លងជំងឺនៅក្នុងប្រទេស បានកើនឡើង ដល់១៧១.១២១នាក់ ។ លោកបានថ្លែងឲ្យដឹង នៅលើបណ្តាញសង្គម...
កម្ពុជា/សិង្ហបុរី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ TechStorm ដែលជាបណ្តាញពហុមេឌារីកលូតលាស់លឿនបំផុតនៅក្នុងតំបន់ទៅលើកម្មវិធីពហុមេឌារួមមានកម្មវិធី E-Sport និងការច្នៃប្រឌិតនៃបច្ចេកវិទ្យានៅតំបន់អាស៊ាន ថ្ងៃនេះបានប្រកាសបើកសម្ពោធប៉ុស្តិ៍TechStormនៅក្នុងប្រទេសកម្ពុជាជាមួយនឹងក្រុមហ៊ុនស៊ីងម៉ឹងធេលីមីឌា ខូ អិលធីឌី ដែលជាក្រុមហ៊ុនផ្តល់ពហុសេវាកម្មអ៊ីនធើណិត និងទូរទស្សន៍ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។ លោក Wu Liulu ប្រធាននាយកដ្ឋានប្រតិបត្តិការអាជីវកម្មទូរទស្សន៍ នៃក្រុមហ៊ុនស៊ីងម៉ឹង ធេលីមីឌា ខូ...
បរទេស៖ របាយការណ៍ របស់ការិយាល័យ គណនេយ្យភាពរដ្ឋាភិបាល សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា កម្មវិធីផ្លាស់ប្តូរឧទ្ធម្ភាគចក្រ ប្រធានាធិបតី ត្រូវបានពន្យារពេល ដើម្បីដោះស្រាយ បញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធទំនាក់ទំនង។ ការវាយតម្លៃប្រចាំឆ្នាំ ស្តីពីការទិញការពារជាតិ របស់ការិយាល័យ គណនេយ្យភាពរដ្ឋាភិបាល ដែលចេញនៅសប្ដាហ៍នេះ ធ្វើការកត់សម្គាល់ថា ប្រព័ន្ធទំនាក់ទំនងបេសកកម្ម របស់កម្មវិធីផ្លាស់ប្តូរឧទ្ធម្ភាគចក្រ ប្រធានាធិបតី របស់ទ័ពជើងទឹកអាមេរិក...
ឡុងដ៍៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងថែទាំសង្គម បានឲ្យដឹងកាលពីថ្ងៃចន្ទថា អ្នកជំងឺកូវីដ១៩ផ្សេងទៀត ចំនួន៥៥នាក់ បានស្លាប់នៅអង់គ្លេស គិតត្រឹមរសៀលថ្ងៃអាទិត្យ នាំឲ្យតួលេខនៃអ្នកស្លាប់ សរុបកើនដល់៤០.៥៩៧នាក់ ។ តួលេខអ្នកស្លាប់ទំាងនេះ ក្នុងនោះមាននៅតាមមន្ទីរពេទ្យនានា មណ្ឌលសុខភាពសហគមន៍ និងកន្លែងថែទាំជំងឺនានា ។ តាមតួលេខ នៃការស្លាប់ប្រចាំថ្ងៃ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឲ្យ មន្ទីរសាធារណការ ខេត្ត-ក្រុង និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមទប់ស្កាត់ ការដឹក ជញ្ជូនលើសទម្ងន់កម្រិត ដើម្បីថែរក្សាផ្លូវថ្នល់ឲ្យបានគង់វង្ស។ ក្នុងជំនួបជួបសំណេះសំណាល ជាមួយមន្ត្រី រាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ...