ព័ត៌មានជាតិ

ទីបំផុត ! កញ្ញា មាស សុខសោភា ចាកចេញពីផលិតកម្ម Town

ភ្នំពេញ ៖ កញ្ញា មាស សុខសោភា តារាល្បីនៅប្រទេសកម្ពុជា បានចាកចេញពីផលិតកម្ម Town ក្រោយពីកញ្ញា ច្រៀងប្រចាំផលិតកម្ម Town រយៈពេល ៩ឆ្នាំ។ទោះបីយ៉ាងណាក៏ដោយ កញ្ញា មិនបានបញ្ជាក់ អំពី មូលហេតុនៃការចាកចេញពី ផលិតកម្ម Town។

កញ្ញា មាស សុខសោភា បានសរសេរសារ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ ខែមិថុនា ឆាំ២០២០ ថា «ថ្ងៃនេះ គឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំ ត្រូវចាក ចេញពីផលិតកម្ម Town។ អរគុណដល់ បងប្រុស បងស្រី ដែលបានមើលថែប្អូន រយៈពេល ៩ឆ្នាំនេះ អនុស្សារីយ៍ និងអំពើរល្អ របស់បងទាំងពីរ នៅតែស្ថិតក្នុងបេះដូង របស់ប្អូនជានិច្ច»។

កញ្ញា ថ្លែងអរគុណដល់បណ្តា ផលិតកម្មទាំងអស់ ដែលបានផ្តល់ ឱកាសដល់ កញ្ញា នាពេលកន្លងមក ទន្ទឹមនឹងនេះ កញ្ញាក៏សូមស្វាគមន៍ជាថ្មី សម្រាប់ការសហការ ផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់៕ដោយ៖ អេង ប៊ូឆេង

To Top