ព័ត៌មានអន្តរជាតិ

ឧទ្ធម្ភាគចក្រ ប្រធានាធិបតីថ្មី​ ចាំបាច់ត្រូវមានប្រព័ន្ធទំនាក់ទំនង កាន់តែប្រសើរឡើង

បរទេស៖ របាយការណ៍ របស់ការិយាល័យ គណនេយ្យភាពរដ្ឋាភិបាល សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា កម្មវិធីផ្លាស់ប្តូរឧទ្ធម្ភាគចក្រ ប្រធានាធិបតី ត្រូវបានពន្យារពេល ដើម្បីដោះស្រាយ បញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធទំនាក់ទំនង។

ការវាយតម្លៃប្រចាំឆ្នាំ ស្តីពីការទិញការពារជាតិ របស់ការិយាល័យ គណនេយ្យភាពរដ្ឋាភិបាល ដែលចេញនៅសប្ដាហ៍នេះ ធ្វើការកត់សម្គាល់ថា ប្រព័ន្ធទំនាក់ទំនងបេសកកម្ម របស់កម្មវិធីផ្លាស់ប្តូរឧទ្ធម្ភាគចក្រ ប្រធានាធិបតី របស់ទ័ពជើងទឹកអាមេរិក ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីដោះស្រាយ បញ្ហាពាក់ព័ន្ធប្រព័ន្ធទំនាក់ទំនង។

របាយការណ៍នោះ បាននិយាយប្រាប់ថា ប្រព័ន្ធដែលមិនទាន់ បានដាក់ប្រើប្រាស់នៅឡើយ ក្នុងយន្តហោះយោធាណាមួយនោះ នៅមានការខ្វះខាតពេលប្រើប្រាស់ ដែលខ្លះបាននាំឲ្យមានទំនាក់ទំនង មិនជាក់លាក់ និងមិនអាចទុកចិត្តបាន នៅក្នុងអំឡុងពេលធ្វើតេស្តសាកល្បង៕ ប្រែសម្រួល៖ប៉ាង កុង

To Top