ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងជាទស្សនៈយ៉ាងខ្លីដែលបង្កប់ន័យថា អ្នកមានមួយចំនួនដែលមានរថយន្តទំនើបៗជិះហើយ មិនគួរប្រើផ្លាកលេខរដ្ឋនោះទេ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ មិថុនានេះ លោករដ្ឋមន្ត្រីព័ត៌មាន បានសរសេរសារយ៉ាងខ្លីថា «ខ្ញុំគិតថា មានដល់ឡាននេះជិះហើយ មិនគួរប្រើលេខ រដ្ឋទេ!» ។ ក្រោយលោករដ្ឋមន្ត្រីព័ត៌មាន លើកឡើងដូច្នេះក៏មាន អ្នកលេងបណ្ដាញសង្គមជាច្រើន...
ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា មិនត្រូវបណ្ដោយឲ្យអ្នកណាចូលមកប្រើប្រាស់តំបន់ដែលមិនទាន់ឯកភាពគ្នា នៅតាមព្រំដែនបង្កើតបានជាភាពជាក់ស្ដែង ព្រោះនឹងនាំឲ្យពិបាកដោះស្រាយ។ ភាគីវៀតណាមបានបោះតង់ចំនួន ៣១កន្លែង នៅជាប់ព្រំដែនស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ដែលនេះជាតំបន់មិនទាន់ឯកភាពគ្នា លើខ្សែបន្ទាត់ព្ រំដែននៅឡើយ ។ ការបោះតង់របស់ភាគីវៀតណាមនេះ គឺធ្វើឡើងក្រោមហេតុផលទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ១៩ ។...
ភ្នំពេញ៖ ក្រោយពីការដាក់ចេញ នូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញនៅពេលនេះ ប្រឡាយទឹកស្ទឹងមានជ័យ បានប្រែក្លាយប្រឡាយស្ទឹងមានជ័យ ពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុង យ៉ាងស្អាតគ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់តំបន់ ។ បើតាមហ្វេសប៊ុកសម្តេចតេជោ ជាពិសេសតំបន់នេះ នឹងដោះស្រាយបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ និងខណ្ឌសែនសុខ ខណៈប្រជាពលរដ្ឋ រស់នៅតាមមាត់ច្រាំង...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលអេហ្ស៊ីប បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ប្រទេសអេហ្ស៊ីប បានកត់ត្រាក្នុងកំណត់ត្រា ដែលមានអ្នកស្លាប់ តែមួយថ្ងៃគត់ចំនួន៤៧នាក់ ពីជំងឺកូវីដ១៩ នាំឲ្យចំនួនអ្នកស្លាប់ នៅក្នុងប្រទេសបានកើនឡើងដល់ ១.០៥២នាក់ ។ លោក Khaled Megahed អ្នកនាំពាក្យរបស់ក្រសួងខាងលើ បានឲ្យដឹង...
បរទេស៖ ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីមានបញ្ជា ពីសំណាក់ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ក្នុងការបង្កើនវត្តមានយោធាអាមេរិក នៅតាមដងផ្លូវនៃរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ក្នុងគោលបំណងទប់ស្កាត់ អំពើហិង្សាអំឡុងពេលបាតុកម្ម ជុំវិញមរណភាពរបស់លោក George Floyd។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ទីរប៉ង់តាហ្គោន បានពង្រាយកងទ័ពអាមេរិក ប្រមាណ ១.៦០០...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្រើនបន្តក្រើនរំលឹក ឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ចំពោះកូវីដ១៩ ដោយឧស្សាហ៍ធ្វើអនាម័យ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារការឆ្លងរីករាលដាល នៃមេរោគនេះ។ តាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា “យើងទាំងអស់គ្នា...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានប្រាប់ទៅឯកអគ្គរាជទូត និងមន្ត្រីការទូតទាំងអស់ ឲ្យយកចិត្តទុកដាក់ការពារ ផលប្រយោជន៍គ្រឹះរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋឲ្យបានគង់វង់ល្អ ពោលគឺការពារបូរណភាពទឹកដី មិនត្រូវឲ្យគេរំលោភបំពាន និងមើលងាយជាដាច់ខាត ។ ក្នុងពិធីបិទវគ្គតម្រង់ទិសសម្រាប់ ឯកអគ្គរាជទូត និងមន្ត្រីការទូត របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៣ មិថុនា លោកឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាល បានឲ្យដឹងថា កាលពីខែឧសភា ឆ្នាំ២០២០ សភាពការ ណ៍សន្តិសុខ នៅតាមតំបន់ព្រំដែនមានលក្ខណៈស្ងប់ស្ងាត់ និងពុំមានហេតុការណ៍ប្រឈមមុខ ដោយប្រដាប់អាវុធឡើយ។ នេះបើយោងតាមរបាយការណ៍ បូកសរុបភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែឧសភា និងទិសដៅអនុវត្តការងារ ប្រចាំខែមិថុនា ឆ្នាំ២០២០ ចែកជូនក្រុមអ្នកសារព័ត៌មាន នៅក្នុងកិច្ច ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ...
ប៉េកាំង៖ ទីភ្នាក់ងារចិន បានរាយការណ៍ថា ក្រុមហ៊ុនចិន ដែលគ្រប់គ្រងដោយរដ្ឋ បានទិញសណ្តែកសៀង យ៉ាងតិចចំនួន ១៨០,០០០ តោនកាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តី ពាណិជ្ជករអាមេរិកចំនួន ៣ នាក់ដែលមានចំណេះដឹង អំពីកិច្ចព្រមព្រៀងនេះ ខណៈភាពតានតឹង រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងកើនឡើង នៅហុងកុង។ ទីភ្នាក់ងារព័ត៌មាន ក៏បានកត់សម្គាល់ប្រភពនានា នៅក្នុងប្រទេសចិនផងដែរ...