ព័ត៌មានជាតិ

អាងទឹកស្អុយស្ទឹងមានជ័យ ក្លាយជាប្រឡាយបេតុង ស្រស់ស្អាត គ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់

ភ្នំពេញ៖ ក្រោយពីការដាក់ចេញ នូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញនៅពេលនេះ ប្រឡាយទឹកស្ទឹងមានជ័យ បានប្រែក្លាយប្រឡាយស្ទឹងមានជ័យ ពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុង យ៉ាងស្អាតគ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់តំបន់ ។

បើតាមហ្វេសប៊ុកសម្តេចតេជោ ជាពិសេសតំបន់នេះ នឹងដោះស្រាយបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ និងខណ្ឌសែនសុខ ខណៈប្រជាពលរដ្ឋ រស់នៅតាមមាត់ច្រាំង ប្រឡាយស្ទឹងមានជ័យ ទទួលបានដី សម្រាប់សាងសង់ផ្ទះ និងជាកម្មសិទ្ធិស្របច្បាប់ នៅហ្នឹងកន្លែងតែម្តង តាមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

ដូច្នេះប្រជាពលរដ្ឋចូលរួមប្រើប្រាស់ សមិទ្ធផលដែល បានកសាងនេះឲ្យបានគង់វង្ស នឹងរួមគ្នាធ្វើអនាម័យ ក្នុងការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ដើម្បីរក្សាភាព ស្អាតនៅតាមទីកន្លែរស់នៅ៕

To Top