Covid-19

អេហ្ស៊ីប មានអ្នកស្លាប់ថ្មី ចំនួន៤៧នាក់ នាំឲ្យចំនួនអ្នកស្លាប់សរុប កើនឡើងដល់ជាង១ពាន់នាក់

គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលអេហ្ស៊ីប បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ប្រទេសអេហ្ស៊ីប បានកត់ត្រាក្នុងកំណត់ត្រា ដែលមានអ្នកស្លាប់ តែមួយថ្ងៃគត់ចំនួន៤៧នាក់ ពីជំងឺកូវីដ១៩ នាំឲ្យចំនួនអ្នកស្លាប់ នៅក្នុងប្រទេសបានកើនឡើងដល់ ១.០៥២នាក់ ។

លោក Khaled Megahed អ្នកនាំពាក្យរបស់ក្រសួងខាងលើ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សរុបអ្នកឆ្លងជំងឺថ្មី នៅក្នុងកំណត់ត្រា មានចំនួន១.១៥២នាក់ នាំឲ្យតួលេខ នៃការឆ្លងវីរុសកូរ៉ូណា នៅក្នុង ប្រទេសអេហ្ស៊ីប គិតចាប់ពីពាក់កណ្តាលខែកុម្ភៈ កើនឡើងដល់២៧.៥៣៦នាក់ ។

គេបានដឹងថា រយៈពេល៦ថ្ងៃជាប់គ្នា អ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសអេហ្ស៊ីប បានកើនឡើងលើសពី១.០០០នាក់ ។

លោក បានឲ្យដឹងទៀតថា អ្នកជំងឺចំនួន៣៨០នាក់ បានជាសះស្បើយ ពីជំងឺកូវីដ១៩ នាំឲ្យតួលេខនៃអ្នកជាសះស្បើយ សរុបកើនដល់ ៦.៨២៧នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×