ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការរង នគរបាលខេត្តកំពត ត្រូវបានតែងតាំងជា ស្នងការនគរបាលខេត្តកែប ជំនួស លោក បែន តារា ។ នេះបើយោងតាមប្រកាស របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ឧសភា។
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Hong Nam-ki បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង នឹងបង្កើតមូលនិធិធានា ចំនួន ៥០០ ពាន់លានវ៉ុន (៤០៥ លានដុល្លារ) ដើម្បីផ្តល់ប្រាក់កម្ចីបន្ថែមទៀត ដល់ក្រុមហ៊ុនគ្រឿងបន្លាស់រថយន្ត ដែលរងការវាយប្រហារ ដោយជំងឺឆ្លងកូវីដ-១៩។ លោកហុង បានលើកឡើងថា មូលនិធិដែលនឹងត្រូវបាន ផ្តល់ហិរញ្ញប្បទានពីរដ្ឋាភិបាល និងក្រុមហ៊ុនផលិតរថយន្ត...
បរទេស៖ក ងទ័ពជើងទឹក សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹង នៅថ្ងៃពុធសប្ដាហ៍នេះថា កងទ័ពជើងទឹក មកពីសហរដ្ឋអាមេរិក និងមកពីប្រទេសសិង្ហបុរី បានធ្វើសមយុទ្ធទ្វេភាគីមួយ នៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង នាសប្ដាហ៍នេះ។ នាវាចម្បាំងអាមេរិក USS Gabrielle Giffords និងនាវាចម្បាំងសិង្ហបុរី RSS Steadfast បានចូលរួមក្នុងរយៈពេលពីរថ្ងៃ ក្នុងសមយុទ្ធបញ្ចាំងភ្លើង សមយុទ្ធហ្វឹកហាត់...
បរទេស៖ នាវាផ្ទុកយន្តហោះពីរគ្រឿង របស់ប្រទេសចិន នឹងត្រូវបញ្ជូនទៅជិតដែនទឹក របស់កោះតៃវ៉ាន់ ដើម្បីធ្វើសមយុទ្ធយោធា នៅក្នុងខែសីហា នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។ នាវាផ្ទុកយន្តហោះ Liaoning និង Shandong នឹងត្រូវបញ្ជូនទៅរួមគ្នា ក្នុងឈូងសមុទ្រប៊ូហៃ នៃសមុទ្រលឿង សម្រាប់សមយុទ្ធហ្វឹកហាត់...
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំបូកសរុប ការងារបង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងក្រើនរំលឹក ដល់មន្ត្រី ពាក់ព័ន្ធ ឲ្យបន្តការផ្សព្វផ្សាយ តាមការណែនាំ របស់ក្រសួងសុខាភិបាលដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩...
(ភ្នំពេញ) ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០៖ ពេលមានកម្មវិធីជួបជុំគ្រួសារ កម្មវិធីនៅកន្លែងការងារ កម្មវិធីពិសេសផ្សេងៗ និងដំណើរកម្សាន្តនានាការថតរូប និងវីដេអូឱ្យបានស្អាតៗប្លែកដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់ពេលវេលាដ៏រីករាយនេះគឺជារឿងមួយដែលមិនអាចខ្វះបាន! ជាមួយនឹងស្តេចកំពូលស្មាតហ្វូន សាមសុង Galaxy S20+ និង S20 Ultra មិនថាថតរូបសន្លឹក ឬវីដេអូនោះទេគឺសុទ្ធតែអាចផ្តិតយករូបភាពបានស្អាតភ្លឺច្បាស់យ៉ាងល្អឥតខ្ចោះគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់…! អ្នកថតរូបអាជីពសុំខ្មាស់តែម្តង…!! សូមបញ្ជាក់ផងដែរថាស្តេចកំពូលស្មាតហ្វូន Galaxy...
បរទេស៖ បុរសម្នាក់ បានប្រើកាំភ្លើងចំនួន ២ដើម ចូលទៅបាញ់សម្លាប់បុគ្គលិកចំនួន ៣ នាក់ និងរបួសម្នាក់ នៅស្ថានីយ៍វិទ្យុ Phitsanulok ក្នុងប្រទេសថៃ កាលពីព្រឹកថ្ងៃពុធ ចំណែកមូលហេតុ នៃការបាញ់ប្រហារនេះ គេនៅមិនទាន់ដឹងនៅឡើយទេ។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក...
បរទេស៖វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃពុធនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅពេលថ្មីៗនេះ ទើបទទួលបានការអញ្ជើញមួយ ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ឲ្យចូលរួមក្នុងជំនួបកំពូលមួយ ស្តីពីវ៉ាក់សាំងមេរោគកូរ៉ូណា ប៉ុន្តែនៅមិនទាន់ធ្វើការសម្រេច ចិត្តលើការចូលរួមនេះ នៅឡើយនោះទេ។ តាមសេចក្តីរាយការណ៍ នៅថ្ងៃទី០៤ ខែមិថុនាខាងមុខនេះ រដ្ឋាភិបាលអង់គ្លេស នឹងប្រារព្ធធ្វើជំនួបកំពូលស្តីពីវ៉ាក់សាំងសកលឆ្នាំ២០២០...
បរទេស៖ ភាពវឹកវរនៃការតវ៉ា បានផ្ទុះឡើងនៅយប់ថ្ងៃអង្គារ នៅទីក្រុង Minneapolis រដ្ឋ Minnesota នៅពេលដែលក្រុមអ្នកតវ៉ា បានដើរតាមផ្លូវ ដើម្បីទាមទារ ឱ្យមានការចាត់វិធានការ បន្ទាប់ពីការស្លាប់ របស់បុរសស្បែកខ្មៅ ឈ្មោះ George Floyd ជាអ្នកស្រុក Minneapolis ដែលបានស្លាប់ នៅក្នុងការឃុំឃាំង របស់ប៉ូលិសមួយថ្ងៃមុននេះ។ យោងតាមសារព័ត៌មាន...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា នាពេលថ្មីៗនេះ លោកបានស្នើផ្តល់ជួយសម្របសម្រួល ជម្លោះជាប់គាំងរវាងប្រទេសឥណ្ឌា និងប្រទេសចិន នៅតំបន់ព្រំដែនតាម ជួរភ្នំហិមាល័យ។ នៅក្នុងសារបង្ហោះ លើបណ្ដាញសង្គមធ្វីតធ័រមួយ លោក ត្រាំ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា “យើងទើបបានជូនដំណឹងប្រាប់ ទាំងប្រទេសឥណ្ឌានិងប្រទេសចិនថា សហរដ្ឋអាមេរិកត្រៀម លក្ខណៈរួចរាល់...