ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ថា អភិបាលក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក បានធ្វើការស៊ើបអង្កេត ជុំវិញ១០២ករណី ដែលត្រូវបានគេរាយការណ៍ នៅទូទំាងរដ្ឋនៃកុមារ ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានរោគសញ្ញារលាកដ៏កម្រមួយ ដែលអាចទាក់ទងនឹងជំងឺកូវីដ១៩ ។ ក្មេងអាយុ៥ឆ្នាំនៅទីក្រុងញ៉ូវយ៉ក ក្មេងអាយុ៧ឆ្នាំនៅតំបន់ Westchesterនិ ងក្មេងជំទង់ម្នាក់ នៅក្នុងតំបន់ Suffolk បានស្លាប់...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ថា លោកស្រី Muriel Bowser អភិបាលក្រុងវ៉ាស៊ីនតោនឌីស៊ី បានប្រកាសកាលពីថ្ងៃពុធថា ក្រុងកំពុងធ្វើការបន្លាយពេល នូវបទបញ្ជាឲ្យនៅ តាមផ្ទះរហូតដល់ថ្ងៃទី០៨ ខែមិថុនា ។ លោកស្រី Bowser បានថ្លែងដោយខ្លីថា “យើងមិនទាន់ច្បាស់សម្រាប់ទីនោះ យមិនទាន់ត្រៀមរួចរាល់ ថានឹងចាប់ផ្តើម ធ្វើការបើកនៅជំហានបន្ទាប់ទៀត...
ឡុងដ៍៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ថា អង់គ្លេស ប្រឈមមុខនឹង”ការកើនឡើងជាថ្មី” ខណៈអ្នកស្លាប់ដោយជំងឺកូវីដ១៩ កើនលើសពី៣៣.០០០នាក់ ហើយអ៊ីតាលី មានអ្នកស្លាប់ដល់ទៅ៣១.១០៦នាក់ ។ ចំណែក អាល្លឺម៉ង់ នឹងបន្ធូរបន្ថយ ការត្រួតពិនិត្យតាមព្រំដែន ។ លោក Rishi Sunak សេនាបតីអង់គ្លេស បានព្រមានកាលពីថ្ងៃពុធថា...
ហាណូយ៖ តាងនាមឱ្យអង្គការបក្ស រដ្ឋបាល និងប្រជាជនក្រុងហាណូយ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង គឺលោក ង្វៀន ឌុកជុង បានប្រគល់គ្រឿងផ្គត់ផ្គង់ វេជ្ជសាស្ត្រដល់រដ្ឋធានីមូស្គូរបស់រុស្ស៊ី និងសហគមន៍វៀតណាម នៅប្រទេសនេះ កាលពីថ្ងៃអង្គារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាត របស់មេរោគកូវីដ១៩។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០...
បរទេស៖ ប្រទេសចិន នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បានព្រមានប្រទេសបារាំង មិនឲ្យលក់អាវុធ ឲ្យទៅកោះតៃវ៉ាន់ ដែលគ្រោងទិញអាវុធ ដែលជាផ្នែកនៃការធ្វើទំនើបកម្ម ចំពោះកងនាវាចម្បាំង ដែលបារាំងបានផលិត និងលក់ឲ្យកាលពី៣០ឆ្នាំមុន។ ប្រទេសចិនបាននិយាយថា កោះតៃវ៉ាន់គឺជាផ្នែកមួយ នៃគោលនយោបាយ “ចិនតែមួយ” ហើយថា គោលការណ៍នេះ ត្រូវតែទទួលយក ដោយប្រទេសណាមួយ ដែលមានចំណងមិត្តភាពការទូត ជាមួយប្រទេសចិន។...
វ៉ាស៊ីនតោន៖ អតីតមេបញ្ជាការ កងទ័ពសហរដ្ឋអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង USFK បានឲ្យដឹងកាលពីថ្ងៃអង្គារថា ការធ្វើសមយុទ្ធយោធារួមគ្នា រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពិតជាមានឥទ្ធិពលណាស់ លើការត្រៀមខ្លួន។ លោកឧត្តមសេនីយ៍ Walter Sharp បាននិយាយសំដៅ ទៅលើសមយុទ្ធសម្ព័ន្ធមិត្តសំខាន់ៗ ដែលត្រូវបានកាត់បន្ថយ នៅក្នុងវិសាលភាព ដើម្បីជួយសម្រួល ដល់ការចរចាការរំសាយអាវុធនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។...
មូស្គូ៖ រដ្ឋមន្រ្តីក្រសួងការពារស៊ីវិល របស់ប្រទេស នូវែលសេឡង់ លោក Peeni Henare បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃពុធថា អាជ្ញាធរនៃប្រទេសនូវែលសេឡង់ បានលុបចោលនូវភាព គ្រាមានអាសន្នទូទាំងប្រទេស ព្រោះថាប្រទេសនេះ នឹងត្រូវផ្លាស់ប្តូរពីការព្រមាន អំពីមេរោគកូវីដ១៩ ពីកម្រិតទី៣ មកកម្រិតទី ២ ក្នុងគ្រាដែលចំនួនករណី ឆ្លងមានការថយចុះ។ យោងតាមសារព័ត៌មាន...
បរទេស៖ CIA គឺជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ លោកខាងលិចទី ២ ដែលចោទប្រកាន់ប្រទេសចិនថា ព្យាយាមលាក់ បាំង ភាពធ្ងន់ធ្ងរនៃការផ្ទុះឡើង នៃមេរោគកូវីដ១៩ បង្កឡើងដោយវីរុសកូរ៉ូណា។ កាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍ថា សេវាកម្មស៊ើបការណ៍ សហព័ន្ធ ជឿជាក់ថា លោកស៊ីជិនពីង បានប៉ុនប៉ងធ្វើឱ្យពិភពលោក មិនដឹងពីការឆ្លងវីរុស ពីមនុស្សទៅមនុស្ស។ យ៉ាងណាក៏ដោយ...
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក W.Patrick Murphy នៅថ្ងៃទី១៤ ខែឧសភានេះបានថ្វាយព្រះពរដល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៧ យាងចូល ៦៨ ព្រះវស្សា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា “ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី នៅថ្ងៃនេះ លោកឯកអគ្គរដ្ឋទូត តាងនាមឲ្យបុគ្គលិកស្ថានទូតអាមេរិកទាំងអស់...
សេអ៊ូល៖ ក្រសួងការពារជាតិបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង គ្រោងនឹងបញ្ជូនកងរក្សាសន្តិភាពវិលទៅស៊ូដង់ខាងត្បូង ដែលចាប់ផ្តើមនៅក្នុងខែនេះ បន្ទាប់ពីមានការពន្យាពេលជាច្រើនខែដោយសារតែមេរោគកូវីដ-១៩។ កងទ័ពថ្មីសម្រាប់អង្គភាពហាន់ប៊ីត ដែលមានកម្លាំង ៣០០ នាក់ត្រូវបានគេសន្មត់ថាស្ថិតនៅក្នុងប្រទេស ដែលហែកហួរ ដោយសង្គ្រាមមួយនេះ នៅក្នុងខែមីនា ក្នុងបេសកកម្មរក្សាសន្តិភាព ប៉ុន្តែការជំនួសត្រូវបានពន្យារពេល តាមការស្នើសុំរបស់ស៊ូដង់ខាងត្បូង ដោយសារតែការរីករាលដាល នៃជំងឺរាតត្បាតសកលកូវីដ-១៩ ។ ផ្នែកខ្លះនៃសមាជិកអង្គភាពបានវិលត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី២៧ ខែមីនា តាមជើងហោះហើរជាលក្ខណៈ ដោយគ្មានការជំនួសដោយមានមនុស្សរាប់...