ភ្នំពេញ៖កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅរោងចក្រ ឡាក់ឃីលីស៊ាន់ឡុង ហ្គាមេន ខូអិលធីឌីដែលមានទីតាំងនៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានព្យួរការងារកម្មករ ហើយថៅកែរលួចបិទរោងចក្រ និងគេចខ្លួនរត់ចោលរោងចក្រ ព្រមទាំងលួចដឹកឧបករណ៍ និងសម្ភារចេញពីរោងចក្រដោយមិនទាន់មានសំណងជូនកម្មករ ក្នុងកំឡុងពេលនៃការព្យួរការងារ។នេះបើយោងតាមគេហទំព័រហ្វសប៊ុក របស់សម្ព័ន្ធសហជីពប្រជាធិបតេយ្ យកម្មករកាត់ដេរកម្ពុជា (CCAWDU ស៊ីខៅឌូ)៕
ភ្នំពេញ៖ តាមសំណើសុំវិនិយោគ លើគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់របស់ក្រុមហ៊ុន HONG FENG KNITTING CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនខាងលើដែល មានទីតាំងវិនិយោគស្ថិតនៅភូមិបន្ទាយតូច ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១៤,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន ៥៨៦កន្លែង ៕
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានបញ្ចប់ការធ្វើសន្និសិទកាសែតកាលពីថ្ងៃច័ន្ទនៅឯ Rose Garden នៅសេតវិមានបន្ទាប់ពី បានប្រាប់អ្នកយកព័ត៌មានអាមេរិកដើមកំណើតចិន ឱ្យទៅសួរប្រទេសចិនវិញ ថាហេតុអ្វីបានជាមនុស្សនៅជុំវិញពិភពលោកបានកំពុងស្លាប់ ដោយសារមេរោគកូវីដ – ១៩ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ជម្លោះពាក្យសម្តីរបស់លោក...
ភ្នំពេញ៖ ផែនការសកម្មភាពអភិរក្ស ដំរីអាស៊ី កម្ពុជា ត្រូវ បាន ដាក់ ចេញជា លើក ដំបូង ដោយ ក្រសួង បរិស្ថាន ក្រោម ការ សហការ ជា មួយ អង្គការសត្វព្រៃ និងរុក្ខជាតិ អន្តរជាតិ(FFI)។ អគ្គនាយកដ្ឋានរដ្ឋបាលការពារ...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅថ្ងៃ ទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានជូនលិខិតណែនាំដល់អភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាង ឲ្យទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា។ ក្នុងនោះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះមានប្រជាពលរដ្ឋខ្មែរមួយចំនួន ត្រូវបានមេខ្យល់នាំឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងប្រទេសជិតខាង ខណៈពេលដែលប្រទេសជិតខាងទាំងនោះ កំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន...
ភ្នំពេញ៖ នៅក្នុងជំនួបជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានអះអាងថា រដ្ឋាភិបាលសហរដ្ឋអាមរិក នឹងបន្តជួយគាំទ្រ និងផ្តល់ហិរញ្ញប្បទានបន្ថែមទៀត ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការ...
កំពង់ចាម ៖ កន្លងមកដោយមើលឃើញថា រដ្ឋបាលសង្កាត់បឹងកុក ដែលពុំមានអគារផ្ទាល់ខ្លួន សម្រាប់ធ្វើការនោះ ទើបនៅ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្រេចសាងសង់ អគារសាលាសង្កាត់បឹងកុកថ្មី នៅលើទីតាំងដីរដ្ឋមួយកន្លែងស្ថិតនៅ ភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម មានទំហំ ៤០×៥០...
សេអ៊ូល៖ ក្រុមហ៊ុន Hyundai Motor Co និងសម្ព័ន្ធក្រុមហ៊ុន Kia Motors Corp របស់ខ្លួនបានឲ្យដឹង នៅថ្ងៃអង្គារនេះថា ពួកគេបានចាប់ផ្តើមប្រតិបត្តិការឡើងវិញ នៅរោងចក្រភាគច្រើន នៅឯបរទេសរបស់ពួកគេ ចំពេលមានសញ្ញា នៃការរីករាលដាល នៃវីរុសកូវីដ-១៩ អាចឈានដល់កំរិតកំពូល។ អ្នកនាំពាក្យក្រុមហ៊ុន បានឲ្យដឹងតាមទូរស័ព្ទថា រោងចក្ររបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ នៅប្រេស៊ីល...
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក លោក Robert O’Brien បានឲ្យដឹង កាលពីថ្ងៃអង្គារម្សិលមិញនេះថា សហរដ្ឋអាមេរិក សន្មត់ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅមានជីវិត និងសុខភាពល្អនៅឡើយ ដោយផ្អែកលើរូបថត ដែលចេញផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯសេតវិមានលោក Robert...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានរាយការណ៍ថា មានករណីឆ្លងវីរុសកូវីដ-១៩ ចំនួន ២៦ បន្ថែមទៀត បន្ទាប់ពីមានការឆ្លងមេរោគចង្កោម ដែលភ្ជាប់ទៅនឹងក្លឹប និងបារ ក្នុងទីក្រុងសេអ៊ូល នៅពេលដែលអាជ្ញាធរសុខាភិបាល ព្យាយាមគ្រប់គ្រងការផ្ទុះឡើង នៃជំងឺកូវីដ-១៩ ។ យោងតាមមជ្ឈមណ្ឌលកូរ៉េ សម្រាប់ការគ្រប់គ្រង និងការពារជំងឺ (KCDC) បានឱ្យដឹងថា ករណីថ្មីចំនួន...