ព័ត៌មានជាតិ

ផែនការសកម្មភាព អភិរក្សដំរីអាស៊ី កម្ពុជា ត្រូវបានចេញ ជាលើកដំបូង

ភ្នំពេញ៖ ផែនការសកម្មភាពអភិរក្ស ដំរីអាស៊ី កម្ពុជា ត្រូវ បាន ដាក់ ចេញជា លើក ដំបូង ដោយ ក្រសួង បរិស្ថាន ក្រោម ការ សហការ ជា មួយ អង្គការសត្វព្រៃ និងរុក្ខជាតិ អន្តរជាតិ(FFI)។

អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃ ក្រសួង បរិស្ថាន បាន ធ្វើ ការ ជា មួយ ដៃ គូជាតិ និង អន្តរជាតិ ក្នុង ប៉ុន្មាន ឆ្នាំ ចុង ក្រោយ នេះ ដើម្បី រៀប ចំ ផែន ការ សកម្មភាពនេះ ឡើង ដោយមានជំនួយ ផ្នែក បច្ចេក ទេសពី ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា(CECG)។
ក្រុមអភិរក្សដំរីព្រៃនៅ កម្ពុជា(CECG)ត្រូវបានបង្កើត ឡើង នៅ ឆ្នាំ២០០៥ ដោយ អង្គការ សត្វ ព្រៃ និង រុក្ខ ជាតិ អន្តរជាតិ ក្រោម ការ សហការ ជា មួយ ក្រសួង បរិស្ថាន និង រដ្ឋបាល ព្រៃឈើ ដើម្បីអភិរក្ស ដំរីអាស៊ី នៅ កម្ពុជា តាម រយៈ ការ រក្សា ស្ថិរភាព និង ជំរុញ ឱ្យមាន កំណើន ចំនួន ប្រភេទនេះ នៅក្នុងព្រៃនៃប្រទេសកម្ពុជា។

លោក មាស សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃ ក្រសួង បរិស្ថាន បាន មាន ប្រសាសន៍ថា ក្រោមការដឹកនាំរបស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន យើងបានរៀបចំផែនការសកម្មភាពនេះជាលើកដំបូង ដែល មិន ធ្លាប់ មាន ពី មុន មក សម្រាប់ ការអភិរក្សដំរី អាស៊ី នៅ កម្ពុជា ហើយ វា ជាសមិទ្ធផលដ៏ សំខាន់មួយ ក្នុងចំណោមសមិទ្ធផលនានា ដែលនឹង ដើរ តួ ជាមគ្គុទេ្ទសក៍ សម្រាប់ ជំរុញការអនុវត្តសកម្មភាព ការ ងារ អភិរក្ស ដំរី អាស៊ី នៅ កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ យើងខ្ញុំមានមោទនភាពបំផុតចំពោះ មន្ត្រីជំនាញមកពីអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃ ក្រសួង បរិស្ថាន និងមន្ទីរបរិស្ថានខេត្ត ដែល បាន សហការ ជា មួយ អង្គការ សត្វ ព្រៃ និង រុក្ខជាតិ អន្តរជាតិ ក៏ ដូច ជា ដៃ គូ ផ្សេង ៗទៀត ក្នុង ការ រៀប ចំ ផែន ការ សកម្មភាព នេះ ឱ្យ ចេញ ជា រូប រាងឡើង»។

ដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់ ធ្ងរ នៅ ទូ ទាំង ដែន ជម្រក របស់ វា នៅលើសកល លោក ហើយត្រូវបានចាត់បញ្ចូល ជាប្រភេទ ជិត ផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បី ការអភិរក្ស ធម្មជាតិ (IUCN) ។ នៅក្នុង ប្រទេស កម្ពុជា ដំរី អាស៊ី មានចំនួន ប្រមាណ ចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែល ភាគ ច្រើនរស់ នៅក្នុង តំបន់ ជួរភ្នំក្រវាញ និងតំបន់ ខ្ពង់ រាប ភាគ ខាង កើតក្នុងខេត្តមណ្ឌលគិរី និង មួយ ចំនួន តូច មាន នៅ ក្នុងតំបន់ ផ្សេងទៀត ក្នុង ប្រទេស កម្ពុជា ដូច ជា តំបន់ ខ្ពង់ រាប ខាង ជើងទន្លេសាបជា ដើម។ តំបន់ ទាំង នេះ ជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ការរិចរិល នៃ ទី ជម្រក បាន ធ្វើ ឱ្យដំរីអាស៊ី រស់ នៅបែកខ្ញែកពី គ្នា និងបង្ក ជា ឥទ្ធិពល អវិជ្ជមាន ដល់ ស្ថិរភាព យូរ អង្វែង របស់ ប្រភេទ ដ៏ សំខាន់ នេះ ។ ម្យ៉ាង ទៀត គេ ក៏ បាន រក ឃើញ ថា កូន ដំរីព្រៃ កំពុង ទទួល រង ការគំរាមកំហែងដោយសារការដាក់អន្ទាក់ ដែលសកម្មភាពទាំងនេះ ធ្វើ ឱ្យ ប៉ះពាល់ ដល់ ការស្តារ ប្រភេទសត្វនេះឡើងវិញដែរ ។ កត្តាគំរាមកំហែងទាំងអស់ នេះ បាន នាំទៅ ដល់ ការបង្កើត ផែនការ សកម្មភាព ២០២០-២០២៩នេះឡើង ដែលកំណត់នូវបញ្ហាអាទិភាពចំនួន ៦ និងដាក់ ចេញ សកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះ ស្រាយ បញ្ហា ទាំង នោះ ។

លោក មាស សុផល ក៏បាន បន្ថែម ថា «ផែន ការ សកម្មភាព នេះ មាន គោល បំណង ពង្រឹង ការ គ្រប់ គ្រង ដំរី អាស៊ី ដោយមានការខិតខំប្រឹងប្រែងចូលរួមពីគ្រប់ភាគីទាំងអស់ ដើម្បីធានា ថា ដំរី អាស៊ី ទទួល បាន ការ ការ ពារហ្មត់ ចត់ និង អាច មាន ឱកាស បង្កើន ចំនួន របស់ វា នៅ ក្នុង ធម្ម ជាតិ ឡើង វិញ ជាពិសេសក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលគ្របដណ្តប់លើផ្ទៃដីជាង ៧,២ លានហិកតា ស្មើនឹងជាង ៤០% នៃផ្ទៃដីប្រទេស ដែលជាសម្បត្តិធម្មជាតិដ៏អស្ចារ្យ សម្រាប់ បន្សល់ ទុក ជា កេ រមរកត ដល់ មនុស្ស ជំនាន់ ក្រោយ« ៕

M2E47L54-47R410B360
M2E16L5-7R345B340
To Top