ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានសម្រេចសាងសង់ អគារសាលាសង្កាត់បឹងកុកថ្មី

កំពង់ចាម ៖ កន្លងមកដោយមើលឃើញថា រដ្ឋបាលសង្កាត់បឹងកុក ដែលពុំមានអគារផ្ទាល់ខ្លួន សម្រាប់ធ្វើការនោះ ទើបនៅ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្រេចសាងសង់ អគារសាលាសង្កាត់បឹងកុកថ្មី នៅលើទីតាំងដីរដ្ឋមួយកន្លែងស្ថិតនៅ ភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម មានទំហំ ៤០×៥០ ដែលគ្រោងចាប់ផ្ដើមចាក់ដី សាងសង់ពីពេលនេះតទៅ។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ទីតាំងថ្មីខាងលើ អាជ្ញាធរតម្រូវធ្វើផ្លូវចូល ប្រវែងប្រមាណ១៦០ ម៉ែត្រ ដោយត្រូវចំណាយថវិកាមូលនិធិ សង្កាត់ឆ្នាំ២០២១ ប្រហែលជាង ២០០ លានរៀល។

តាមមន្ត្រីដដែលឲ្យដឹងទៀតថា អាគារសាលាសង្កាត់ បឹងកកថ្មីនេះ និងសាងសង់រួចរាល់ នៅចុងឆ្នាំ២០២០ ដែលកសាង ដោយថវិការបស់រដ្ឋបាលខេត្ត គ្រោងនិងចំណាយចំនួន ៣៥០ លានរៀល៕

To Top