ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមាន អាជ្ញាបណ្ណទទួលប្រាក់ បញ្ញើពីសាធារណជន ធំជាងគេ និងមានបទពិសោធន៍ 25 ឆ្នាំនៅទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ទទួលបានភាគទុនិកធំថ្មីពីប្រទេសកូរ៉េខាងត្បូង គឺ «ធនាគារ ខេប៊ី គូកមីន (KB Kookmin Bank)»។ ធនាគារ ខេប៊ី គូកមីន គឺជាធនាគារឈានមុខគេ នៅកូរ៉េខាងត្បូង បានជោគជ័យលើការទិញភាគហ៊ុនចំនួន...
រ៉ូម៖ យោងតាមទិន្នន័យ ផ្លូវការចុងក្រោយបង្អស់ ដែលបានចេញផ្សាយ នៅថ្ងៃអាទិត្យ ឬថ្ងៃ Easter Sunday បានបង្ហាញថា ការឆ្លងរាតត្បាតវីរុសកូរ៉ូណា ឬជំងឺកូវីដ១៩ បានសម្លាប់មនុស្ស ១៩.៨៩៩ នាក់នៅក្នុងប្រទេសអ៊ីតាលី ដែលបានបិទប្រទេស ចាប់តាំងពីជំងឺរាតត្បាត បានផ្ទុះឡើងនៅក្នុងប្រទេស កាលពីថ្ងៃទី ២១ ខែកុម្ភៈ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ថា លោក Antonio Guterres អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ (UN) បានសម្តែងការសោកស្តាយ យ៉ាងខ្លាំងបំផុត ដោយបានទទួលនូវរបាយការណ៍ នៃការបាត់បង់ជីវិតមនុស្ស និងការបំផ្លិចបំផ្លាញ ដោយសារព្យុះត្រូពិចស៊ីក្លូន Harold នៅក្នុងតំបន់ប៉ាស៊ីហ្វិក ។ អ្នកនាំពាក្យរបស់គាត់ បានថ្លែងឲ្យដឹងកាលពីថ្ងៃអាទិត្យ...
សេអ៊ូល៖ ប្រភពីក្រុមគ្រួសាររបស់លោកបានឲ្យដឹងថា អតីតនាយករដ្ឋមន្រ្តីលោក Chung Won-shik ដែលត្រូវបានគេស្គាល់ដោយសារតួនាទីរបស់លោកក្នុងការបង្កើតកតិកាសញ្ញា សម្រាប់ការផ្សះផ្សាអន្តរកូរ៉េនៅឆ្នាំ១៩៩១ បានទទួលមរណភាព បន្ទាប់ពីការប្រយុទ្ធនឹងជំងឺតម្រងនោម រយៈពេលមួយខែ ក្នុងអាយុ ៩១ ឆ្នាំ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា លោក Chung Won-shik ដែលបានកាន់តំណែងជានាយករដ្ឋមន្រ្តីពីឆ្នាំ ១៩៩១-១៩៩២ បានស្លាប់នៅម៉ោងប្រហែល...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បាននិងកំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពី “បច្ចុប្បន្នភាពជំងឺ កូវីដ១៩”ថ្នៅងៃទី១៣ ខែមេសា ឆ្នាំ២០២០ នាទីស្ដីការក្រសួងសុខាភិបាល។ សន្និសីទសារព័ត៌មាននេះ មានគោលបំណងជម្រាបជូន ដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទូទាំងប្រទេស អំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ និងការផ្តល់ព័ត៌មានស្តីពីវិធានការ ទប់ស្កាត់ នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធផងដែរ។ សូមបញ្ជាក់ថា...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន នឹងសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ប្រឆាំងនឹងវីរុសកូវីដ-១៩ នៅពេលដែលលោកចូលរួមក្នុងកិច្ចប្រជុំកំពូលវីដេអូនៅសប្តាហ៍នេះជាមួយមេដឹកនាំចិន ជប៉ុន និងរដ្ឋសមាជិកអាស៊ាន នៅសប្ដាហ៍នេះ។ លោក Yoon Jae-kwan អ្នកនាំពាក្យរងការិយាល័យប្រធានាធិបតីបានលេីកឡេីងថានៅក្នុងកិច្ចប្រជុំកំពូលវីដេអូអាស៊ានបូកបី (APT) នាពេលខាងមុខនេះអ្នកចូលរួមគ្រោងនឹងមានការពិភាក្សាលើមធ្យោបាយនានា ដើម្បីសម្របសម្រួលក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ- ១៩ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានខាងសង្គមនិងសេដ្ឋកិច្ច។ លោក មូនបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការថែទាំសុខភាពក្នុងតំបន់និងថែរក្សាបណ្តាញផ្គត់ផ្គង់សកល និងការផ្លាស់ប្តូរដែលទាក់ទងនឹងធុរកិច្ចចាំបាច់រវាងប្រទេសនានា៕ ដោយ...
រ៉ូម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ថា ចំនួននៃអ្នកស្លាប់ ដោយសារការឆ្លងរីករាល ដោយពីជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីតាលី បានកើនឡើង៦១៩នាក់ គិតត្រឹមថ្ងៃសៅរ៍ ដោយកើនឡើងពី៥៧០មួយថ្ងៃមុន និងចំនួននៃអ្នកឆ្លង បានកើនឡើងដល់៤.៦៩៤នាក់ ធៀបនឹងថ្ងៃមុនមាន៣.៩៥១នាក់ ។ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ គឺខ្ពស់បំផុត...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់រថយន្ដជូន ស្នងការដ្ឋានគរបាលខេត្ត និងប្រគល់សម្ភារមួយចំនួន ដើម្បីការពារជំងឺ កូវីដ-១៩ ជូនអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ។ នៅក្នុងកម្មវិធីនេះដែរ ក៏មានការចូលរួមពី រដ្ឋលេខាធិការ...
ភ្នំពេញ ៖ សម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជូនពរប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ និងសុខភាពល្អ ព្រមទាំងចៀសផុត ពីជំងឺទាំងឡាយ រួមទាំង ជំងឺកូវីដ-១៩ ផងដែរ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បាន...
ចិន៖ បើយោងតាមគណនី Weibo ផ្លូវការរបស់ក្រុមហ៊ុនថា ក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិក Tesla Inc របស់សហរដ្ឋអាមេរិក បានបើកការកក់ការបញ្ជាទិញ នៅក្នុងប្រទេសចិនសម្រាប់ម៉ូដែល Tesla Model 3 ចំនួន២របស់ខ្លួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ វ៉ារ្យ៉ង់ដែលមានចម្ងាយឆ្ងាយជាងមុន នៃរថយន្តម៉ូដែល ៣ ផលិតនៅក្នុងប្រទេសចិន ត្រូវបានលក់ក្នុងតម្លៃ បន្ទាប់ពីមានការឧបត្ថម្ភ...