(ភ្នំពេញ) ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០៖ រីករាយឆ្នាំថ្មីជាមួយប្រូម៉ូសិនថ្មី ដ៏រំភើបអស្ចារ្យបានមកដល់ទៀតហើយ! ឱ្យលឿនឡើង…! ចាប់ពីថ្ងៃទី 01 ខែមេសា ដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ 2020 រាល់ការទិញ Galaxy S20+ | S20 Ultra ឬ...
បរទេស៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ជូដូ វីដូដូ នៅថ្ងៃអង្គារនេះ បានមានប្រសាសន៍ប្រាប់ថា លោកទើបបានចុះហត្ថលេខា លើបញ្ញត្តិមួយ អនុញ្ញាតឲ្យរដ្ឋាភិបាលបង្កើនការចំណាយ នៅក្នុងដំណើរ ប្រយុទ្ធប្រឆំាងនឹងកូរ៉ូណាវីរុស និងពង្រីកឱនភាពថវិកាឆ្នាំ២០២០ ឲ្យដល់៥,០៧ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ ក្រៅពីនោះ លោក វីដូដូ ក៏បានប្រកាសភាពអាសន្ន នៃសុខភាពសាធារណៈថ្នាក់ជាតិ និងបានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងចំណាយប្រាក់...
បរទេស៖វេជ្ជបណ្ឌិតមួយរូប ដែលនាំប្រធានាធិបតីរុស្ស៊ី លោក ពូទីន ដើរមើលមន្ទីរពេទ្យព្យាបាលកូរ៉ូណាវីរុសដ៏ចម្បងរបស់ ទីក្រុងមូស្គូ កាលពីសប្ដាហ៍នោះ ត្រូវបានពិនិត្យឃើញឆ្លងវីរុសថ្មី នេះតាមសេចក្តីរាយការណ៍ សេចក្តីរាយការណ៍មួយ ចេញផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍ Rossiya 24 នៅថ្ងៃអង្គារនេះ។ កាលពីថ្ងៃអង្គារសប្ដាហ៍មុន លោក ពូទីន បានធ្វើដំណើរទស្សនកិច្ចមន្ទីរពេទ្យ Kommunarka ជាទីដែលលោកបាននិយាយគ្នាជាមួយលោកវេជ្ជបណ្ឌិត Denis Protsenko...
ភ្នំពេញ ៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលមានក្រុមហ៊ុនជាសមាជិក ចំនួន៨ ដូចជា ក្រុមហ៊ុន លី ហួរ អ៊ិចឆេង ខូអិលធីឌី (១៩៨៦)...
ភ្នំពេញ៖លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រនៅថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងដាក់ផែនការប្រយុទ្ធប្រឆាំងជំងឺរលាកសួតថ្មី ដោយវីរុសកូរ៉ូណា (Covid-19) នៅស្នងការ ស្នងការដ្ឋានភស្តុភារកងទ័ពជើងទឹក។
បរទេស៖ មានករណីឆ្លងវីរុសកូវីដ១៩ ក្នុងស្រុក នៅប្រទេសថៃ មានចំនួន ១២០ ករណីថ្មី បន្ថែមទៀត ត្រូវបានប្រកាសនៅថ្ងៃពុធដោយបង្កើនចំនួនអ្នកឆ្លងសរុបដល់ ១.៧៧១ នាក់ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ទៅ ១២ នាក់ បន្ទាប់ពីមានអ្នកស្លាប់ ២នាក់ ទៀត កាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី០១ ខែមេសា...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងទ័ពបានបញ្ជាដល់កងទ័ពទាំងអស់ឱ្យត្រៀមខ្លួនក្នុងការចេញ អន្តរាគមន៍ទប់ស្កាត់ការ រាលដាល នៃជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។ ក្នុងបទបញ្ជាចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២២០២០នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាមិនអនុញ្ញាតឲ្យយោធិន ចេញក្រៅកងឯកភាពនិងចេញពីបន្ទាយជាដាច់ខាតនិងបញ្ជា ឱ្យទ័ពទាំងអស់រក្សាកម្លាំងខ្លួនក្នុងបន្ទាយមិនត្រូវប្រមូល ផ្ដុំជប់ លៀងនិងត្រូវត្រៀមកម្លាំងដើម្បីអន្តរាគមន៍ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងបទបញ្ជានោះបានលើកឡើង៖...
ភ្នំពេញ៖សម្រាប់ត្រីមាសទី១ នៃដើមឆ្នាំ២០២០នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករជាផ្លូវការរបស់ខ្លួនប្រមាណជា ២៣០ ៩៤៨ តោន ដែលមានកំណើននាំចេញ ជាង៣៥% ក្នុងនោះទិសដៅនាំចេញមានទៅកាន់ ប្រទេសចិន ៤៤% ស្មើនឹង ១០១ ៣៤៥ តោន សហគមន៍អឺរ៉ុប ជាង៣០% ស្មើនឹង ៧០ ០៤០ តោន ប្រទេសនៅក្នុងអាស៊ាន...