ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យ នឹងស្តេចយាងទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១...
កំពង់ចាម ៖ ប្រជាពលរដ្ឋ នៅឃុំកៀនជ្រៃ ស្រុកកំពង់សៀម នៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ នេះ បានសំដែងនូវការសប្បាយរីករាយ ដោយពួកគាត់ បានធ្វើដំណើរឆ្លងកាត់លើស្ពានថ្មី ដែលបានសាងសង់រួចរាល់ស្ទើរតែ ១០០ភាគរយ។ ស្ថិតនៅក្នុងពេល អាជ្ញាធរខេត្តកំពង់ចាម រួមនិងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យ ការសាងសង់ស្ពានកៀនជ្រៃ នៅចំពោះមុខអភិបាលខេត្តកំពង់ចាម លោក...
អាមេរិក៖ បើយោងតាម IDG ជាក្រុមហ៊ុនស្រាវជ្រាវនិងវិនិយោគ បណ្តាក់ទុនដ៏ធំបំផុតរបស់ពិភពលោក បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Samsung ជាប់ចំណាត់ថ្នាក់កំពូល ក្នុងចំណោមម៉ាកស្មាតហ្វូនទូទាំងពិភពលោកឆ្នាំ ២០១៩-២០២០ បន្ទាប់មកក្រុមហ៊ុន Huawei និង Apple ស្ដិតក្នុងចំណោមយីហោចិន៧ បានឈ្នះនៅក្នុងលំដាប់កំពូលទាំង១០ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ កាលថ្ងៃទី ៧ ខែមករា ក្រុមហ៊ុន...
ប្រែសម្រួល៖ ប្រទេសអូស្ត្រាលី កូរ៉េខាងត្បូង និងប្រទេសសិង្ហបុរី នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានប្រកាសអំពីវិធានការដ៏សំខាន់ ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួន មិនឲ្យធ្លាក់ចុះ ដោយសារតែការផ្ទុះ ឆ្លងរីករាលដាលនៃកូរ៉ូណាវីរុស ហើយប្រទេសចិន ដែលជាកន្លែងផ្ទុះជំងឺថ្មីនេះមុនគេ បានរាយការណ៍ជាថ្មី ស្តីពីការថ្លាក់ចុះ នៃករណីឆ្លងថ្មីៗបន្ថែមទៀត។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានប្រកាសកញ្ចប់ថវិកា លើកទឹកចិត្តចំនួន...
បរទេស៖ ក្រុមហ៊ុនកូរ៉េខាងត្បូង មានចំនួនកាន់តែច្រើនឡើង តាមសេចក្តីរាយការណ៍ នាពេលបច្ចុប្បន្ននេះ កំពុងតែចូលរួម ក្នុងកិច្ចប្រឹងប្រែងទូទាំងពិភពលោកមួយ ដើម្បីអភិវឌ្ឍផលិតថ្នាំ សម្រាប់ព្យាបាលជម្ងឺកូវីដ១៩។ យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងាររសារព័ត៌មាន UPI ចេញផ្សាយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមហ៊ុន Green Cross ដែលជាសាខា នៃក្រុមហ៊ុនជីវឧស្ម័ន...
ភ្នំពេញ៖ លោក ឌីមីទ្រី ធ្វីតកូស(Dmitri Tsvetkov) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ចប់អាណត្តិបានអះអាងថា រុស្ស៊ីកំពុងតែត្រៀមរៀបចំបញ្ជូនម៉ាស់ មកផ្ដល់ជូនកម្ពុជា ដើម្បីជាការចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ផងដែរ ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន។ សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៣១មីនានេះ ក្រសួងសុខាភិបាលកម្ពុជា...
ភ្នំពេញ៖ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០៖ ដោយសារតែមមាញឹកជាមួយនឹងការងារសំខាន់ប្រចាំថ្ងៃទើបទៅផ្សារម្តងៗទិញតែបន្លែផ្លែឈើ ត្រីសាច់ និងភេសជ្ជៈណាដែលល្អ និងមានរសជាតិឆ្ងាញ់ដើម្បីសុខភាព! ប៉ុន្តែទាំងអស់គ្នាត្រូវប្រាកដថាមានទូទឹកកកដែលល្អ និងវៃឆ្លាតបំផុតក្នុងការថែរក្សាភាពស្រស់ និងរសជាតិបានរហូតដល់ 72% ព្រមទាំងជួយសន្សំសំចៃថាមពលខ្ពស់នៅក្នុងផ្ទះផងដែរ! ឯនាយនៅជិតបង្កើយ…! សូមណែនាំទូទឹកក សាមសុង ជាមួយនឹងបច្ចេកវិទ្យា Twin Cooling Plus ថ្មីដែលមានភាពកាន់តែទំនើប...
ភ្នំពេញ៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ តភ្ជាប់ពីភ្នំពេញ ទៅខេត្តកំពត ប្រវែង១៣៤,៨២៦ គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) សម្រេចបាន ៦៧ភាគរយ ដោយគិតត្រឹមចុងខែមីនា ឆ្នាំ២០២០ខណៈ តាមផែនការគ្រោងទុក គម្រោងនេះនឹងបញ្ចប់នៅក្នុងឆ្នាំ២០២២ ខាងមុខ។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី៣១ ខែមីនានេះ ក្រសួងសាធារណការនិងដឹកជញ្ជូន សូមអធ្យាស្រ័យចំពោះផលប៉ះពាល់ និងការរំខាននានា ដែលកើតឡើងអំឡុងសាងសង់នេះ ហើយក្រសួងក៏បានយកចិត្តទុកដាក់តាមដាន...
បរទេស៖ ប្រទេសអាល្លឺម៉ង់ ស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសាររោគរាតត្បាតកូវីដ១៩ បង្កឡើងដោយវីរុសកូរ៉ូណា នៅអឺរ៉ុប ដែលប្រទេសនេះ មានករណីឆ្លងជំងឺ ចំនួន ៥៧.០០០ ករណី និងអ្នកស្លាប់ចំនួន ៤៥៥ នាក់ ត្រូវបានរាយការណ៍ដោយ ក្រសួងសុខាភិបាលនៅថ្ងៃទី ៣០ ខែមីនា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា...
បរទេស៖ មន្ត្រីអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បាននិយាយថា មន្ត្រីសន្តិសុខនិងប៉ូលីសតិចបំផុតចំនួន១៨នាក់ របស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារចំនួនពីរដង កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ មន្ត្រីអាហ្វាហ្គានីស្ថាន បាននិយាយប្រាប់យ៉ាងដូច្នេះថា មន្ត្រីចំនួន១២នាក់ និងជនស៊ីវិលម្នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារមួយ ដែលក៏បណ្ដាលឲ្យមន្ត្រីជាច្រើនរូបរងរបួសផងដែរ ហើយមន្ត្រីបាននិយាយថា ពួកសកម្មប្រយុទ្ធ បានវាយប្រហារផ្ទះមេប៉ូលីស ក្នុងស្រុក Khwaja Ghar...