ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃសុក្រថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួល អនុក្រឹត្យលេខ ៤៤ អនក្រ.បក...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់ នៅថ្ងៃពុធសប្ដាហ៍នេះថា ខ្លួនបានផ្អាក សមយុទ្ធទ្រង់ទ្រាយធំឆ្នាំ២០២០ ស្របពេលដែលទ័ពជើងទឹក និងកងកម្លាំងចម្រុះ ឆ្លើយតបនឹងការផ្ទុះរីករាលដាល ឆ្លងនៃកូរ៉ូណាវីរុស។ ទីភ្នាក់ងារសារព័ត៌មាន Inside Defence បានរាយការណ៍ដំបូងថា សមយុទ្ធយោធានោះ នឹងត្រូវផ្អាករហូតដល់ឆ្នាំ២០២១ ដើម្បីរក្សាឲ្យបុគ្គលិកយោធាទាំងអស់ មានសុខភាពល្អ ប៉ុន្តែក៏នឹងអនុញ្ញាតយោធាទាំងអស់ ចូលរួមចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងស្រុង...
បរទេស៖ ក្រុមហ៊ុន Lokheed Martin តាមសេចក្តីរាយការណ៍ ទើបបានទទួលកំណែប្រែកុងត្រា មានទំហំជាទឹកប្រាក់ ៩៣២,៨លានដុល្លារ សម្រាប់ផលិតកម្ម លើប្រព័ន្ធមីស៊ីល ការពារដែនអាកាស THAAD ឲ្យទីភ្នាក់ងារការពារមីស៊ីល សហរដ្ឋអាមេរិក និងប្រទេសអារ៉ាប៊ីសាអូឌីត។ យោងតាមសេចក្តីរាយកាណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០...
សេអ៊ូល៖ ការិយាល័យរបស់លោក បានឲ្យដឹងថា ឧត្តមសេនីយ៍ រ៉ូបឺត អាប្រាម មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង (USFK) បានប្រកាសអាសន្ន សុខភាពសាធារណៈ កាលពីថ្ងៃពុធ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់វីរុសកូរ៉ូណា។ សេចក្តីប្រកាសបានធ្វើឡើង ស្របតាមសេចក្តីប្រកាស របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក ស្តីពីការផ្តល់ប្រឹក្សា ការធ្វើដំណើរកម្រិត ៤ ទូទាំងពិភពលោក...
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លង កូវីដ១៩ចំនួន ២ករណីបន្ថែម ទៀត
ភ្នំពេញ៖ សម្ភារៈបរិក្ខាការិយាល័យ សម្ភារៈសំណង់ផ្សេងៗជាច្រើនទៀត និងថវិកាមួយចំនួន ត្រូវបានក្រុមការងារឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានយកប្រគល់ជូនអង្គភាពទ័ពចំនួន ៣នៅក្នុងសប្តាហ៍នេះ។ អំណោយដ៏ថ្លៃថ្លារបស់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជាដែលបានផ្ដល់ជូនអង្គភាពទ័ពចំនួន៣ ក្នុងនោះរួមមាន÷ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង នូវសូឡា ចំនួន ២១ គ្រឿង។ ទីបញ្ជាការយោធភូមិភាគទី៤ នូវកុំព្យូទ័រយួរដៃចំនួន៣គ្រឿង ម៉ាស៊ីនព្រីនធ័រខ្នាតធំមួយគ្រឿង និងជូនថវិការមួយចំនួនចំពោះនាយអាវុធហត្ថចំនួន៦៨០នាក់ដែលបានចូលរួមក្នុងការជ្រើសរើសបេក្ខជនបេក្ខនារីឲ្យបម្រើកងយោធពលខេមរៈភូមិន្ទដើម្បីបំពេញក្របខ័ណ្ឌកងទ័ពជើងគោក។...
គណបក្សប្រជាជនកម្ពុជា ថ្លែងការណ៍អំពាវនាវ ឱ្យពង្រឹងសាមគ្គីភាពជាសកល ដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ១៩
ភ្នំពេញ៖លោក វ៉ី សំណាង អភិបាលកំពង់ស្ពឺ បានអញ្ជើញចែកម៉ាសនិងទឹកអាកុលជូនទៅ ដល់មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងរដ្ឋបាលក្រុង ស្រុកទាំង៨ ដើម្បីយកទៅប្រើប្រាស់ក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ (COVID-19) ដែលជាជំនួយសប្បុរសរបស់បូរីផ្ទះល្វែង ឈុន ទីន ក្នុងការចូលរួមការងារមនុស្សធម៌ ស្របទៅតាមការអំពាវនាវរបស់ រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពង់ស្ពឺ ។ យោងតាមហ្វេសប៊ុក...
ភ្នំពេញ៖ រចនាសម្ព័ន្ធសំណង់ឈើដ៏ល្អឆ្នើម មួយរួមនឹងបដិមានៃព្រហ្មមញ្ញសាសនា១អង្គត្រូវបាន ប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះ ខាងជើងនៃប្រាសាទអង្គរវត្ត។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា។ ការរកឃើញនេះត្រូវបានបុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអះអាងថាជាប្រវត្តិសាស្ត្រដំបូងនៅអង្គរដែលបានរកឃើញសំណង់ឈើនិងបដិមាដូច្នេះ ហើយនេះជាអាថ៌កំបាំងដ៏អស្ចារ្យទាក់ទងនឹងការកសាងស្រះទឹក រួមទាំងស្ថាបត្យកម្មនៃសំណង់អង្គរវត្តជំនឿនិងការរស់នៅឥតដាច់របស់ប្រជាជនតាំងពីសតវត្សរ៍ទី១២មកដល់សព្វថ្ងៃ។ មានប្រសាសន៍នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនិងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ឱ្យដឹងថា រចនាសម្ពន្ធសំណង់ឈើដែលបានប្រទះឃើញនេះស្ថិតនៅចំកណ្តាលនៃស្រះ ដែលមានអាយុកាលជិត១ពាន់ឆ្នាំហើយ តែនៅមានទ្រង់ទ្រាយល្អដូចដើម និងមានការបញ្ចុះបានយ៉ាងត្រឹមត្រូវ...
ភ្នំពេញ៖ ប្រធានសហភាព ចលនាកម្មករកម្ពុជា (CCW) និងជាប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ (CUMW) លោក ប៉ាវ ស៊ីណា បានលើកឡើងថាបច្ចុប្បន្នមានរោងចក្រជាង ៥០ បានព្យួរការងារ ហើយប៉ះពាល់ ដល់ជីវៈភាពកម្មករប្រមាណជិត ៣ មុឺននាក់រហូតមកដល់ម៉ោង នេះនៅមិនទាន់ឃើញ ធនាគារជាតិ ជួយអន្តរាគមន៍ ឲ្យធនាគារឯកជននិងមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា អនុគ្រោះដល់កម្មករនិយោជិតនិងអ្នកប្រកបមុខរបរពាក់ព័ន្ធក្នុងការពន្យាពេលបង់ប្រាក់ដើមនិងការប្រាក់មួយរយៈក្នុងកំឡុងព្យួរការងារ...