ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បាននិងកំពុងថ្លែងសារស្តីពី ជំងឺរលាកសួតបង្ក ដោយវីរុសកូរ៉ូណាប្រភេទថ្មី ដើម្បី ឱ្យប្រជាពលរដ្ឋបានជ្រាបព័ត៌មានច្បាស់។ សូមបញ្ជាក់ថា មកដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅកម្ពុជា ទើបតែមានអ្នកជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាត្រឹមតែ ១ករណី ប៉ុណ្ណោះដែលកើតលើ...
បរទេស៖ទីភ្នាក់ងារ ស្រាវជ្រាវ នៃរដ្ឋសភាសហរដ្ឋអាមេរិក បាននិយាយនៅក្នុង របាយការណ៍មួយថា ប្រទេសរុស្ស៊ីកំពុង តែគេចវេស មិនអនុវត្តទណ្ឌកម្មអន្តរជាតិ ដាក់លើប្រទេស កូរ៉េខាងជើង ក្រោយកាលផុតកំណត់ នាថ្ងៃទី២២ ខែធ្នូ ដែលត្រូវអនុវត្តចំពោះ ពលករកូរ៉េខាងជើង។ នៅក្នុងរបាយការណ៍ ស្តីពី ការទូតកូរ៉េខាងជើង នាពេលថ្មីៗនេះ ទីភ្នាក់ងារស្រាវជ្រាវនៃរដ្ឋសភាសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយថា...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹក ថ្ងៃ ទី ៣០ ខែ មករា ឆ្នាំ២០២០នេះ បានបេីកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងទិសដៅកាងារឆ្នាំ២០២០ ក្រោមអធិបតីភាព នាយឧត្តម សេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ៕ ដោយ...
បរទេស៖ការប្រឆំាងនៅ ក្នុងប្រទេសជប៉ុន កំពុងតែកើនឡើងខ្លាំងចំពោះប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលត្រូវគេរំពឹងថា នឹងប្រារព្ធធ្វើជំនួបកំពូល នៅជប៉ុនជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្ស៊ូ អាបេ នានិទាឃរដូវ ហើយនេះគឺជាដំណើរ ទស្សនកិច្ចលើកទីមួយនៅជប៉ុន ធ្វើឡើងដោយប្រធានាធិបតីចិន ក្នុងរយៈពេល៩ឆ្នាំ។ ស្របពេលមានការចោទប្រកាន់ពី បទរំលោភសិទ្ធិមនុស្ស នៅក្នុងខេត្តស៊ីនជាំង និងក្នុង ទីក្រុងហុងកុង រួមទាំងជម្លោះ...
បរទេស៖ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នាតាមទូរស័ព្ទនៅពេលថ្មីៗនេះ ស្តីពីកិច្ចព្រមព្រៀងឈប់បាញ់គ្នា ក្នុងប្រទេសលីប៊ី និងសង្គ្រាមនៅក្នុងប្រទេសស៊ីរី។ យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន ដែលចេញផ្សាយ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា...
ភ្នំពេញ៖ នំបញ្ចុករបស់កម្ពុជា នឹងត្រូវស្នេីសុំឲ្យអង្គការយូណេស្កូ(UNESCO)ដាក់បញ្ចូល ទៅជាសម្បត្តិវប្បធម៌អរូបី នៃមនុស្សជាតិ ដើម្បីបញ្ជាក់ផលិតផលមួួយ នេះជារបស់ខ្មែរតាំងពីសម័យកាលមុនយ៉ាង ពិតប្រាកដ។ នេះបើយោងតាមការផ្សព្វផ្សាយពីក្រសួងព័ត៌មាន។ លោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់អ្នកសារព័ត៌មានក្នុង ឱកាសចូលរួមបើក សន្និបាតបូកសរុបលទ្ធផលការងារក្រសួងនៅថ្ងៃ២៩ មករាថា កម្ពុជា នឹងដាក់ឯកសារស្តីពីនំបញ្ចុកទៅអង្គការយូណេស្កូ ដើម្បីសុំចុះក្នុងបញ្ជីនៃវប្បធម៌អរូបី នៃមនុស្សជាតិនៃសម្បត្តិបេតិកភណ្ឌពិភពលោក...
ភ្នំពេញ៖ ដើម្បីឲ្យមានភាពទាក់ទាញ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានពិភាក្សា លើផែនការបង្កើត កញ្ចប់ទេសចរណ៍ ថ្មើរជើងថ្មីមួយកន្លែង ក្នុងរាជធានីភ្នំពេញ ស្របតាមដងទន្លេសាប ចាប់ពីតំបន់រមណីយដ្ឋានវត្តភ្នំ ដល់មុខព្រះបរមរាជវំាង ។ យោងតាមកិច្ចប្រជុំ ក្រុមការងារបច្ចេកទេស ដឹកនាំដោយលោក ឃួង ស្រេង...
បរទេស៖ ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាស អាសន្នថ្នាក់ជាតិ ដើម្បីជាការឆ្លើយតបទៅនឹងការរីករាលដាល នៃកូរ៉ូណាវីរុសដ៏កាចសាហាវ នៅក្នុងប្រទេសជិតខាត គឺប្រទេសចិន ជាទីមានចំនួនអ្នកស្លាប់បានកើនដល់១០៦នាក់ គិតត្រឹមថ្ងៃអង្គារ។ ប្រព័ន្ធឃោសនាផ្សព្វផ្សាយផ្លូវការ របស់ប្រទេសកូរ៉េខាងជើង ឈ្មោះ Naenara បានចេញផ្សាយនៅពេលថ្មីៗនេះថា កូរ៉ូណាវីរុសថ្មីក្នុងប្រទេសចិន គឺកំពុងតែរីករាលដាលឆ្លងយ៉ាងលឿន ទៅកាន់ប្រទេសផ្សេងៗ នៅជុំវិញពិភពលោក និងបាននិយាយថា...
បរទេស៖ រដ្ឋាភិបាលរបស់ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារថា ខ្លួននឹងអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ ខ្នាតយក្សចិន Huawei ធ្វើតួនាទីមានដែនកំណត់ ក្នុងការចេញប្រព័ន្ធអ៊ីនធឺណេតទូរស័ព្ទ 5G។ ការសម្រេចចិត្តនេះ គឺត្រូវបានទទួលរងឥទ្ធិពលពីក្រុមប្រឹក្សាសន្តិសុខជាតិអង់គ្លេស ហើយនឹងអនុញ្ញាតឲ្យក្រុមហ៊ុន Huawei ធ្វើការងារលើផ្នែកនានា នៃប្រព័ន្ធទូរស័ព្ទអង់គ្លេស ហើយវាក៏នឹងគ្របដណ្ដប់លើភាគហ៊ុន អ្នកលក់រាយរបស់ទីផ្សារ 5G អង់គ្លេស ចំនួន៣៥ភាគរយផងដែរ។ ប៉ុន្តែ...