ព័ត៌មានអន្តរជាតិ

ប្រទេសកូរ៉េខាងជើង ធ្វើការប្រកាសអាសន្ន ស្របពេលមានការរីករាលដាល នៃកូរ៉ូណាវីរុស

បរទេស៖ ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាស អាសន្នថ្នាក់ជាតិ ដើម្បីជាការឆ្លើយតបទៅនឹងការរីករាលដាល នៃកូរ៉ូណាវីរុសដ៏កាចសាហាវ នៅក្នុងប្រទេសជិតខាត គឺប្រទេសចិន ជាទីមានចំនួនអ្នកស្លាប់បានកើនដល់១០៦នាក់ គិតត្រឹមថ្ងៃអង្គារ។ 

ប្រព័ន្ធឃោសនាផ្សព្វផ្សាយផ្លូវការ របស់ប្រទេសកូរ៉េខាងជើង ឈ្មោះ Naenara បានចេញផ្សាយនៅពេលថ្មីៗនេះថា កូរ៉ូណាវីរុសថ្មីក្នុងប្រទេសចិន គឺកំពុងតែរីករាលដាលឆ្លងយ៉ាងលឿន ទៅកាន់ប្រទេសផ្សេងៗ នៅជុំវិញពិភពលោក និងបាននិយាយថា “យើងកំពុងតែធ្វើការងារយ៉ាងសកម្ម ដើម្បីទប់ស្កាត់វីរុសនិងជម្ងឺឆ្លង ដែលបណ្ដាលមកពីវីរុស”។ 

ចំណែកទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង ឈ្មោះ Rodong Sinmun បាននិយាយថា រដ្ឋាភិបាលកំពុងតែចាត់វិធានការបន្ទាន់ ប្រឆាំងនឹងកូរ៉ូណាវីរុស ដែលក្នុងពេលថ្មីៗនេះ បានបង្កឲ្យមានការអន្ទះសារនិងក្តីព្រួយបារម្ភជាខ្លាំង នៅក្នុងសហគមន៍អន្តរជាតិ៕ 

https://www.upi.com/Top_News/World-News/2020/01/28/North-Korea-in-emergency-mode-amid-coronavirus-outbreak/4691580213367/?sl=15
To Top