ពោធិ៍សាត់៖បុរសពោះម៉ាយមានកូន១ ម្នាក់ដោយសារតែមានជម្ងឺសរសៃប្រសាទ រ៊ាំរៃបានសម្រេចចិត្តគិតខ្លីយកខ្សែអង្រឹង មកចងកសម្លាប់ខ្លួននៅលើដើមស្តៅ បញ្ចប់ជីវិតកាលពីវេលាម៉ោង១២ និង៤៦នាទី ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៩ស្ថិតនៅចំនុច ព្រៃទួលរកា ភូមិអូរអាចម៍កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បើតាមការរៀបរាប់របស់ឪពុក ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់គាត់ដោយសារតែមានជម្ងឺ សរសៃប្រសាទរូបគេកន្លងមកបានប៉ុនប៉ងលាប ថ្នាំ...
បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃថោករបស់វៀតណាមឈ្មោះ Vietjet កំពុងផ្តល់ជូនអ្នកដំណើរក្នុង និងក្រៅប្រទេស នូវសំបុត្រផ្សព្វផ្សាយចំនួន ៥ លានសន្លឹកដែលមានតម្លៃចាប់ពីសូន្យដុង ចន្លោះពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ដើម្បីចូលរួមជាមួយបរិយាកាសរីករាយក្នុងឱកាសបុណ្យណូអែល និងចូលឆ្នាំសកលនៅទូទាំងពិភពលោក។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ជើងហោះហើរតម្លៃកំពូលថោក ៗ ទាំងនេះ គឺត្រូវបានដណ្តើម...
ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ បានសហការជាមួយ គណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្តក្រចេះ ក្នុងការរៀបចំ សិក្ខាសាលានៅខេត្តក្រចេះ ដែលជាគោលដៅទី១៣នៃសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ក្រោមអធិបតីលោក ប៉ែន លីណាត អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ និងលោក ជា បុល្លិកា...
ម៉ាទ្រីដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ថា កិច្ចប្រជុំកំពូលអាកាស ធាតុដ៏សំខាន់ មួយបានបញ្ចប់ នៅទីក្រុងម៉ាឌ្រីត កាលពីថ្ងៃអាទិត្យ ជាមួយនឹងកិច្ចព្រមព្រៀង សម្របសម្រួលមួយដែលមិន មានអ្វីបង្ហាញទេដែលជំរុញឱ្យអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres ហៅថាជាការ...
ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ថាក្រុមគ្រូពេទ្យនាំមុខបានព្រមាននៅថ្ងៃចន្ទនេះ ថា ទីក្រុងធំបំផុតរបស់ប្រទេសអូស្រ្តាលី កំពុងប្រឈមនឹង “ភាពអាសន្នផ្នែកសុខភាពសាធារណៈ” ជុំវិញផ្សែងអ័ព្ទដែលបាន ឆាបឆេះនៅស៊ីដនីអស់រយៈ ពេលជាច្រើនសប្តាហ៍មកនេះ ។ ភ្លើងឆេះព្រៃរាប់រយហិកតាកំពុងឆាបឆេះ ពាសពេញប្រទេសអូស្ត្រាលី អស់រយៈពេលជាច្រើនខែ ហើយដោយភ្លើងឆេះ សន្ធោសន្ធៅស្ថិតនៅភាគខាងជើង ទីក្រុងស៊ីដនី...
ភ្នំពេញ៖ពិធីចុះ MoU នេះ បានធ្វើកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមាន លោ ស សុខា ស្ថាបនិក ក្លិបកីឡាបាល់ ទាត់ វិសាខា, លោក ស្រី កែ សួនសុភី ប្រធានក្លិបកីឡា បាល់ ទាត់វិសាខា និង...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុមអ្នកជួយសង្គ្រោះ នៅភាគខាងត្បូងហ្វីលីពីន បានធ្វើការស្រាវជ្រាវ ដើម្បីរកសញ្ញានៃអ្នកដែលនៅរស់រាន មានជីវិត នៅថ្ងៃចន្ទនេះ នៅក្នុងទីតាំងនៃមជ្ឈមណ្ឌលលក់ទំនិញ ដែលបានដួលរលំ ក្រោយពីមានគ្រោះរញ្ជួយដី ដ៏ខ្លាំងមួយបានកើតឡើង ដោយបានសម្លាប់មនុស្សតិចបំផុត៣នាក់ និងបង្កឲ្យមនុស្ស ជាច្រើននាក់ទៀតរងរបួស...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ថា គ្រោះរញ្ជួយដីមួយ បានវាយប្រហារ មកលើប្រទេសអាហ្សង់ទីន ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥.០រ៉ិចទ័រ បានអង្រួននៅចម្ងាយ៨គីឡូម៉ែត្រ ស្ថិតនៅភាគនីរតីនៃក្រុង Yerba Buena ប្រទេសអាហ្សង់ទីន នៅវេលាម៉ោង ១៧និង៥៧នាទី ម៉ោងសកល កាលពីថ្ងៃអាទិត្យ...
ភ្នំពេញ៖ ក្រុមហ៊ុន ហ្គោ ល ដេ ន អេហ្វអិ ក ស៍ លីង ឃែ ភី ថល កាលពីថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ ២ ០ ១ ៩បានចូលរួមក្នុងសិក្ខាសាលា តាមបណ្ដាខេត្តនៅខេត្តត្បូងឃ្មុំ...
ភ្នំពេញ៖នៅ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំនុចផ្ទះជួលក្រុមទី៥ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយកម្លាំងជំនាញ ការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន១៤នាក់ ក្នុងនោះមានស្រី០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។ ជនសង្ស័យទាំង១៤នាក់ នោះរួមមាន៖ ១.ឈ្មោះ វង្ស ឆាយា ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរមិនពិតប្រាកដ, ២.ឈ្មោះ សាយ ធីឌឿន ភេទស្រីអាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ, ៣.ឈ្មោះ ធី វាសនា ភេទប្រុស អាយុ២១ឆ្នាំមុខរបរ មិនពិតប្រាកដ,៤.ឈ្មោះ ថុង ស្រីមុំ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរនារីខារ៉ាអូរខេ, ៥.ឈ្មោះ ម៉ុង រិទ្ធី ភេទប្រុស អាយុ២០ឆ្នាំ, ៦.ឈ្មោះ អេង តាម៉ៅ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាចុងភៅ,៧.ឈ្មោះអាន ស្សាវរី ភេទប្រុស អាយុ២៦ឆ្នាំ, ៨.ឈ្មោះ ជា តារា ភេទប្រុស អាយុ២២ឆ្នាំ, ៩.ឈ្មោះ ស រ៉ាវី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ,១០.ឈ្មោះ ញឹម ចៅចាន់ ភេទប្រុស អាយុ២៧ឆ្នាំ, ១១.គង់ រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងដែក, ១២.ឈ្មោះសន ឆក អាយុ៣៦ឆ្នាំ មុខរបររើស អេតចាយ,១៣.ឈ្មោះពៅ ស្រីនាង ភេទស្រី អាយុ២១ឆ្នាំ មុខរបរធ្វើការតាមហាង, ១៤.ឈ្មោះទេព កញ្ជណា ភេទស្រី អាយុ១៦ឆ្នាំ របរមិនពិតប្រាកដ ជនសង្ស័យ ទាំង១៤នាក់នេះស្នាក់នៅភូមិកើតហេតុ ខាងលើជាមួយគ្នា។ បច្ចុប្បន្នជនសង្ស័យទាំង១៤នាក់ កំពុងត្រូវបាន មន្ត្រីជំនាញ នៃការិយាល័យ ស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសាកសួរស្តាប់ចម្លើយ សម្រង់សាវតាជាតិ ស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធបន្ត និងសរុបរបាយការណ៍ កសាងសុំណុំរឿងតាមនិតិវិធី បញ្ជូនទៅតុលាការ ធ្វើការផ្តន្ទាទោសតាមច្បាប់៕