ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍តម្លៃថោកបំផុតរបស់វៀតណាម ចាប់ផ្តើម promotion ធំ ជាមួយនឹងការបញ្ចុះតម្លៃសំបុត្រ ៥លានសន្លឹក

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃថោករបស់វៀតណាមឈ្មោះ Vietjet កំពុងផ្តល់ជូនអ្នកដំណើរក្នុង និងក្រៅប្រទេស នូវសំបុត្រផ្សព្វផ្សាយចំនួន ៥ លានសន្លឹកដែលមានតម្លៃចាប់ពីសូន្យដុង ចន្លោះពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ដើម្បីចូលរួមជាមួយបរិយាកាសរីករាយក្នុងឱកាសបុណ្យណូអែល និងចូលឆ្នាំសកលនៅទូទាំងពិភពលោក។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ជើងហោះហើរតម្លៃកំពូលថោក ៗ ទាំងនេះ គឺត្រូវបានដណ្តើម យកពេញមួយថ្ងៃនៅគេហទំព័រ www.vietjetair.com ហើយបានអនុវត្តលើផ្លូវហោះ ហើរក្នុងនិងក្រៅប្រទេសរបស់ក្រុមហ៊ុន អាកាសចរណ៍ Vietjet រួមទាំងទិសដៅទាក់ទាញដូចជាជប៉ុន កូរ៉េខាងត្បូង កោះតៃវ៉ាន់ ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងកម្ពុជា ក៏ដូចជាផ្លូវដែលដំណើរការដោយ Vietjet Thailand ។ រយៈពេលហោះហើរគឺចាប់ពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៩ ដល់ថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២០ ។

យោងតាម Vietjet ដោយគ្រាន់តែចុចតែមួយដង គឺអ្នកដំណើរអាចរកឃើញនូវការតុបតែងបុណ្យនៅទូទាំងវៀតណាម។ ងាយស្រួលចូលទៅក្នុងរដូវបុណ្យណូអែលដ៏ប្លែកអស្ចារ្យនៅក្នុងប្រទេសឥណ្ឌា៕

ប្រែសម្រួលៈ ណៃ តុលា

To Top