ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន ជនសង្ស័យ១៤នាក់ ក្នុងនោះ ស្រី០៤នាក់ ពាក់ព័ន្ធករណី គ្រឿងញៀន!

ភ្នំពេញ៖នៅ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំនុចផ្ទះជួលក្រុមទី៥ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយកម្លាំងជំនាញ ការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន១៤នាក់ ក្នុងនោះមានស្រី០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។

ជនសង្ស័យទាំង១៤នាក់ នោះរួមមាន៖

១.ឈ្មោះ វង្ស ឆាយា ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរមិនពិតប្រាកដ, ២.ឈ្មោះ សាយ ធីឌឿន ភេទស្រីអាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ, ៣.ឈ្មោះ ធី វាសនា ភេទប្រុស អាយុ២១ឆ្នាំមុខរបរ មិនពិតប្រាកដ,៤.ឈ្មោះ ថុង ស្រីមុំ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរនារីខារ៉ាអូរខេ, ៥.ឈ្មោះ ម៉ុង រិទ្ធី ភេទប្រុស អាយុ២០ឆ្នាំ, ៦.ឈ្មោះ អេង តាម៉ៅ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាចុងភៅ,៧.ឈ្មោះអាន ស្សាវរី ភេទប្រុស អាយុ២៦ឆ្នាំ, ៨.ឈ្មោះ ជា តារា ភេទប្រុស អាយុ២២ឆ្នាំ, ៩.ឈ្មោះ ស រ៉ាវី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ,១០.ឈ្មោះ ញឹម ចៅចាន់ ភេទប្រុស អាយុ២៧ឆ្នាំ, ១១.គង់ រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងដែក, ១២.ឈ្មោះសន ឆក អាយុ៣៦ឆ្នាំ មុខរបររើស អេតចាយ,១៣.ឈ្មោះពៅ ស្រីនាង ភេទស្រី អាយុ២១ឆ្នាំ មុខរបរធ្វើការតាមហាង, ១៤.ឈ្មោះទេព កញ្ជណា ភេទស្រី អាយុ១៦ឆ្នាំ របរមិនពិតប្រាកដ ជនសង្ស័យ ទាំង១៤នាក់នេះស្នាក់នៅភូមិកើតហេតុ ខាងលើជាមួយគ្នា។

បច្ចុប្បន្នជនសង្ស័យទាំង១៤នាក់ កំពុងត្រូវបាន មន្ត្រីជំនាញ នៃការិយាល័យ ស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសាកសួរស្តាប់ចម្លើយ សម្រង់សាវតាជាតិ ស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធបន្ត និងសរុបរបាយការណ៍ កសាងសុំណុំរឿងតាមនិតិវិធី បញ្ជូនទៅតុលាការ ធ្វើការផ្តន្ទាទោសតាមច្បាប់៕

To Top
×