ព័ត៌មានអន្តរជាតិ

USGS៖ អាហ្សង់ទីន រងការវាយប្រហារ ដោយគ្រោះរញ្ជួយដី កម្រិត៥.០រ៉ិចទ័រ

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ថា គ្រោះរញ្ជួយដីមួយ បានវាយប្រហារ មកលើប្រទេសអាហ្សង់ទីន ។

ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥.០រ៉ិចទ័រ បានអង្រួននៅចម្ងាយ៨គីឡូម៉ែត្រ ស្ថិតនៅភាគនីរតីនៃក្រុង Yerba Buena ប្រទេសអាហ្សង់ទីន នៅវេលាម៉ោង ១៧និង៥៧នាទី ម៉ោងសកល កាលពីថ្ងៃអាទិត្យ ។

គ្រោះរញ្ជួយដីនេះ មានជម្រៅ៣៥,៩៤គីឡូម៉ែត្រ ហើយតាមការវាយតម្លៃបឋមឃើញថា មានកម្រិតរញ្ជួយ២៦.៨៧៥៦ដឺក្រេ នៃរយៈទទឹងប៉ែកខាងត្បូង និងកម្រិត ៦៥.៣៦៨៣ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងលិច ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top