តូក្យូ៖ សភាជប៉ុនបានយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ ដែលកាត់បន្ថយពន្ធលើទំនិញកសិកម្ម និងទំនិញឧស្សាហកម្ម ដោយត្រួសត្រាយផ្លូវ សម្រាប់ការចូលជាធរមាន នៅដើមឆ្នាំក្រោយ។ កិច្ចព្រមព្រៀង ដែលត្រូវបានយល់ព្រម ដោយនាយករដ្ឋមន្រ្តីលោក ស៊ីនហ្សូ អាបេ និងប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីខែកញ្ញា ត្រូវបានអនុម័តដោយសភាជាន់ខ្ពស់ បន្ទាប់ពីការអនុម័តរបស់ខ្លួន នៅក្នុងសភាជាន់ទាប...
កំពង់ចាម ÷ អភិបាលរងខេត្តកំពង់ចាម លោក ហាន កុសល បានថ្លែង លើកកម្លាំងចិត្តដល់អ្នកផ្ទុក និងអ្នកកើតជំងឺអេដស៍ ឱ្យខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីរកសេចក្តីសុខអោយខ្លួនឯង និងក្រុមគ្រួសារ ។ នេះជាការលើកឡើងរបស់ លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ លោកអ៊ុន ចាន់ដាអភិបាលខេត្ត និងលោក...
បរទេស: នៅថ្ងៃអង្គារទី៣ ខែធ្នូនេះ ប្រទេសជប៉ុនបានប្រកាសថា ខ្លួនបានយល់ព្រមទិញកោះមួយ ដែលគ្មានមនុស្សរស់នៅ និងមានទីតាំងស្ថិតទៅនឹងឆ្នេរសមុទ្រ ភាគនិរតីរបស់ខ្លួន ក្នុងតម្លៃប្រមាណជា១៤៦លានដុល្លារ ដែលត្រូវបានគេមើលឃើញ ទំនងជានឹងប្រើវាសម្រាប់ប្រតិបត្តិការ សមយុទ្ធយោធារបស់សហរដ្ឋអាមេរិក នាពេលខាងមុខ។ រំលឹកដែរថា កិច្ចព្រមព្រៀងគ្នាមួយ ដែលធ្វើឡើង ដោយរដ្ឋាភិបាលក្រុងតូក្យូ និងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន កាលពីឆ្នាំ២០១១ ភាគីទាំងពីរ នឹងធ្វើការរំកិលទីតាំង សម្រាប់ធ្វើសមយុទ្ធយោធា...
ភ្នំពេញ៖ ក្នុងអំឡុងពេលត្រៀមខ្លួន សម្រាប់ការ ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅថ្ងៃទី០៨ ខែធ្នូខាងមុខនេះ។ លោក ម៉ៃឃើល សុវណ្ណ តំណាងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សូមចែករំលែកនូវគន្លឹះសំខាន់ៗ ចាំបាច់សម្រាប់ការ រត់ប្រកបដោយ ប្រសិទ្ធភាពដូចតទៅ៖ -ត្រូវប្រាកដថា អ្នកពិសាទឹកឱ្យ បានច្រើនក្នុងអំឡុងពេលមួយសប្តាហ៍ មុនប្រកួត។ បែបនេះនឹងជួយឱ្យរាងកាយ អ្នកមានជាតិទឹកគ្រប់គ្រាន់...
បរទេស៖ ការវាយប្រហារ ដោយថនិកសត្វ បានកើនឡើងយ៉ាងខ្លាំង នៅក្នុងប្រទេសឥណ្ឌា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ អាជ្ញាធរឥណ្ឌាគ្រោងនឹងប្រើបច្ចេកវិទ្យាវ័យឆ្លាត សិប្បនិម្មិត ដើម្បីក្រៀវសត្វស្វា ចាប់តាំងពីសត្វនេះ បានឈ្លានពានកាន់តែខ្លាំងឡើងនិងវាយប្រហារប្រជាជននៅរដ្ឋធានីញូវដែលី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន បច្ចេកវិទ្យាពត៌មាន Indraprastha នៅទីក្រុងញូវដែលីកំពុង ធ្វើការជាមួយក្រុមហ៊ុន...
ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ជនជាតិវៀតណាម ៤នាក់ រួមជាមួយថ្នាំញៀនជិត១០គីឡូក្រាម ត្រូវកម្លាំង នគរបាល នៃអធិការដ្ឋានបឹងកេង សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿង ញៀន(ក៣) ឃាត់ខ្លួន កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង២៣នឹង៥០នាទី នៅចំណុចផ្ទះជួលគ្មានលេខផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកងទី២...
ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និង ប៊ូយ៉ុងគ្រុប (Booyoung Group) បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីគាំទ្រ និងធ្វើសកម្មភាព មនុស្សធម៌ ក្នុងការជួយសង្គ្រោះ និងផ្ដល់ស្នាមញញឹម ចំពោះប្រជាពលរដ្ឋនៅ ទូទាំងប្រទេស តាមរយៈការផ្ដល់សេវាពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដែលគិតថ្លៃ ។ លោក Shin Hyun-Suk ទីប្រឹក្សាប៊ូយ៉ុងគ្រុប (Booyoung...
ណៃរ៉ូប៊ី៖ រដ្ឋាភិបាលកេនយ៉ា នៅថ្ងៃអង្គារនេះបានបញ្ជាក់ថា មនុស្សចំនួន ១៣២ នាក់បានបាត់បង់ជីវិត ដោយសារតែគ្រោះមហន្តរាយ ដែលបង្កឡើងដោយ ភ្លៀងខ្លាំងចាប់តាំងពីខែតុលា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Cyrus Oguna អ្នកនាំពាក្យរដ្ឋាភិបាល ជាមួយនឹងក្រសួងព័ត៌មានគមនាគមន៍ និងបច្ចេកវិទ្យាបានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងណៃរ៉ូប៊ីថា...
ហុងកុង៖ ប្រជាជនជិត ១០០ នាក់ កាលពីរសៀលថ្ងៃអង្គារ បានប្រមូលផ្តុំគ្នា នៅតំបន់ Chater Garden នៅកណ្តាលទីក្រុងហុងកុង ដើម្បីតវ៉ាប្រឆាំងនឹងការចុះហត្ថលេខា របស់រដ្ឋបាលសហរដ្ឋអាមេរិក លើអ្វីដែលហៅថាច្បាប់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យហុងកុង ឆ្នាំ ២០១៩ ទៅក្នុងច្បាប់។ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៣ ខែធ្នូ...