ព័ត៌មានអន្តរជាតិ

ឥណ្ឌាគ្រោងប្រើ បច្ចេកវិទ្យា AI ដើម្បីក្រៀវ សត្វស្វា ក្រោយខាំមនុស្ស ១.០០០នាក់ រៀងរាល់ថ្ងៃ

បរទេស៖ ការវាយប្រហារ ដោយថនិកសត្វ បានកើនឡើងយ៉ាងខ្លាំង នៅក្នុងប្រទេសឥណ្ឌា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ អាជ្ញាធរឥណ្ឌាគ្រោងនឹងប្រើបច្ចេកវិទ្យាវ័យឆ្លាត សិប្បនិម្មិត ដើម្បីក្រៀវសត្វស្វា ចាប់តាំងពីសត្វនេះ បានឈ្លានពានកាន់តែខ្លាំងឡើងនិងវាយប្រហារប្រជាជននៅរដ្ឋធានីញូវដែលី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន បច្ចេកវិទ្យាពត៌មាន Indraprastha នៅទីក្រុងញូវដែលីកំពុង ធ្វើការជាមួយក្រុមហ៊ុន Microsoft AI for Earth ដើម្បីកំណត់ និងតាមដាន ចលនាសត្វដែលបាន វាយប្រហារមនុស្ស។ ក្រុមអ្នកស្រាវជ្រាវ នឹងបញ្ជូន ព័ត៌មាននេះ ទៅមន្រ្តីត្រួតពិនិត្យសត្វក្នុងទីក្រុង ដែលនឹងចាប់ សត្វស្វាកាចៗ និងក្រៀវពួកវា។

ការវាយប្រហារដោយ សត្វស្វា ទៅលើប្រជាជន នៅញូវដេលីនិង នៅទូទាំងប្រទេស បានឈានដល់ សមាមាត្រគួរ ឱ្យភ័យខ្លាច។ មនុស្សចំនួន ១.០០០នាក់ ត្រូវបានសត្វស្វាខាំនៅក្នុងប្រទេស ឥណ្ឌាជារៀងរាល់ថ្ងៃ។ សត្វពាហនៈប្រភេទនេះ ក៏លួចចំណីអាហារ វត្ថុមានតម្លៃ ដូចជាលុយ និងបង្កការខូចខាត យ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ។

នៅពេលនេះអាជ្ញាធរប្រើការទទួលស្គាល់ មុខដើម្បីកំណ ត់និងកំណត់ទីតាំង សត្វស្វា ទោះយ៉ាងណាការងារនេះ ត្រូវបានធ្វើដោយដៃ ប៉ុន្តែបន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្របានបញ្ចប់ ការងាររបស់ខ្លួន ភារកិច្ចនេះ នឹងត្រូវអនុវត្តដោយ AI ដែលជាបច្ចេកវិទ្យាវ័យឆ្លាតសិប្បនិមិត្ត។ ឥឡូវនេះក្រុមអ្នកស្រាវជ្រាវកំពុង ធ្វើការជាមួយ ប្រព័ន្ធទិន្នន័យចំនួន ៤០០០ រូបភាពនៃសត្វស្វា ៩៣ ក្បាល ដោយបណ្តុះបណ្តាល AI អោយស្គាល់មុខរបស់សត្វ៕ ប្រែសម្រួលៈ ណៃ តុលា

To Top