ព័ត៌មានជាតិ

ជនជាតិវៀតណាម នាំគ្រឿងញៀន ជិត១០គីឡូ មកកម្ពុជា ត្រូវនគរបាលបង្ក្រាប

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ជនជាតិវៀតណាម ៤នាក់ រួមជាមួយថ្នាំញៀនជិត១០គីឡូក្រាម ត្រូវកម្លាំង នគរបាល នៃអធិការដ្ឋានបឹងកេង សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿង ញៀន(ក៣) ឃាត់ខ្លួន កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង២៣នឹង៥០នាទី នៅចំណុចផ្ទះជួលគ្មានលេខផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យករួមមាន៖ ក្រាមស ពណ៌ថ្លាសង្ស័យជាគ្រឿងញៀន ជិត១០គីឡូក្រាម ( ១០កញ្ចប់), ស្លាកលេខម៉ូតូវៀតណាម ចំនួនបីសន្លឹក។ ផ្ទះលេខខាងលើ ត្រូវបិតជាបណ្តោះអាសន្ន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ទួន អាញ់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរគ្មាន, ទី២-ឈ្មោះ ហ័ង វៀត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរគ្មាន, ទី៣-ឈ្មោះ ធី ងុក ភេទស្រី អាយុ២១ឆ្នាំ ជនជា តិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរគ្មាន និងទី៤-ឈ្មោះ ធី ងីន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរគ្មាន។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនឹងវត្តុតាង បានបញ្ជូនទៅមន្ទីរ ប្រឆាំងគ្រឿងញៀន ដើម្បីសាកសួរបន្ត ៕

To Top